ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន​ចាប់​ផ្ដើម​ដំណើរ​ការ កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ដោយ អាស៊ីសេរី
2020-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកគ្រូ ជួន ជំនាញ ពី​សាលា​បឋម​សិក្សា ២ធ្នូ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កំពុង​បង្រៀន​គណិតវិទ្យា​តាម​វីឌីអូ ក្នុង​​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របស់​ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន។
លោកគ្រូ ជួន ជំនាញ ពី​សាលា​បឋម​សិក្សា ២ធ្នូ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កំពុង​បង្រៀន​គណិតវិទ្យា​តាម​វីឌីអូ ក្នុង​​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របស់​ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន។
រូប៖ ក្រសួង​អប់រំ

ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន ចាប់​ផ្ដើម​ដំណើរ​ការ កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ចាប់​ពី​ថ្ងៃ​ទី២០ ខែ​មេសា​ត​ទៅ ខណៈ​សាលា​រៀន​ទូទាំង​ប្រទេស​បន្ត​បិទ​ទ្វារ។ កម្មវិធី​សិក្សា​នេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការសិក្សាទូទាំងប្រទេសពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដែល​ជា​ការ​បង្រៀន​តាម​អនឡាញ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឹណិត និង​តាម​រយៈ​ប្រព័ន្ធ​ទូរទស្សន៍ ក្នុង​ពេល​កម្ពុជា​កំពុង​រង​ការ​រាតត្បាត​ជំងឺ covid-19

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ឲ្យ​អាស៊ី​សេរី​ដឹង​ថា កម្មវិធី​នេះ​នឹង​ផ្ដល់​នូវ​ចំណេះ​ដឹង​ទូទៅ តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា ទី២ ទទក២ ឬ TVK 2 ដែល​ជា​ប៉ុស្តិ៍ ទូរទស្សន៍​ទើប​បង្កើត​​ថ្មី តាម​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយ​រណប​តេជោ ឌីធីវី និង​ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប ២៥ខេត្ត និង​រាជ​ភ្នំពេញ រួម​ទាំង​កម្មវិធី App របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ។ លោក​បន្ត​ថា កម្មវិធី​នេះ គឺ​ចាក់​ផ្សាយ​ពេញ ២៤ម៉ោង ក្នុង​មួយ​សប្ដាហ៍ ហើយ​ក៏​មិន​មាន​ចាក់​ផ្សាយ​ពាណិជ្ជ​នោះ​ដែរ៖ «ជា​ការ​ចូល​រួម​ក្នុង​ការ​ទប់​ស្កាត់​នៃ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ក្នុង​អំឡុង​ពេល​សាលា​ទូទាំង​ប្រទេស​ត្រូវ​បិទ​មួយ​រយៈ។ ទី២ ក្នុង​គោល​បំណង​នៃ​ការ​ផ្ដល់​ការ​សិក្សា​ប្រកប​ដោយ​គុណភាព​ប្រកប​ដោយ​សមធម៌​ទៅ​ឲ្យ​សិស្សានុសិ្ស​ទូទាំង​ប្រទេស»

លោក មាស សុភ័ណ្ឌ រំពឹង​ថា កម្មវិធី​សិក្សា​នេះ​អាច​ធ្វើ​ឲ្យ​សិស្ស​ទូទាំង​ប្រទេស​អាច​សិក្សា​បាន។ ប៉ុន្តែ ឪពុក​ម្ដាយ​សិស្ស និង​មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សិក្សា​អប់រំ​យល់​ថា សិស្ស​មួយ​ចំនួន​ធំ​នៅ​តែ​ជួប​បញ្ហា ដោយ​សារ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​លទ្ធភាព និង​គ្មាន​សមត្ថភាព​អាច​ប្រើប្រាស់​បណ្ដាញ​អ៊ិនធឹណេត ហើយ​អ្នក​ខ្លះ​គ្មាន​លទ្ធភាព​សូម្បី​ទិញ​ទូរទស្សន៍​ឲ្យ​កូនៗ របស់​ពួក​គេ​មើល​កម្មវិធី​សិក្សា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល