រទេះ​គោ​ថ្មី

ដោយ យី ឆេងអ៊ួ (ប៉េង)
2013-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

១. រទេះ​គោ​ពីរ​ត្រូវ​បាន​ប្រួលប្រែ រទេះ​គោ​ខ្មែរ​មក​ប្រែ​ពេល​នេះ
អា​សូរ​រាស្ត្រ​ណាស់​អ្នក​បរ​រទេះ ផល​នឹង​មិន​ខ្មេះ​ព្រោះ​បរ​គោ​មួយ។

២. រទេះ​គោ​ខ្មែរ​ពី​ដើម​ល្បី​ណាស់ រាស្ត្រ​បរ​មិន​ខ្មាស​មិន​ភ័យ​មិន​ព្រួយ
ពេល​នេះ​ធ្លាក់​យ៉ាក​មក​ប៉ះ​គោ​មួយ បរ​ហើយ​ចិត្ត​ព្រួយ​គោ​មួយ​ដេក​ផ្លូវ។

៣. រទេះ​គោ​មួយ​រទេះ​គោ​ថ្មី អស់​ញាតិ​ប្រុស​ស្រី​ឆ្ងល់​ច្រើន​ពេក​កូវ
រទេះ​គោ​មួយ​រទេះ​ឥឡូវ បរ​យ៉ាង​ម៉េច​ទៅ​នឹម​មួយ​ក​ពីរ។

៤. រទេះ​គោ​មួយ​ច្នៃ​ទាំង​បំពាន ខ្វះ​ក្តី​ក្លាហាន​ខ្វះ​ភាព​សាមគ្គី
រទេះ​គោ​មួយ​រាស្ត្រ​ព្រួយ​វក់វី រទេះ​គ្មាន​ពីរ​បរ​មិន​ទៅ​មុខ។

៥. គោ​មួយ​ចូល​នឹម​គោ​មួយ​មិន​ទៅ គោ​មួយ​ដេក​ផ្លូវ​គោ​មួយ​នៅ​ស្រុក
អ្នក​បរ​រក​ផល​មិន​អាច​ទៅ​មុខ ក្នុង​ចិត្ត​មិន​សុខ​ព្រោះ​គោ​ទាំង​ពីរ។

៧. គោ​មួយ​ចង់​ធ្ងន់​គោ​មួយ​ចង់​ស្រាល គោ​មួយ​ជ្រួល​ច្រាល​គោ​មួយ​ខ្វះ​ទី
បើ​ចង់​ទៅ​មុខ​លុះ​ត្រា​សាមគ្គី រទេះ​គោ​ពីរ​ដល់​ទី​តាម​ចង់។

៧. បើ​បរ​គោ​មួយ​ព្រួយ​កាន់​តែ​កើន ផល​មិន​ចម្រើន​ឈ្មោះ​មិន​ផូរផង់
ធ្វើ​អ្វី​គិត​ធម៌​កុំ​ធ្វើ​តាម​ចង់ សាមគ្គី​មិន​បង់​រទេះ​គោ​ពីរ៕

គេហទំព័រ​ទាំងមូល