សមត្ថកិច្ច​រារាំង​ក្បួន​ដង្ហែ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម​និង​សហជីព

ដោយ សេក បណ្ឌិត និង​ ថា កិត្យា
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជួបជុំ​សម្ដែង​មតិ​មិន​គាំទ្រ​ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាគម-​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ច្បាប់​សហជីព នៅ​មុខ​រដ្ឋសភា​ដោយ​ជោគជ័យ បន្ទាប់ពី​អាជ្ញាធរ​រាំង​ខ្ទប់​ប្រមាណ​ជាង ២​ម៉ោង នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។

តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្រុម​អ្នក​ដែល​ជំទាស់​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម ប្រមាណ ៤០០​នាក់ បាន​ដង្ហែ​ក្បួន​ដោយ​ថ្មើរ​ជើង និង​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី ចេញពី​គោលដៅ​ចំនួន​៤ មាននៅ​មុខ​វត្ត​ចាក់អង្រែលើ ពីមុខ​វត្ត​និរោធ មុខ​ស្ថានទូត​បារាំង និង​ស្ពាន​អាកាស ​៧​មករា ក្នុង​បំណង​ឆ្ពោះ​ទៅ​កាន់​មុខ​រដ្ឋសភា ដើម្បី​បង្ហាញ​ឆន្ទៈ ជំទាស់​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​រដ្ឋាភិបាល ព្រម​ទាំង​ច្បាប់​សហជីព ប៉ុន្តែ​ត្រូវ​បាន​រាំង​ខ្ទប់​គ្រប់​ច្រក​ទាំង​អស់ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​រាប់​សិប​នាក់ ប្រដាប់​ដោយ​កាំភ្លើង ដំបង និង​ខែល ស្ទើរ​គ្រប់​ដៃ ដោយ​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​រឹបអូស​យក​ទង់ជាតិ និង​ទង់​សាសនា ព្រមទាំង​បដា​ជាដើម​ពី​អ្នក​ដើរ​ក្បួន ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល