ពេលនៅរស់ លោក ឈុត វុទ្ធី ដែលជាសកម្មជនការពារសម្បត្តិធម្មជាតិដ៏ឆ្នើមមួយរូប បានជួយបង្ហាត់បង្ហាញ និងដាស់តឿនប្រជាពលរដ្ឋខ្មែរអោយហ៊ានក្រោកឈរឡើងការពារសម្បត្តិធម្មជាតិរបស់ប្រទេសខ្មែរដោយខ្លួនឯង។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើទស្សនកិច្ចនៅសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីជួបជាមួយតំណាងសមាគមគ្រូបង្រៀន និងសហជីពក្នុងប្រទេសទាំងនោះ។
អ្នកស្រី ទឹម សាក់មុន្នី ជាតំណាងអ្នកបុរីកីឡា។ អ្នកស្រីត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ក្រោមបទចោទប្រកាន់ពីក្រុមហ៊ុនផានអ៊ីម៉ិច ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត។
ពលរដ្ឋខ្មែរមួយចំនួនកំពុងស្វែងរកការព្យាបាលជំងឺនៅឯប្រទេសជិតខាង ជាជាងព្យាបាលជំងឺនៅក្នុងស្រុក។
ក្រុមអ្នកឃ្លាំមើលអំពីឧក្រិដ្ឋកម្មព្រៃឈើបានរកឃើញថា ការកាប់បំផ្លាញឈើប្រណិតៗ កាលពីឆ្នាំ២០១២ កន្លងមកនេះ ភាគច្រើនបង្កឡើងដោយក្រុមហ៊ុនឯកជនមួយចំនួន ដែលពាក់ផ្លាកជាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ឈើប្រណិតភាគច្រើនត្រូវបានឈ្មួញនាំទៅលក់ទៅប្រទេសវៀតណាម។