ជប៉ុននឹងបើកជើងហោះហើរត្រង់ពីតូក្យូ មករាជធានីភ្នំពេញ នៅពេលឆាប់នេះ ខណៈពិភពលោក និងប្រទេសក្នុងតំបន់នៅប្រឈមបញ្ហាជំងឺកូវីដនៅឡើយ។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុននៅកម្ពុជា បានចុះផ្សាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) នៅថ្ងៃទី២៥ ខែវិច្ឆិកាប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ និងភ្នំពេញ នៅថ្ងៃទី២ ទី ៥ ទី៩ ទី១២ ទី១៦ និងថ្ងៃទី១៩ ខែធ្នូឆ្នាំ ២០២០ និងថ្ងៃទី ៩ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បញ្ជាក់ថា៖ ក្រុមហ៊ុន នឹងបន្តរឹតបន្តឹងត្រួតពិនិត្យសុវត្ថិភាពលើជនអន្តោប្រវេសន៍ក្នុងស្រុក និងគោរពតាមបទដ្ឋាន និងពិធីសារដែលបានបង្កើតឡើងដោយ "ANA Care Promiseblank" ដើម្បីផ្ដល់នូវបរិស្ថានស្អាត និងអនាម័យនៅតាមអាកាសយានដ្ឋាន និងនៅលើយន្តហោះដើម្បីឱ្យអតិថិជនអាចធ្វើដំណើរដោយសុវត្ថិភាព និងប្រកបដោយផាសុកភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។