ប្រធាន​សភា​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​ឲ្យ​ដោះ​លែង​អ្នក​កាសែត​២​រូប

ប្រធាន​រដ្ឋ​សភា​ខ្មែរ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​អន្តរាគមន៍​របស់​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ផ្ញើ​ជូន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​កាសែត​ពីរ​រូប​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។
ដោយ ដែន អយុធ្យា
2009-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​របស់​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ចំនួន​១៦​រូប ផ្ញើ​ជូន​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ សុំ​ឲ្យ​ចាត់​វិធានការ​តាម​នីតិ​វិធី​ឲ្យ​តុលាការ​ដោះលែង​អ្នក​កាសែត​ចំនួន​ពីរ​រូប គឺ​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ចេញ​ពី​ពន្ធនាគារ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ​នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០០៩ លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​៩​លាន​រៀល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយសារ​កាសែត​របស់​លោក​បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បំបែក​សំបុក​មន្រ្តី​អាក្រក់​និង​ពុករលួយ​នៅ​ជុំវិញ​លោក​ឧប​នាយករដ្ឋមន្រ្តី សុខ អាន។

ចំណែក​លោក រស់ សុឃិត អាយុ​៤០​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០០៩ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ និង​ពិន័យ​​​​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយសារ​តែ​បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​ចូល​ទៅ​ទូរស័ព្ទ​របស់​លោក សយ សុភាព អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍ CTN ដើម្បី​សាកសួរ​ពី​ការ​ជំរិត​ទារ​ប្រាក់​និង​បញ្ហា​ពុករលួយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទំនាក់​ទំនង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ ដោយ​ជំនួយ​ការ​របស់​លោក​ឆ្លើយ​ថា លោក​ជាប់​រវល់​បំពេញ​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​ជំនួយការ​លោក អង្គ វង្សវឌ្ឍានា មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​យុត្តិធម៌​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​ជា​ផ្លូវ​ការ​ណា​មួយ​ពី​គណបក្ស​សមរង្ស៊ី​នៅ​ឡើយ​ទេ។

លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​ជួយ​អន្តរាគមន៍​ទៅ​ព្រះ​មហាក្សត្រ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ដល់​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ដែល​​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ដូច​អ្វី​ដែល​លោក​ធ្លាប់​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ចារកម្ម​ថៃ​ពី​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកស្រី មូរ សខហួរ មាន​ប្រសាសន៍​ដូច្នេះ ៖ «គួរ​តែ​សម្ដេច​នាយក​ដែល​លោក​តំណាង​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​យក​មក​ថ្លឹងថ្លែង​ថា តើ​ប្រជារាស្រ្ដ​ខ្មែរ​លោក​នឹង​ផ្ដល់​ការ​ការពារ​ដូច​ជា​ជនជាតិ​គេ​ទេ?»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ដោះ​លែង​ចារកម្ម​ថៃ​ពី​ពន្ធនាគារ គឺ​រដ្ឋាភិបាល​មាន​ហេតុផល​ត្រឹមត្រូវ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖ «នៅ​ក្នុង​សំណុំ​ឯកសារ សមី​ខ្លួន​បាន​ទទួល​ស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ទើប​យើង​ធ្វើ​កាយវិការ​បន្ទាន់​ដើម្បី​សេរីភាពរ​បស់​បុគ្គល​នេះ»

ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​សារ​ព័ត៌មាន​កម្ពុជា លោក សុខ សុវណ្ណ មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ជួយ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ឲ្យ​មាន​ការ​លើក​លែង​ទោស​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ចេញ​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក សុខ សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «ចូល​ឆ្នាំ​ថ្មី​ផង​នៅ​ឆ្នាំ​២០១០​ហ្នឹង សូម​ដោះ​លែង​អ្នក​កាសែត​ទាំង​ពីរ​ហ្នឹង​ឲ្យ​មាន​សេរីភាព»

លោក ខៀវ កាញារីទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា ករណី​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត លោក​នឹង​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ឲ្យ​បាន​ឆាប់៕

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

This is cruel and unusual punishment.
Both of them ought to be punished because of their unprofessional but not that long in prison.Hang Chakra should not write unless he has enough evidences(according to Khmer court system). Ruos Sokhit is completely committing crime (black mail).

Jan 01, 2010 04:59 PM

អ្នក​អាន​អនាមិក

I've been living in USA for about two decades I have not seen any journalist in jail yet. What the hell in Cambodia always shuts poeple up and excuse them as reporting untrue news. Please tell us what is true.

Dec 31, 2009 08:15 PM

អ្នក​អាន​អនាមិក

Why punish the people who express their opinions, if expression is wrongly committed, any persons should be asked to be corrected, or ask to apology for mistake. That should be it, life goes on, that what we should we all do. Will our govt. turn away from Communist oppression philosophy. Would you do this for the ordinary citizens of Khmer.

Dec 31, 2009 12:12 AM

គេហទំព័រ​ទាំងមូល