ក្រសួងយុត្តិធម៌ព្រមានថា ការចេញតវ៉ារបស់ពលរដ្ឋនៅខាងមុខតុលាការ គឺជាការដាក់សម្ពាធលើស្ថាប័នតុលាការ និងជាអំពើខុសច្បាប់ ដែលអាចប្រឈមនឹងការចាប់ខ្លួន។ មន្ត្រីក្រសួងយុត្តិធម៌ណែនាំឱ្យអ្នកតវ៉ាស្វះស្វែងរកមេធាវីល្អៗ ទៅតតាំងក្ដីគ្នានៅក្នុងតុលាការវិញ។