ចិន​មាន​គម្រោង​នាំ​ចូល​រថយន្ត​ជជុះ​មក​កម្ពុជា

ដោយ ម៉ៅ សុធានី
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​របស់ក្រុមហ៊ុន​ចិន​ឈ្មោះ Great Wall Motor
រថយន្ត​របស់ក្រុមហ៊ុន​ចិន​ឈ្មោះ Great Wall Motor
រូប​ពី​ហ្វេសប៊ុក​របស់ក្រុមហ៊ុន​រថយន្ត​ Great Wall Motor

ក្រុម​ហ៊ុន​ផលិត​រថ​យន្ត SUV និង ​Pickup ហ្រេ្គតវ៉ល ខូអិលធីឌី (Great Wall Motor Co., Ltd) របស់​ប្រទេស​ចិន​មាន​គម្រោង​នាំ​ចេញ​​​រថយន្ត​ជជុះ​ដំបូង​របស់​ខ្លួន​ពី​ក្រុង​ធានជីន (Tianjin) ទៅ​កាន់​បណ្ដា​ប្រ​ទេស​អាស៊ី​ និង​អាហ្រិ្វក ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

ក្រុម​ហ៊ុន​នាំ​ចេញ​ និង​នាំ​ចូល​រថ​យន្ត ធាន​ជីន (Tianjin) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ហ្គ្រេត វ៉ល បាន​អោយ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា រថយន្ត​ជជុះ​ចំនួន ១០​គ្រឿង ដែល​មាន​តម្លៃ​ ២៧.000​ដុល្លារ​សហរដ្ឋ​អាមេរិក ​នឹង​ត្រូវ​លក់​នៅ​តាម​ប្រ​ទេស​នានា រួម​មាន​ប្រទេស​កម្ពុជា​ នីហ្សេរីយ៉ា​ និង​ហ្កាណា (Nigeria Ghana) ជា​ដើម។

លោក ម៉ៅ ថូរ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​បាន​ប្រាប់​អា​ស៊ី​សេរី​នៅ​ថ្ងៃ​ចន្ទ​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​គម្រោង​នាំ​ចូល​រថយន្ត​ជជុះ​នេះ​នៅ​ឡើយ​ទេ​ ព្រោះ​មាន​នាយកដ្ឋាន​មួយ​ផ្សេង​ទៀត ជា​អ្នក​ទទួល​ខុស​ត្រូវ​ពី​ការ​នាំ​ចូល​រថយន្ត ប៉ុន្តែ​លោក​និយាយ​ថា ក្រុម​ហ៊ុន​ដែល​គ្រោង​នាំ​ចូល​រថយន្ត​មក​កាន់​ប្រទេស​កម្ពុជា​ គួរ​តែ​មាន​នាំ​គ្រឿង​បន្លាស់ និង​បង្កើត​កន្លែង​ជួស​ជុល​ជា​ច្រើន​ទី​តាំង​នៅ​ស្រុក​ខ្មែរ បើ​មិន​ដូច្នោះ​ទេ ការ​នាំ​ចូល​​រថ​យន្ត​មិន​អាច​ប្រកួត​ប្រ​ជែង​ទៅ​នឹង​ការ​លក់​នៅ​ទីផ្សារ​​ក្នុង​ស្រុក​បាន​ទេ៖ «វា​ស៊ី​សង​ការ​រៀប​ចំ​របស់​ក្រុម​ហ៊ុន​មួយៗ ហ្នឹង​ គាត់​មាន​គ្រឿង​បន្លាស់ គាត់​មាន​កន្លែង​ជួស​ជុល​ កន្លែង​អី​ទេ​ ហី​តែ​អត់​មាន​អា​ហ្នឹង​ ក៍​យ៉ាប់​ដែរ ​មក​មិន​ឈ្នះ​គេ​ទេ»

គិត​ត្រឹម​ថ្ងៃ​ទី២២ ខែ​កក្កដា​ ឆ្នាំ២០១៩ នេះ ខេត្ត​ក្វាងទុង ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បាន​នាំ​ចេញ​រថយន្ត​ជជុះ ៣០០​គ្រឿង​ទៅ​កាន់​ប្រទេស​កម្ពុជា​ នី​ហ្សេរីយ៉ា ភូមា និង​រុស្ស៊ី​​ផង​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល