នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី២០ វិច្ឆិកានេះ នឹងជជែកដេញដោលគ្នារវាងអ្នកវិភាគនយោបាយ និងតំណាងគណបក្សប្រជាជនកម្ពុជា ជុំវិញការចោទប្រកាន់ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សនេះ នៅមិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបង្កឱ្យមានបរិយាកាសនយោបាយល្អប្រសើរ ដល់គណបក្សនយោបាយ ដែលមិនចំណុះរដ្ឋាភិបាល ដើម្បីឱ្យពួកគេអាចចូលប្រកួតក្នុងឆាកនយោបាយ ដោយសេរី និងតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយ។
វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី២១ ខែមករា ជែកអំពី មរតករបស់លោក ជា វិជ្ជា ក្រោយឃាតកម្មរយៈពេល១៦ឆ្នាំ។
វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅរាត្រីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២០ ពិភាក្សាអំពីវឌ្ឍនាការនៃករណីលោក កឹម សុខា និងសវនាការ នៅថ្ងៃទី១៥ មករា។ តើសវនាការថ្ងៃខាងមុខនោះ នឹងចេញជាលទ្ធផលអ្វីខ្លះ? វាគ្មិនគឺ លោក អ៊ុង ឫទ្ធី ប្រធានគណបក្សសង្គ្រោះជាតិក្រៅប្រទេស និងលោក ហុង លីម អតីតតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី។
អ្នកវិភាគលើកឡើងថា ចលនាមហាជនឲ្យមានការផ្លាស់ប្ដូរលោក ហ៊ុន សែន ចេញពីការដឹកនាំប្រទេសកាន់តែពុះកញ្រ្ជោល ហើយអាជ្ញាធររបបក្រុងភ្នំពេញនឹងមិនអាចទប់ស្កាត់បានឡើយ។
នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីរាត្រីថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ជជែកពិភាក្សាអំពីប្រធានបទ «ការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។ វាគ្មិនចូលរួម៖ លោក គល់ បញ្ញា មន្រ្តីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល និងលោក ស្រ៊ុន ស្រ៊ន ជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនារាត្រីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ពិភាក្សាអំពីប្រធានបទថា «តើការគំរាមកំហែង និងការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់ អាចធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសបាក់ស្បាត លែងហ៊ាននាំគ្នាមកទទួលស្វាគមន៍ដំណើរត្រឡប់ទៅវិញរបស់លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិដែរ ឬយ៉ាងណា?»