រហូត​មក​ដល់​ពេល​នេះ អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​កម្ពុជា មាន ៣១៥នាក់ ជា​សះស្បើយ ៣០១​នាក់ និង ១៤នាក់​កំពុង​សម្រាក​ព្យាបាល ក្នុង​នោះ ៤​នាក់ បាន​ឆ្លង​ក្រោយ​​ប៉ះពាល់​មន្ត្រី​ហុងគ្រី...
សាច់ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២០ ទាមទារ​ឱ្យ​ដោះលែង​សាច់​ញាតិ ១៧នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

សង្គម​ស៊ីវិល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ពួកគេ​​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ

សង្គម​ស៊ីវិល និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា សង្គម​ស៊ីវិល​ជា​អ្នក​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា។ ពួកគេ​យល់ថា ការ​លើក​ឡើង​នេះ គឺជា​ការ​គេចវេះ​មិន​ទទួលខុសត្រូវ​លើ​បញ្ហា​ដែល​កើត​ឡើង​លើ​ប្រជា​ពលរដ្ឋ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ៦២០

ADB​​ផ្ដល់​ប្រាក់​កម្ចី​៧០​លាន​ដុល្លារ​ឲ្យ​កម្ពុជា​ដើម្បី​ពង្រឹង​ខ្សែ​សង្វាក់​ផលិតផល​កសិកម្ម

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សម្រេច​ផ្ដល់​ប្រាក់កម្ចី​៧០​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​ខ្សែ​សង្វាក់​ផលិតផល​កសិកម្ម និង​សុវត្ថិភាព​ចំណីអាហារ។

ជនជាតិចិន៤នាក់112720

សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​ នាក់​ ពី​បទ​មាន​ចេតនា​ទុច្ចរិត

ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​លោក​ ជួន ណារិន​ ប្រាប់​អាស៊ីសេរី​នៅថ្ងៃ​ទី​២៧​ វិច្ឆិកា​ ថា​ សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​ នាក់​ ពី​បទ​ មាន​ចេតនា​ទុច្ចរិត​ប្រព្រឹត្តិ​បទ​ល្មើស​ខុស​ច្បាប់។

គង់ សោភ័ណ្ឌ ៩២២

ក្រុម​យុវជន​ស្នើ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ទីតាំង​ដែល​អាជ្ញាធរ​ថា វៀតណាម​រុះរើ​តង់​ពី​តាម​ព្រំដែន

អាជ្ញាធរ​ខេត្ត​ចំនួន ២ ជាប់​ព្រំដែន​កម្ពុជា និង​វៀតណាម​អះអាង​ថា ភាគី​វៀតណាម​បាន​រុះរើ​តង់ និង​សំណង់​រឹង​ចេញពី​តំបន់​ព្រំដែន​ជាប់​ខេត្ត​ទាំងនេះ​អស់​ហើយ បន្ទាប់​ពី​មានការ​សន្ទនា​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ តាម​វីដេអូ កាលពី​ថ្ងៃ​ទី២៤ វិច្ឆិកា​។ ប៉ុន្តែ ក្រុម​យុវជន និង​គណបក្សប្រឆាំង ស្នើ​ឱ្យ​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ទាំង​នោះ។

ជិន ម៉ាលីន ៩២២

របប​ក្រុងភ្នំពេញ​ច្រាន​ចោល​កង្វល់​អ្នកស្រី រ៉ូណា ស្មីត ជុំវិញ​ដំណើរការ​ក្តី​លើ​មន្ត្រី​បក្ស​ប្រឆាំង

មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជុំវិញ​កង្វល់​អំពី​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ក្នុង​ដំណើរការ​ក្តី​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០នាក់។

សេង ធារី ២០២០

មតិ​ពលរដ្ឋ​ជុំវិញ​ការ​លើក​ពេល​សវនាការ​ជម្រះក្ដី​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ឃ្លាំមើល​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រតិកម្ម​នឹង​ការ​ពន្យារ​ពេល​ជម្រះក្ដី​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​តុលាការ​ឡប់ឡែ​ធ្វើតាម​បញ្ជា​របស់​អ្នកនយោបាយ។

សូ មេត្តា

មន្ត្រី​ពន្ធនាគារ​បញ្ជូន​សមាជិក​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា មក​ពិនិត្យ​របួស​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី

អាជ្ញាធរ​ពន្ធនាគារ​បញ្ជូន​សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា ទៅ​ព្យាបាលរ​បួស​នៅ​មន្ទីរពេទ្យ​រុស្ស៊ី នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ ក្រោយពេល​យុវជន​រូប​នេះ​ដួល​នៅ​ក្នុង​បន្ទប់ទឹក​ពន្ធនាគារ របួស​ជើង​រលាត់​ដល់​ឆ្អឹង​។ ប្អូនស្រី​កញ្ញា សូ មេត្តា អះអាង​ថា បងស្រី​របស់​ខ្លួន​ដួល និង​រង​ការឈឺចាប់ តាំងពី​ថ្ងៃ​ទី​១៦ វិច្ឆិកា មក​ម្ល៉េះ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ភ្លាមៗ​នោះ​ទេ ដោយ​ទុក​រហូត​នាង​មាន​អាការៈ​ធ្ងន់ធ្ងរ​។

យន្តហោះ​ក្រុមហ៊ុន JC Airline 032320

ជប៉ុន​នឹង​បើក​ជើង​ហោះហើរ​ត្រង់​ពី​តូក្យូ និង​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​២០២០​នេះ

ជប៉ុន​នឹង​បើក​ជើង​ហោះហើរ​ត្រង់​ពី​តូក្យូ មក​រាជធានី​ភ្នំពេញ នៅ​ពេល​ឆាប់​នេះ ខណៈ​ពិភពលោក និង​ប្រទេស​ក្នុង​តំបន់​នៅ​ប្រឈម​បញ្ហា​ជំងឺ​កូវីដ​នៅ​ឡើយ។

Thanksgiving

អត្ថន័យ​បុណ្យ Thanksgiving នៅ​អាមេរិក និង​បុណ្យ​អរគុណ​នៅ​ស្រុក​ខ្មែរ

នៅ​សហរដ្ឋអាមេរិក ពិធីបុណ្យ​ស៊ែងស៍ហ្គីវីង (Thanksgiving) ដែល​ប្រែជា​ភាសា​ខ្មែរ​ថា បុណ្យ​អរគុណ ឬ​បុណ្យ​ផលគុណ គឺជា​ពេលវេលា​សម្រាប់​ពលរដ្ឋ​ទូទៅ ពោល​ទាំង​សិស្សានុសិស្ស មន្ត្រីរាជការ បាន​ឈប់សម្រាក និង​ជួបជុំគ្នា​ទទួលទាន​អាហារ​ជួបជុំ​គ្រួសារ។

រដ្ឋសភា អាណត្តិទី៦ ៦២២

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០២១

រដ្ឋសភា​ឯក​បក្ស បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២១ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ ដោយ​យក​តួលេខ​ពី​គណៈរដ្ឋមន្ត្រី​ទាំងស្រុង។ សមាជិក​រដ្ឋសភា​គណ​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ព្រួយបារម្ភ​ពី​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋសភា​ឯក​បក្ស​ថា ពុំបាន​សួរ​ដេញ​រដ្ឋាភិបាល ដើម្បី​រុញ​ឱ្យ​ការប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ​មាន​តម្លាភាព និង​ចំ​ទិសដៅ​នោះ​ទេ។

មូរ សុខហួរ 081320

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន សែន បញ្ឈប់​វប្បធម៌​លាប​ពណ៌ និង​ឈ្លប​យកការណ៍​បែប​ខ្មែរក្រហម

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​វប្បធម៌​លាប​ពណ៌ និង​ឈ្លប​យកការណ៍​បែប​ខ្មែរក្រហម ព្រោះ​ទង្វើ​បែបនេះ ជា​ការ​បំភិតបំភ័យ និង​បំពាន​សិទ្ធិ​ប្រជា​ពលរដ្ឋ និង​មិន​ថ្លៃថ្នូរ​ជា​មេដឹកនាំ​សម័យ​ទំនើប​នេះ​ទេ។

ហ៊ុន សែន 022420

លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​ត្រកូល​ហ៊ុន ទោះ​បី​ជា​រលាយ​ផែនដី​ក៏ដោយ

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាង​ចំៗ​ថា លោក​នឹង​ការពារ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​មិន​ឲ្យ​មាន​អ្នកណាម្នាក់​កម្ចាត់​បាន​នោះ​ទេ ទោះបីជា​រលាយ​ផែនដី​នេះ​ក៏ដោយ​។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា លោក ហ៊ុន សែន មិន​គួរ​ការពារ​តែ​អំណាច​គ្រួសារ​របស់​លោក​នោះ​ទេ តែ​គួរ​ការពារ​ប្រជាពលរដ្ឋ​ទាំងអស់​ដូចគ្នា។

អត្ថបទសម្រាំង

តុលាការលើកពេលជំនុំជម្រះរឿងក្តីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងទៅដើមឆ្នាំ២០២១
កញ្ញា សេង ធារី រិះគន់​សវនាការ​ជំនុំជម្រះ​ក្តី​ថា មាន​បរិយាកាស​ច្របូកច្របល់
តំណាង​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ បកស្រាយជុំវិញគោលដៅនៃការរួបរួមគ្នា
កញ្ញា សេង ធារី ថាការហ៊ានតតាំងនឹងភាពអយុត្តិធម៌ជាមធ្យោបាយល្អ ដើម្បីរកភាពយុត្តិធម៌
លោក ថាច់ សេដ្ឋា ថា លោក​មិនដែលមានគំនិតក្បត់ជាតិ ដូចការចោទប្រកាន់របស់តុលាការ
មន្ត្រីសង្គម​ស៊ីវិល​ ស្នើឱ្យ​​តុលាការ​ទម្លាក់​ចោល​បទលើ​អ្នក​កាសែត...
វេទិកា​អ្នកស្ដាប់​អាស៊ីសេរី៖ ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​យុវជន​...
សាច់ញាតិសកម្មជនកំពុងជាប់ឃុំ ស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រតែត្រូវអាជ្ញាធររារាំង
លោក ម៉ម សូណង់ដូ បកស្រាយ​អំពី​ការបង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ
វេទិកាអាស៊ីសេរី៖ មូលហេតុ​ពី​ក្រោយ ការជំនុំជម្រះក្តីសកម្មជនបក្សប្រឆាំងជាច្រើនព្រមគ្នា
កញ្ញា សេង ធារី កាត់​សក់​ខ្លួន​ឯង បង្ហាញ​ពីការ​ត្រៀម​ខ្លួន​ជាប់​ពន្ធនាគារ
លោក ហេង ស្រស់ លាតត្រដាង​ពី​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា
គេហទំព័រ​ទាំងមូល