ធនាគារ​អេស៊ីលីដា ចុះ​បញ្ជី​លក់​ភាគ​ហ៊ុន ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូវីដ-១៩

ដោយ មួង ណារ៉េត
2020-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាខា​ធនាគារ អេស៊ីលីដា (ACLEDA) ស្ថិត​នៅ​មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៦
សាខា​ធនាគារ អេស៊ីលីដា (ACLEDA) ស្ថិត​នៅ​មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៦
RFA/Chum Rasy

ធនាគារ​អេស៊ីលីដា កាល​ពី​ថ្ងៃ​ទី២៥ ខែឧសភា បាន​ចុះ​បញ្ជី​លក់​ភាគ​ហ៊ុន ពេល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូវីដ-១៩។

នៅលើ​គេហទំព័រ​របស់​ខ្លួន ធនាគារ​អេស៊ីលីដា បញ្ជាក់​ថា​ការ​ចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​របស់​ខ្លួន ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ (ផ្សារភាគហ៊ុន​) កម្ពុជា នេះ គឺ​វិនិយោគិន​អាច​ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ធនាគារ​ចាប់​ពី​ពេល​នេះ​តទៅ។

កន្លងទៅផ្សារភាគហ៊ុននេះ មានតែក្រុមហ៊ុនចំនួន ៥ ប៉ុណ្ណោះ​ បានចុះបញ្ជី ក្នុង​នោះ​មាន​ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ ​ សមាគមរោងចក្រកាត់ដេរ​ (Grand Twins International។ ធនាគារ​អេស៊ីលីដាជាក្រុមហ៊ុនទី ៦ ដែលបានចុះបញ្ជី និង​ជាធនាគារ​ពណិជ្ជដំបូងគេ ដែលបានចុះបញ្ជីក្នុង​ផ្សារភាគហ៊ុននេះ។

មានចម្ងល់ជាច្រើន បានផុសឡើង នៅពេលដែលធនាគារនេះ នឹកឃើញចុះបញ្ជី​លក់ភាគហ៊ុន ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ដាំក្បាលចុះយ៉ាងគំហុក ដោយសារ​វិបត្តិជំងឺកូវីដ-១៩។

ប៉ុន្តែ  ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA) ដែល​មាន​សាខា​នៅ​គ្រប់​ខេត្ត​ក្រុង​នៅ​កម្ពុជា លោក អ៊ិន ចាន់នី ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា បញ្ហា​ជំងឺ​កូវីដ-១៩ មិន​ប៉ះពាល់​ដល់​ធនាគារ​លោក​នោះ​ឡើយ ព្រោះ​អតិថិជន​របស់​ធនាគារ​នេះ បាន​សម្រប​ខ្លួន​តាម​ស្ថានការណ៍ ដោយ​បន្ត​ប្រតិបត្តិការ​ជាមួយ​ធនាគារ​តាម​ប្រព័ន្ធ online

បើ​តាម​លោក អ៊ិន ចាន់នី ភាគហ៊ុន​ចាប់​ផ្តើម​លក់​ដំបូង គឺ​មួយ​ភាគ​ហ៊ុន​ថ្លៃ ១៦.២០០រៀល ឬ​ជិត ៤ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល