ជាជាងលើកទឹកចិត្តមនុស្សជំនាន់ក្រោយជាយុវជនឲ្យអាចចូលរួមបានពេញលេញក្នុងការកំណត់ជោគវាសនាអនាគតរបស់ប្រទេសជាតិ របបលោក ហ៊ុន សែន បានបង្កើនយុទ្ធនាការចាប់ខ្លួនក្រុមយុវជន សកម្មជនបរិស្ថាន មេសហជីព និងសកម្មជនបក្សប្រឆាំង ឥតស្រាកស្រាន្ត នារយៈពេលចុងក្រោយនេះ។ ការបង្កើនយុទ្ធនាការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់នេះ កើតមានឡើងក្រោយពេលលោកធ្លាប់បានសារភាពកាលពីខែមិថុនា ថា លោកកំពុងជួយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាអនាគតនាយករដ្ឋមន្ត្រី៕