គោលនយោបាយ​ស្ដីពី​ការសម្ងាត់

គោល​នយោបាយ​ស្ដី​ពី​ការ​រក្សា​ការ​សម្ងាត់​នេះ មាន​ប្រសិទ្ធ​ភាព​ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០០៥ នេះ​តទៅ ។
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​មើល ការ​អាន និង​ការទាញ​យក​ឯកសារ

នៅ​ពេល​អ្នក​មើល អាន ឬ ទាញ​យក​ឯកសារ​ពី​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ អាស៊ីសេរី មិន​ប្រមូល ឬ រក្សា​ទុក​អាសយដ្ឋាន​អ៊ីម៉េល របស់​អ្នក ឬ ឈ្មោះ​របស់​អ្នក ឬ អាសយដ្ឋាន​ផ្សេងៗ​ទៀត លើក​លែង​តែ​អ្នក​ស្ម័គ្រ​ចិត្ត​ផ្តល់​ជូន​ដល់​វិទ្យុ អាស៊ីសេរី ។ ឧទាហរណ៍ នៃ​ពេល​ដែល​អ្នក​ផ្តល់​ព័ត៌មាន​បែប​នេះ​មក​ដល់​វិទ្យុ​អាស៊ីសេរី រួម​មាន ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់ និង ការ​ប្រើ​ប្រាស់ វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី ការ​ប្រើ​ប្រាស់​សេវា Podcast របស់​វិទ្យុ​អាស៊ីសេរី ឬ ការផ្ញើ​អត្ថបទ​មក​ឲ​ វិទ្យុ​អាស៊ីសេរី ។

នៅ​ពេល​ដែល​អ្នក​បើក​មើល អាន​ទំព័រ​នីមួយៗ ឬ ទាញ​យក​ព័ត៌មាន​ពី​គេហទំព័រ www.rfa.org វិទ្យុ​អាស៊ីសេរី ប្រមូល និង រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ​នូវ​ព័ត៌មាន​ដូច​ខាង​ក្រោម ទាក់ទង​នឹង​ការចូល​ប្រើប្រាស់​របស់​អ្នក តាមរយៈ​កំណត់ត្រា​ឯកសារ និង “Cookies” (ក្រុម​នៃ​តួ​អក្សរ​ដែល​សរសេរ​ក្នុង​ឯកសារ​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​បើក​មើល​វ៉ិបសាយ) ៖

  •  អាសយដ្ឋាន IP (ពិធីការ​អ៊ិនថឹណិត) របស់​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ចូល​ប្រើ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី
  • ប្រភេទ​កម្មវិធី​បើក​មើល​វ៉ិបសាយ ឬ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ដើម្បី​បើក​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី
  • កាលបរិច្ឆេទ និង​ពេលវេលា​ដែល​អ្នក​ចូល​ប្រើ​វ៉ិបសាយ​របស់​យើង
  • ប្រសិន​បើ​អ្នក​ភ្ជាប់​មក​កាន់ www.rfa.org តាមរយៈ​វ៉ិបសាយ​មួយ​ផ្សេង​ទៀត គឺ​យើង​នឹង​ប្រមូល​យក​អាសយដ្ឋាន​របស់​វ៉ិបសាយ​នោះ
  • ថា​តើ​អ្នក​ធ្លាប់​បើក​មើល​ម្តង​ហើយ ៗ ដែល​ត្រឡប់​មក​ប្រើ​ម្ដងទៀត ឬ​ជា​អ្នក​បើក​មើល​ថ្មី​នូវ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី
  • ឯកសារ​ដែល​បាន​ទាញ​យក ឬ បាន​បើក​មើល ។

ការប្រើប្រាស់​វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី

នៅ​ពេល​ដែល​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​អាស៊ីសេរី ប្រមូល និង រក្សាទុក​នូវ​ព័ត៌មាន​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ ។ បន្ថែម​ពី​លើ​នេះ​ទៀត រាល់​ព័ត៌មាន​ទាំងឡាយ​ណា ដែល​អ្នក​បញ្ចេញ​ឲ​ដឹង​នៅ​លើ​វេទិកា​ពិភាក្សា របស់ វិទ្យុ​អាស៊ីសេរី នឹង​ក្លាយ​ជា​សាធារណៈ រួមបញ្ចូល​ទាំង​អាសយដ្ឋាន​អ៊ីម៉េល​ដែល​អ្នក​បាន​ផ្តល់​ឲ ។ សូម​យោង​ទៅ​លើ​វិធាន​ស្ដីពី​វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី ។

ការផ្ញើ​ព័ត៌មាន​ឲ​វិទ្យុ​អាស៊ីសេរី

ប្រសិន​បើ​អ្នក​ផ្ញើ​អ៊ីម៉េល គំនិត​រឿង តែងសេចក្តី និង/ឬ ឯកសារ​ផ្សេងៗ​ទៀត​មក​ឲ​វិទ្យុ​អាស៊ីសេរី​តាមរយៈ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​អាស៊ីសេរី ប្រមូល និង រក្សាទុក​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាង​លើ ។ បន្ថែម​ពី​លើ​នេះ​ទៀត វិទ្យុ អាស៊ីសេរី អាច​នឹង​ចុះផ្សាយ​ព័ត៌មាន​នោះ ឬ​សម្រង់​ពី​ព័ត៌មាន​នោះ នៅ​លើ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី ឬ អាន​នៅ​ក្នុង​កម្មវិធី​ផ្សាយ​តាម​វិទ្យុ ឬ បោះពុម្ព​ផ្សាយ​ព័ត៌មាន​នោះ​ដោយ​វិធី​ផ្សេង​ពី​នេះ រួម​ជាមួយ​នឹង​ឈ្មោះ និង ទីកន្លែង​របស់​អ្នក (ទីក្រុង រដ្ឋ និង/ឬ ប្រទេស) ប្រសិន​បើ​អ្នក​បាន​ផ្តល់​នូវ​ព័ត៌មាន​បែបនេះ ។

ការប្រើប្រាស់​ព័ត៌មាន

ការប្រើប្រាស់​ព័ត៌មាន​ដែល​បាន​ប្រមូល ត្រូវ​បាន​កំហិត​ត្រឹមតែ ៖ ការឆ្លើយ​តប​ទៅ​នឹង​អ៊ីម៉េល​របស់​អ្នក​ប្រើប្រាស់ ប្រាប់​អំពី​ទីតាំង​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ចុះផ្សាយ​អ៊ីម៉េល​របស់​អ្នក​ប្រើប្រាស់ ឬ ព័ត៌មាន​ផ្សេង​ទៀត​ដែល​បាន​ផ្ញើ​មក ឬ សម្រាប់​គោលបំណង​ផ្នែក​និពន្ធ ដូចជា ការ​ទាក់ទង​ជាមួយ​អ្នក​ប្រើប្រាស់​សម្រាប់​ធ្វើការ​ស្ទាបស្ទង់​មតិ​តាម​ប្រព័ន្ធ​អ៊ិនថឹណិត សម្រាប់​ គោលបំណង​ផ្ទៃក្នុង​ផ្សេងៗ​ទៀត​របស់​វិទ្យុ​អាស៊ីសេរី និង គោលបំណង​ផ្សេងៗ​ទៀត ដែល​បាន​បញ្ជាក់​នៅ​ខណៈ​ដែល​ព័ត៌មាន​នោះ​ត្រូវ​បាន​ប្រមូល ។

ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ប្រមូល នឹង​មិន​ត្រូវ​ផ្តល់​ទៅ​ឲ​ភាគី​ខាង​ក្រៅ​ឡើយ លើក​លែង​ចំពោះ​អ្នក​ផ្គត់ផ្គង់​សេវា​របស់​វិទ្យុ​អាស៊ីសេរី (ដូចជា សេវា​ស្រាវជ្រាវ​អំពី​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី ជាដើម) ។ វិទ្យុ អាស៊ីសេរី ក៏​អាច​នឹង​បញ្ចេញ​ឲ​ដឹង​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផងដែរ ប្រសិន​បើ​ច្បាប់​តម្រូវ ឬ ប្រសិន​បើ​យើង​ជឿជាក់​ថា​ទង្វើ​បែបនេះ​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​កុំ​ឲ​មាន​ការ​ប្រើ​ប្រាស់​ខុស ឬ ការ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​នូវ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី ឬ ប្រសិន​បើ​ចាំបាច់ ដើម្បី​ ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ ទ្រព្យសម្បត្តិ របស់​អ្នក​ប្រើប្រាស់​វ៉ិបសាយ​វិទ្យុ​អាស៊ីសេរី សាធារណជន ឬ វិទ្យុ​អាស៊ីសេរី និង និយោជិត របស់ខ្លួន ។

កុមារ

អ្នក​ត្រូវ​តែ​មាន​អាយុ​យ៉ាងតិច ១៣ឆ្នាំ ដើម្បី​ចុះ​ឈ្មោះ​ប្រើ ឬ ចូលរួម​នៅ​ក្នុង​វេទិកា​ពិភាក្សា ។ ប្រសិន​បើ​អ្នក​មាន​អាយុ​តិច​ជាង ១៣ឆ្នាំ សូម​កុំ​ផ្ញើ​ព័ត៌មាន​អំពី​ខ្លួនអ្នក រួមទាំង​ឈ្មោះ អាសយដ្ឋាន ឬ អាសយដ្ឋាន​អ៊ីម៉េល ។ ប្រសិន​បើ​យើង​រក​ឃើញ​ថា យើង​បាន​ប្រមូល​ព័ត៌មាន​ដែល​បង្ហាញ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ពី​កុមារ​ដែល​មាន​អាយុ​ក្រោម ១៣ឆ្នាំ យើង​នឹង​លុប​ព័ត៌មាន​នោះ​ចេញ​ពី​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់​យើង​ភ្លាម ។

អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ក្នុងចន្លោះពី ១៣ និង ១៨ឆ្នាំ ត្រូវ​តែ​ទទួល​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ ឬ អាណាព្យាបាល​របស់​ខ្លួន​សិន មុន​ពេល​ចុះ​ឈ្មោះ​ដើម្បី​ប្រើប្រាស់​វេទិកា​ពិភាក្សា ឬ ផ្ញើ​នូវ​ព័ត៌មាន​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ។

ការភ្ជាប់​ទៅ​កាន់​វ៉ិបសាយ​ផ្សេង​ទៀត

វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី អាច​មាន​ដាក់​អាសយដ្ឋាន​ភ្ជាប់​ទៅ​វ៉ិបសាយ​ផ្សេងៗ​ទៀត ។ វិទ្យុ​អាស៊ីសេរី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការអនុវត្ត​ទាក់ទង​នឹង​គោលនយោបាយ​រក្សា​ការសម្ងាត់ ឬ ការ​បញ្ចេញ​ឲ​ដឹង​នូវព័ត៌មាន ឬ ឯកសារ​ណាមួយ ដែល​ត្រូវ​បាន​ប្រមូល​នៅ​លើ​វ៉ិបសាយ​ផ្សេង​ទាំងនោះ​ឡើយ ។

ការយល់ព្រម​ទទួល​យក​លក្ខខណ្ឌ​នៃ​គោល​នយោបាយ​រក្សា​ការសម្ងាត់

វិទ្យុ​អាស៊ីសេរី រក្សា​សិទ្ធិ​ក្នុង​ការ​ធ្វើការ​កែប្រែ​គោលនយោបាយ​នេះ តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​នៅ​ពេល​ណាមួយ​ក៏បាន ។ ការប្រើប្រាស់​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី នឹង​មាន​ន័យ​ថា អ្នក​យល់ព្រម​ទទួល​យក​លក្ខខណ្ឌ​ណាមួយ​នៃ​គោលនយោបាយ​ដែល​មាន​ប្រសិទ្ធភាព​នៅ​គ្រា​នោះ ។ អ្នក​ត្រូវ​អាន​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់ របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ស្វែងយល់​អំពី​លក្ខខណ្ឌ​បន្ថែម​ទៀត​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​វ៉ិបសាយ​របស់​យើង ៕

ព័ត៌មាន (28)
Share

អ្នក​អាន​អនាមិក

សូមជួយពិនិត្យលើមន្ទីរសង្កមកិច្ចនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រៃវែងដែលមន្ត្រីចូលនិវត្តន៏តាំងពីខែតុលាឆ្នាំ២០១៤មិនទាន់បានបើកប្រាក់តាមគោលការណ៏មន្ត្រីចូលនិវត្តន៏សូម្បីតែ១រៀលក៏គ្មានដែរ។

Apr 26, 2015 12:43 PM

អភិវឌ្ឍន៍

ពី ភ្នំពេញ

ប្រាក់រង្វាន់ និងប្រាក់ខែរបស់មន្រ្តីពន្ធដារបើកយឺតជារៀងរាល់ខែ។ ជាក់ស្តែង ប្រាក់រង្វាន់ខែធ្នូ ២០១២ មិនទាន់បើកនៅឡើយមកដល់ខែមករា២០១៣នេះ ដោយពុំមានការផ្តល់ហេតុផលណាមួយឡើយ។

Jan 29, 2013 07:37 PM

khmer slot

ពី Battambang

Why the police in Poy Pet take money from the people when they are crossing border to thailand this is a curruption please look at this sistuation to correct them not to do more cuz it dirty nas

Jan 17, 2013 09:14 AM

ក​ជាតិ

ពី កែប

ហេតុអ្វីបានជា​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ជនជាតិ​យួន​ចូល​មក​រស់នៅ​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់

Jan 16, 2013 01:36 AM

តាក់

ពី កាបិនបុរី ប្រទេសថៃ

ខ្ញុំចង់អោយការបោះឆ្នោតនៅថ្ងៃ២៧ឆ្នាំ២០១៣អោយមានប្រជាជនដែលរស់ក្រៅប្រទេសទាំងអស់ចូលរួមនាំគ្នាបោះឆ្នោតដើម្បីអោយមានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ខ្ញុំចង់អោយប្រទេសកម្ពុជាអភិវឌ្ឍន៍ដូចប្រទេសគេ អញ្ចឹងហើយទើបខ្ញុំចង់អោយ គណបក្សដែលទើបបង្កើតថ្មីគឺគណបក្សសង្គ្រោះជាតិ ជួយធ្វើយ៉ាងណានាំពលករខ្មែរអោយទៅបោះឆ្នោតផង មុននិងបញ្ចប់ខ្ញុំបាទអូមអគុណដល់ វិទ្យុអាសីសេរីដែលបានផ្សាយអំពីរឿងពិតនៅប្រទេសកម្ពុជា សូមអគុណ។

Nov 19, 2012 10:51 PM

អ្នក​អាន​អនាមិក

I very happy to support this comment!
How Hun Sen can open TV or Radio to generate for other peoples?

Dec 27, 2012 01:15 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល