លោក ជូង ជូងី៖ មិន​មាន​ការ​ចាប់​ខ្លួន​តែ​មាន​ការ​ប៉ុនប៉ង​ចាប់

មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង លោក ជូង ជូងី បាន​ធ្វើ​សន្និសីទ បដិសេធ​ព័ត៌មាន​ថា មាន​ការ​ចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ប៉ុន្តែ​​​លោក​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​រូប​លោក​ប្រាកដ​មែន​ពី​កង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល។
ដោយ អ៊ួន ឈិន
2011-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-ធ្នូ-២០១១៖ មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី លោក ជូង ជូងី ធ្វើ​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី រាជធានី​ភ្នំពេញ។
៣០-ធ្នូ-២០១១៖ មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី លោក ជូង ជូងី ធ្វើ​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី រាជធានី​ភ្នំពេញ។
RFA/Uon Chhin

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី បាន​បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១១ ថា រូប​លោក​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទេ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ នោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​ដោយ​កង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​កាល​ពី​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។ ប៉ុន្តែ​គុណ​បុណ្យ​នៃ​អំពើ​ល្អ​របស់​លោក បាន​ជួយ​ឲ្យ​លោក​គេច​ផុត​ពី​ការ​ស្ទាក់​ចាប់​នៅ​ចំណុច​៣​កន្លែង ទី​១ គឺ​នៅ​ក្រុង​កំពង់ឆ្នាំង ទី​២ នៅ​សាលា​លេខ​ប្រាំ ហើយ​ទី​៣ គឺ​នៅ​ព្រែកក្ដាម៖ «តាម​ដេញ​ប្រផាប់​ចាប់​ប្រភីង​ខ្ញុំ កុំ​តែ​អំពើ​ល្អ​ខ្ញុំ​ជួយ កុំ​អី​ខ្ញុំ​ត្រូវ​បាន​ចាប់​បាត់​ហើយ​បាទ!»

តប​ទៅ​នឹង​ការ​អះអាង​របស់​លោក ជូង ជូងី ស្ដី​ពី​ការ​ប៉ុនប៉ង​ចាប់​រូប​លោក​នោះ​អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បាន​បដិសេធ​ដោយ​បញ្ជាក់​ថា គ្មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​មេធាវី ជូង ជូងី ឡើយ៖ «ជាផ្លូវច្បាប់ ចង់ចាប់ខ្លួននរណាម្នាក់ ពលរដ្ឋកម្ពុជាហ្នឹង ត្រូវតែមានដីការបស់តុលាការ ហើយ​ប្រសិន​បើ​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​មែន​ពី​ម្សិលមិញ គេចាប់ថ្ងៃហ្នឹងបាត់ហើយ មិនបាច់ឲ្យគាត់ធ្វើសន្និសីទ​កាសែតទេ។ គាត់មកតាមណា កុំឲ្យគេចាប់ខ្លួន? ទេ! បើសិនជាមានដីកាតុលាការ អាហ្នឹងគេអនុវត្តបាន បើអត់ដីកាធ្វើម៉េចកើត យើង​ខុស​ច្បាប់​ហើយ​បាទ!»

ទាក់ទិន​នឹង​ករណី​របស់​លោក​មេធាវី ជូង ជូងី អនុ​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា តាម​រយៈ​ទឹក​មុខ និង​សម្ដី​របស់​លោក​មេធាវី ជូង ជូងី បង្ហាញ​ថា លោក​មេធាវី​បាន​រង​សម្ពាធ និង​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​លោក ជូង ជូងី នៅ​តែ​មាន​ជំហរ​រឹងមាំ និង​មាន​ឆន្ទៈ​ក្នុង​ការ​ទាមទារ​សេរីភាព​សម្រាប់​រូប​គាត់​ដែល​មាន​អាជីព​ជា​មេធាវី និង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​សង្គម​ទាំងមូល។

លោក ចាន់ សុវ៉េត៖ «ហើយ​ខ្ញុំ​គិត​ថា បុគ្គលគ្រប់រូប បើ​ដូច​រូប​គាត់ គាត់​អាច​បង្ហាញ​អំពី​ជំហរ​យ៉ាង​ពិត​ប្រាកដ​ថា យុត្តិធម៌​ហ្នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ដែល​ត្រូវ​ការ មិន​មែន​អ្នក​ដែល​មិន​ត្រូវ​ការ​យុត្តិធម៌​នោះ​ទេ»

ព័ត៌មាន​ស្ដី​ពី​ការ​ចាប់​ខ្លួន​លោក​មេធាវី ជូង ជូងី បាន​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​របស់​លោក​មេធាវី តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស សម រង្ស៊ី ជា​ច្រើន​នាក់​តាម​រក​លោក ហើយ​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក៏​បាន​តាម​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នេះ​ដែរ ដោយ​ពួក​គេ​ទៅ​រង់ចាំ​នៅ​តុលាការ​ខេត្ត​កណ្ដាល ចាប់​តាំង​ពី​ម៉ោង​ប្រមាណ ១១​ព្រឹក រហូត​ដល់​ម៉ោង​ប្រហែល ៥ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១៕

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

Mr. Chhoung should watch yourself more better from your personal reason then your career. In your career everybody known who you are, so your reputation under everybody eyes nobody can touch you if you do the right thing. Don't just make case to get political asylum for your family if you are a good guy like you stated in above statement. I am not support if you do to much politics more than your career. Just remember a fine gold never fearful of fire.

Dec 31, 2011 01:15 PM

អ្នក​អាន​អនាមិក

If they do not have notice catch that they catch and kill.If they have notice catch that you have alive.You take care over take care yoursefl.

Dec 30, 2011 09:38 PM

អ្នក​អាន​អនាមិក

If they do not have notice catch that they catch and kill.If they have notice catch that you have alive.You take care over take care yoursefl.

Dec 30, 2011 09:38 PM

អ្នក​អាន​អនាមិក

Our khmer and khmer please stop kill each other.

Dec 30, 2011 12:41 PM

អ្នក​អាន​អនាមិក

I don't know you know or you make you don't know. If you turn phone on they will know you where you are. You just spend $4.99 per month you will know where your family are.

Dec 30, 2011 10:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល