ការ​លក់​សំបុត្រ​ដល់​ភ្ញៀវ​ទេសចរ នៅ​តំបន់​អង្គរ​ធ្លាក់​ចុះ ៩៩,៥%

ដោយ ម៉ៅ សុធានី
2020-05-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវទេសចរ​ទស្សនាប្រាសាទអង្គរ។
ភ្ញៀវទេសចរ​ទស្សនាប្រាសាទអង្គរ។
RFA

ការ​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​តំបន់​ប្រាសាទ​អង្គរ ក្នុង​ខេត្ត​សៀមរាប នៅ​អំឡុង​ខែ​មេសា ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក រហូត​ដល់​ទៅ ៩៩,% បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ខែ​មេសា ដូច​គ្នា កាល​ពី​ឆ្នាំ២០១៩ កន្លង​មក​នេះ។

អាជ្ញាធរ​អប្សរា​ឲ្យ​ដឹង​ថា ដោយសារ​ការ​រីក​រាល​ដាល​សកល​នៃ​ជំងឺ​កូវីដ-១៩ (Covid-19) ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦៥៤នាក់ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ក្នុង​អំឡុង​ខែមេសា ដែល​មាន​ទឹក​ប្រាក់​សរុប​ជិត ៣ម៉ឺន​ដុល្លារ (២៩.៣៦៨​ដុល្លារ)។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ខែមេសា ឆ្នាំ២០១៩ អាជ្ញាធរ​អប្សរា លក់​សំបុត្រ​បាន​ពី​ភ្ញៀវ​ទេសចរ​នូវ​ទឹក​ប្រាក់ ៧លាន​ដុល្លារ​អាមេរិក។

របាយការណ៍​បន្ត​ថា ចាប់​ពី​ខែមករា ដល់​ខែ​មេសា ឆ្នាំ២០២០ នេះ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ ចូល​ទស្សនា​តំបន់​អង្គរ គឺ​មាន​ចំនួន ប្រមាណ​ជា ១៨លាន​ដុល្លារ ដែល​ថយ​ចុះ ៦០% បើ​ធៀប​អំឡុង​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០១៩។

ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ​យ៉ាង​គំហុក​នេះ បណ្ដាល​ឲ្យ​ក្រុង​អង្គរ​ខេត្ត​សៀមរាប ​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូអរ និង​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​កម្សាន្ត​រាប់​លាន​នាក់ ក្នុង​មួយឆ្នាំៗ បែរជា​ស្ងាត់ជ្រងំ ធ្វើ​ឱ្យ​កន្លែង​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ និង​ភោជនីយដ្ឋាន​ជាច្រើន​បាន​បិទទ្វារ និង​ក្ស័យធន។ រីឯ​សណ្ឋាគារ​លំដាប់​ពិភពលោក​ជាង ៤០កន្លែង និង​ផ្ទះ​សំណាក់​តូចៗ ជាច្រើន​ទៀត ត្រូវ​បង្ខំចិត្ត​បិទទ្វារ​។ កត្តា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​បាត់បង់​ការងារ​ធ្វើ និង​គ្មាន​ប្រាក់​ចំណូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល