នៅសហរដ្ឋអាមេរិក ពិធីបុណ្យស៊ែងស៍ហ្គីវីង (Thanksgiving) ដែលប្រែជាភាសាខ្មែរថា បុណ្យអរគុណ ឬបុណ្យផលគុណ គឺជាពេលវេលាសម្រាប់ពលរដ្ឋទូទៅ ពោលទាំងសិស្សានុសិស្ស មន្ត្រីរាជការ បានឈប់សម្រាក និងជួបជុំគ្នាទទួលទានអាហារជួបជុំគ្រួសារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែក្នុងទីក្រុងភ្នំពេញ នៅចុងខែតុលានេះ ក្រោមហេតុផលជំងឺកូវីដ ប៉ុន្តែលោកអនុញ្ញាតឲ្យធ្វើពិធីអកអំបុក និងសំពះព្រះខែនៅតាមផ្ទះ ហើយមន្ត្រីរាជការ និងកម្មករ-កម្មការិនី នៅតែអាចបន្តឈប់សម្រាកពីការងារដដែល។
ពលរដ្ឋរស់នៅខេត្តសៀមរាប និងមន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ស្រោចស្រង់ក្រុមហ៊ុនភូមិវប្បធម៌ស្ថិតនៅខេត្តសៀមរាបឱ្យដំណើរវិញ ដើម្បីលើកកម្ពស់វប្បធម៌ជាតិនិងសេដ្ឋកិច្ចប្រជាជនក្នុងតំបន់បន្ទាប់ក្រុមហ៊ុនភូមិវប្បធម៌ប្រកាសបិទទ្វារដោយសារវិបត្តិសេដ្ឋកិច្ច។
មន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា កំពុងបន្តជជែក និងសិក្សាដើម្បីឲ្យភាគីថៃបំភ្លឺករណីសណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ចម្លងរចនាបថប្រាសាទបុរាណខ្មែរ បើទោះជាម្ចាស់សណ្ឋាគារនេះបានចេញលិខិតសុំទោសក៏ដោយ។ សង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា ត្រូវធ្វើកិច្ចការនេះដោយប្រយ័ត្ននិងមានទំនួលខុសត្រូវច្បាស់លាស់ ដើម្បីធានាថា ក្បាច់រចនានៃប្រាសាទបុរាណខ្មែរ នឹងមិនត្រូវចម្លងបែបនេះនោះទេ ព្រោះវានាំឲ្យប៉ះពាល់ដល់វប្បធម៌ និងអត្តសញ្ញាណជាតិរបស់កម្ពុជានាពេលអនាគត។
យុវជនខ្មែរកម្ពុជាក្រោម ហៅការប្រារព្ធទិវាអុំទូកងខ្មែរ ខុសរដូវកាលដែលរៀបចំឡើងដោយអាជ្ញាធរវៀតណាមនោះជាការបន្សាប វប្បធម៌ប្រពៃណី ប្រណាំងទូកង របស់ខ្មែរកម្ពុជាក្រោម។
ពិធីបុណ្យវិសាខបូជា នៅថ្ងៃទី៦ ឧសភាឆ្នាំនេះ មិនសូវមានពុទ្ធិបរិស័ទទៅវត្តជួបជុំគ្នា ធ្វើបុណ្យច្រើន ដូចរាល់ឆ្នាំទេ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ (Covid-19)។ អាជ្ញាធរធម្មការ និងព្រះសង្ឃ ឲ្យដឹងថា តាមវត្តនៅតែធ្វើពិធីសូត្រមន្តដដែល តែមិនធ្វើពិធីក្បួនដង្ហែព្រះពុទ្ធរូប ឬជួបជុំពុទ្ធបរិស័ទច្រើនទេ។
ក្រសួងអប់រំ និងក្រសួងព័ត៌មាន ចាប់ផ្ដើមដំណើរការ កម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី២០ ខែមេសាតទៅ ខណៈសាលារៀនទូទាំងប្រទេសបន្តបិទទ្វារ។