រូបត្លុក​នយោបាយ៖​ ការចែក​រំលែក​ទឹក​ទន្លេមេគង្គ​ក្រោមការគ្រប់គ្រង​នៃ​វារីអគ្គិសនី​របស់​មហាយក្សចិន

ដោយ៖ អាស៊ីសេរី
2020-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបត្លុក​នយោបាយ៖​ ការចែក​រំលែក​ទឹក​ទន្លេមេគង្គ​ក្រោម​ការគ្រប់គ្រង​នៃ​វារីអគ្គិសនី​របស់​មហាយក្ស​ចិន
រូបត្លុក​នយោបាយ៖​ ការចែក​រំលែក​ទឹក​ទន្លេមេគង្គ​ក្រោម​ការគ្រប់គ្រង​នៃ​វារីអគ្គិសនី​របស់​មហាយក្ស​ចិន
RFA

ការសិក្សា​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អាមេរិកាំង​ឈ្មោះ​ ​Eyeson Earth ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​និង​ពិគ្រោះ​យោបល់​អំពី​ការ​គ្រប់គ្រង​ទឹក​ ​ក្រោម​ការ​ផ្ដល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អាមេរិក ​រក​ឃើញ​ថា​ ​ប្រទេស​ចិន​ទំនង​ជា​អាច​រឹតត្បិត​ ​ឬ​រាំង​ខ្ទប់​ទឹក​ពី​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ​តាមរយៈ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន។​ ការសិក្សា​នេះ​ធ្វើឡើង​ដោយ​ប្រមូល​ទិន្នន័យ​តាំង​ពី​ឆ្នាំ១៩៩២​ ​ដល់​ឆ្នាំ២០១៩​ ​ទទួល​បាន​ពី​ផ្កាយរណប​ហៅថា​ ​Special Sensor Microwave Imager/Sounder (SSMI/S) ​និង​ទិន្នន័យ​កម្ពស់​ទឹកទន្លេ​ប្រចាំថ្ងៃ​ប្រមូល​បាន​ពី​តំបន់ឈៀងសែន​ (Chiang Saen) នៃ​ប្រទេស​ថៃ។​ ​ការសិក្សា​នេះ​ ​រក​ឃើញ​ថា​ ​កាលពី​ឆ្នាំ២០១៩​កន្លងទៅ​ ​ខណៈ​ប្រទេស​នានា​នៅ​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ​ ​បាន​ទទួល​រង​គ្រោះ​រីងស្ងួត និង​រាំងស្ងួត​មិនធ្លាប់​មាន​ពីមុន​មក​ ​ផ្ទៃ​អាង​ទន្លេមេគង្គ​នៅ​ខ្សែទឹក​ខាងលើ​របស់​ប្រទេសចិន​ ​ទទួល​បានការ​ធ្លាក់​ភ្លៀង​ ​និង​ការ​រលាយ​ទឹកកក​យ៉ាង​ច្រើន​ក្រាស់ក្រែល។​ ​ការសិក្សា​ដដែល​នេះ​ ​រក​ឃើញ​ថា​ ​វារីអគ្គិសនី​នៅ​ខ្សែទឹក​ខាងលើ​របស់​ប្រទេសចិន​ ​បាន​រាំង​ខ្ទប់​ទឹក​ស្ទើរ​តែ​ទាំងស្រុង​ ​មិន​ឲ្យ​ហូរ​ចូល​មក​ចាក់​បំពេញ​នៅ​តាម​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល