លោក ហ៊ុន សែន ប្រកាស​ថា បាន​ត្រៀមខ្លួន​បង់​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅ​អឺរ៉ុប

ដោយ សេក បណ្ឌិត
2019-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្រកាស​ថា របប​លោក​មាន​លទ្ធភាព​បង់​ពន្ធ នៅ​ពេល​ដែល​គណៈកម្មការសហភាព​អឺរ៉ុប ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ពេល​ខាងមុខនេះ។ កម្មករ និង​អ្នកឃ្លាំមើល​វិស័យ​ការងារ​យល់​ថា ទោះបីរដ្ឋាភីបាល​មានលទ្ធភាព​នៃ​ការ​បង់​ពន្ធ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន និង​កម្មករ។

លោក ហ៊ុន សែន អះអាង​ថា ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​ប៉ះពាល់​ដល់​ការនាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ទេ គឺ​គ្រាន់តែអ្នក​ជំនួញ​ចំណេញ​តិច​ជាមុន​​។ លោក ហ៊ុន សែន ថា ការ​នាំ​ចេញ​អង្ករ​ខ្មែរ​ទៅ​កាន់​សហភាព​អឺរ៉ុប ក៏​​ត្រូវ​បង់ពន្ធ​ដែរ តែ​នៅអ្នក​ជំនួញ​នៅ​តែ​អាច​ធ្វើ​បាន និង​ទទួល​បាន​ផល​ចំណេញ ម្ល៉ោះហើយ​ការ​នាំ​ចេញ​ទំនិញ​ផ្សេងទៀត ក៏​នឹង​ចំណេញ​ដូច​អង្ករ​ដែរ។ មេដឹកនាំ​របប​ឯកបក្ស​រូប​នេះ អ៊ួត​​ថា ការ​បង់​ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប គឺ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​ដល់​របប​លោក ព្រោះ​អឺរ៉ុប នឹង​មិន​អាច​យក​បញ្ហា​នេះ​ទៅ​គំរាម​លោក​តទៅទៀត។

គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​កំហិត​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ស្ថានភាព​ការរំលោភ​សិទ្ធិមនុស្សនៅត្រឹមពាក់​កណ្ដាលខែ​ធ្នូ ក្រោយ​រក​ឃើញ​ របប​លោក​ ហ៊ុន សែន មិន​ទាន់​បាន​ធ្វើ​តាម​សំណើ​​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។ ទោះបីជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​ថា របប​លោក នៅ​រក្សា​ជំហរ​មិន​ព្រម​ឱន​ក្បាល ដើម្បី​ជា​ថ្នូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើយ។ លោក​ចាត់​ទុក​ការ​ដាក់​កំហិត​របស់​សហភាព​អឺរ៉ុប ដែល​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នោះ​ថា ជា​ការ​យក​អធិបតេយ្យ ឯករាជ្យ​ទៅ​ប្ដូរ៖ «អ៊ីចឹង​សម្រាប់​យើង យើង​បាន​ត្រៀមខ្លួន​តាំងពី​ខែ​មីនា​ណោះ។ យើង​មិន​ចង់​ឱ្យ​បាត់​ទេ ប៉ុន្តែ​ធ្វើ​ម្ដេច បើ​គាត់​យក​អាហ្នឹង មក​ដោះដូរ ជាមួយ​នឹង​ច្បាប់ ជាមួយ​នឹង​ឯករាជ្យ​របស់​យើង​ហើយ យើង​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ។ អ៊ីចឹង​បើ​គេ​ឱ្យ​បង់ពន្ធ យើង​បង់​ពន្ធ​ឱ្យ​គេ​ទៅ​។ គ្រាន់តែ​ពីមុន យើង​ចំណេញ​ច្រើន ឥឡូវ​វា​ចំណេញ​តិច​ជាង​តែ​ប៉ិន​ហ្នឹង តែ​វា​នៅតែ​ចំណេញ វា​នៅតែ​ចំណេញ ហើយក៏​វា​ថ្លៃថ្នូរ​ដែរ គេ​មិន​យក​អា​ហ្នឹង​មក​គំរាម​យើង​តទៅទៀត​បានទេ គំរាម​តទៅ​ទៀត​បាន​ទេ ព្រោះ​ឥឡូវ​គេ​យក​អាហ្នឹង មក​គំរាម​យើង​ថា អ្នកឯង​ត្រូវ​ធ្វើ​អានេះ អានេះ អានេះ នេះ នេះ នេះ នេះ​។ អ៊ីចឹង​បាន​យើង​ប្រាប់​ទៅវិញ ថា យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណាមួយ​ទេ​។ អ្វី​ដែល​យើង​ខិតខំ​ធ្វើ យើង​ធ្វើ​បាន​យើង​ធ្វើ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​អត់​ទេ ទីផ្សារ​នៅតែ​ទីផ្សារ គ្រាន់តែ​ពេល​មុន​អត់​បង់ពន្ធ ហើយ​ឥឡូវ​បង់ពន្ធ»

សង្គម​ស៊ីវិល ថា ការណ៍​ដែល​កម្ពុជា​អនុវត្ត​តាម​អនុសាសន៍​សហភាព​អឺរ៉ុប​មិន​បណ្ដាល​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព​នោះ​ទេ ពី​ព្រោះ​កម្ពុជា​បាន​អនុវត្ត​លក្ខខណ្ឌ​របស់ សហភាព​អឺរ៉ុប​មុន​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ ចំណែក​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​លទ្ធិ​ជា​ប្រជាធិបតេយ្យ​ដែរ។

បើ​ទោះ​លោក ហ៊ុន សែន អះអាង​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​នៅតែ​អាច​ធ្វើ​បាន ប៉ុន្តែ​សម្រាប់​កសិករ​មួយ​ចំនួន​វិញ បាន​ត្អូញត្អែរ​ថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​រាល់​ឆ្នាំ ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន បោះបង់​របរ​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើជា​ពលករ​ជំនួស​វិញ។ ហើយ​​ការនាំចេញ​អង្ករ​ទៅកាន់​សហភាព​អឺរ៉ុប​វិញ​ក៏​ធ្លាក់​ចុះ​ដែរ។

ក្រោយ​សហភាព​អឺរ៉ុប ចាប់ផ្តើម​យក​ពន្ធ​លើ​អង្ករខ្មែរ​កាល​ពី​ដើម​ឆ្នាំ ២០១៩ ការ​នាំអង្ករខ្មែរទៅទីផ្សារ​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៩ នេះបាន​ធ្លាក់ចុះជិត ៦ម៉ឺនតោន (៥៦,៥៦៣) ឬ ធ្លាក់ចុះ​ជិត ២៧% (២៦,៣៧%) ក្នុង​រយៈពេល ១០ ខែ គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០១៨។

រីឯ​វិស័យ​រោងចក្រ កម្មករ​ក្នុង​វិស័យ​នេះ​​ត្អូញត្អែរ​ថា រដ្ឋាភិបាល​បាន​កាត់​ថ្ងៃ​ឈប់សម្រាក​របស់​ពួកគេ​អស់ ៦​ថ្ងៃ​រួច​ទៅ​ហើយ នៅ​មុន​ពេល​បាត់បង់ EBA។ លោក​បារម្ភ​ថា ស្ថានភាព​នេះ ​នឹង​កាន់​តែ​ដុនដាប​តទៅទៀត។

កម្មករ​រោងចក្រ ប៊ូវឃ័​រ (Bowker) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ម្នាក់ លោក ឡឹក សុភ័គ យល់ថា រដ្ឋាភិបាល មាន​លទ្ធភាព​ក្នុង​ការ​បង់ពន្ធ តែ​កម្មករ​ជា​អ្នក​ខាត​ប្រយោជន៍​។ លោក​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ស្ថានភាព​រោងចក្រ​មួយ​ចំនួន​ខ្វះ​ខាត​អីវ៉ាន់ ឱ្យ​កម្មករ​កាត់ដេរ ឯ​រោងចក្រ​ដែល​លោក​ធ្វើការ​កំពុង​ធ្វើការ ក៏​ស្ងាត់​សកម្មភាព​កាត់ដេរ​បណ្ដើរៗ​ហើយ៖ «ធម្មតា​តែ​គេ​បិទ​ទៅ វា​មាន​បញ្ហា​ហើយ ប្រជាពលរដ្ឋ​នោះ​។ រោងចក្រ​ខ្ញុំ ឥឡូវ​អត់​មាន​អីវ៉ាន់​ធ្វើ​ផង​ហ្នឹង វា​ពិបាក​អ៊ីចឹង​ត្រង់​ហ្នឹង ហ្នឹង​មិន​ទាន់​ពិត​ប្រាកដ​ផង ចុះ​ទម្រាំ​ពិតប្រាកដ​ទៀត​។ បើ​គាត់​និយាយ​ថា ស្រោចស្រង់​រឿង​ហ្នឹង​បាន​វា​ល្អ​ហើយ តែ​គ្រាន់​ថា ក្រែង​វា​មិន​អាច​ទៅ​រួច»

បើ​ទោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ អះអាង​ថា ខ្លួន​បាន​ត្រៀមខ្លួន​បង់ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប តាំងពី​ខែ​មីនា​កន្លង​មក​ក៏​ដោយ​ចុះ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា គណៈកម្មការ​អឺរ៉ុប​ដាក់​របាយការណ៍​បឋម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវការ​រួចហើយ ដើម្បី​ឱ្យ​កម្ពុជា​បកស្រាយ មុននឹង​សហភាព​អឺរ៉ុប​សម្រេច​ឈាន​ទៅ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ក្នុង​របាយការណ៍ កម្រាស់ ៧០​ទំព័រ ដែល​អាស៊ីសេរី​ទទួល​បាន​នោះ បង្ហាញ​ថា វិស័យ​មួយ​ចំនួន តម្រូវ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ឱ្យ​មាន​ភាព​ប្រសើរ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

គិត​ត្រឹម​ថ្ងៃ​ទី​២១ វិច្ឆិកា គឺ​មាន​រយៈពេល​ជាង ១​សប្ដាហ៍​ហើយ ដែល​កម្ពុជា​ទទួល​បាន​របាយការណ៍ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ចាត់​វិធានការណ៍​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ក្នុង​ការ​កែ​លម្អ​គួរ​ឱ្យ​ទុក​ចិត្ត​បាន ទៅលើ​ភាព​អវិជ្ជមាន និង​បញ្ហា​ប្រឈម​នានា ដែល​កំពុង​ប៉ះពាល់​ដល់​សិទ្ធិ​ទាំងឡាយ​ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ របប​លោក ហ៊ុន សែន មាន​ពេល​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១២ ធ្នូ ត្រូវ​ឆ្លើយតប​ចំពោះ​របាយការណ៍​បឋម​នេះ ហើយ​រយៈពេល​បន្ត​ទៅ​ទៀត គឺ​សហភាព​អឺរ៉ុប​នឹង​សម្រេច​ថា តើ​គួរ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ ឬ​កាត់ផ្ដាច់​ទាំងស្រុង ឬ​កាត់​ដោយ​ផ្នែក។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​សិទ្ធិមនុស្ស និង​ការងារ ហៅ​កាត់​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ យល់​ថា ការ​ថ្លែង​ពី​លទ្ធភាព​បង់ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប ជា​សារ​នយោបាយ​មួយ បង្ហាញ​ប្រាប់​ទៅ​កម្មករ។ ប៉ុន្តែ​លោក​យល់ថា គ្មាន​នរណា​ដឹង​ច្បាស់​ជាង​រដ្ឋាភិបាល​ទេ​ថា នឹង​ត្រូវ​ប្រឈម​បញ្ហា​អ្វីខ្លះ នៅ​ពេល​ដែល​រង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​។ លោក ឃុន ថារ៉ូ បន្ត​ថា លទ្ធភាព​បង់ពន្ធ​នាំចូល​ទំនិញ​ទៅ​សហគមន៍​អឺរ៉ុប មិនមែន​រដ្ឋាភិបាល​ម្នាក់ឯង​ធ្វើ​បានទេ តែ​ការ​ធ្វើ​បែបនេះ នឹង​ប៉ះពាល់​ដល់​វិស័យ​ឯកជន រួមមាន​វិស័យ​រោងចក្រ ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ហើយ​អ្នក​រង​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​កម្មករ​ក្នុង​វិស័យ​ទាំងនេះ។ លោក​បន្ត​ថា ផល​ប៉ះពាល់​ទៅ​ដល់​ការ​ប្រមូល​ពន្ធដារ ក៏​កើតមាន​ដែរ ប្រសិនបើ​មានការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ៖ «អ៊ីចឹង នៅ​ក្នុង​លទ្ធភាព​នៃ​ការ​បង់ពន្ធ​ចូល​សហភាព​អឺរ៉ុប​ហ្នឹង មិនមែន​តែ​រាជរដ្ឋាភិបាល​ហ្នឹង គាត់​អាច​ធ្វើ​ទៅ​បានទេ ព្រោះថា វា​ពាក់ព័ន្ធ​ទៅ​ហ្នឹង​វិស័យ​ឯកជន​ដែរ។ បើសិនជា​វិស័យ​ឯកជន​ហ្នឹង ប៉ះពាល់​ដល់​ផល​ចំណេញ ការ​ធ្វើ​វិនិយោគ​របស់​គេ អ៊ីចឹង​លទ្ធភាព ដែល​នឹង​អាច​ប៉ះពាល់​ទៅដល់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រមូល​ពន្ធ នៅ​ក្នុង​វិស័យ​ទាំងអស់​ហ្នឹង​។ អ៊ីចឹង ទី​១​លទ្ធភាព ដែល​វា​ជះឥទ្ធិពល ទៅដល់​ការ​ប្រមូល​ពន្ធ ហើយ​​នឹង​ប្រាក់ចំណូល​ពន្ធ​របស់​រដ្ឋ ហើយ​ទី​២ វា​ប៉ះពាល់​ទៅដល់​វិស័យ​ឯកជន​។ អាហ្នឹង ដែល​ជា​ចំណុច​បញ្ហា​ប្រឈម ដែល​យើង​មើល​ឃើញ»

ប្រសិនកម្ពុជាបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​មែន​នោះ ការ​គិត​ពន្ធ​ជា​ផ្លូវការ​ នឹង​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែ​សីហា ឆ្នាំ​២០២០ តទៅ​។ កម្ពុជា​អាច​នឹង​ខាតបង់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ពី​ការសម្រេច​យកពន្ធ​លើ​រាល់​មុខ​ទំនិញ​ទាំងអស់​នាំចូល​អឺរ៉ុប​។ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ពី ៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,៨​ភាគរយ នៅ​ឆ្នាំ​២០២០ ដោយសារតែ​ភាព​មិន​ប្រាកដ​ប្រជា នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

All khmer workers u need free tax $750 million per year,or u all to pay tax $750 million a year to EUs',which way u all gonna choosin...save EBA/GPS or save bad ass HSen to lead u...stop bully or blame to the other please...

Tmil HSen boogeymen govm't displeasure with EU's EBA/GPS sanctions deadline coming and this monster man fears to lose his power rather to save it,that why he has to opposed it to avoid lose his power.This fascist dictator who supported by China/n.Hanoi commies leaders behind him and a horrible man who abolished its opposition political top contender before national general elections"PM"to avoid lose his power and face ton of crimes he's been committed.This unofficial pm election "HS" and unofficial govm't without international community recognized,or no supported,now he tries to rejected EBA/GPS policy rather better to lose his power.In the past nearly $750 million annually by EU's free tax imports to help this poor country from millions pple who lived under poverty line in southeast Asia hemisphere.Now,this mafia govm't try to turn it upside down and agreed to pay it back at nearly $750 million tariff taxes annually for EU rather better accept free $750 million per year from EBA/GPS policy.

Dec 09, 2019 01:17 PM

Mass protesters to against thief fascist dictator Hun Sen in Soul on November24,26,2019

Khmer youths+workers in south Korean please come out on the street to do mass protests against the thief fascist dictator HSen meeting in"Soul",u can't do it inside Cambodia by this evildoer,now it is your turn to do in democratic country like s.Korea.Get some ass kick out there to make this evil more shames on international stage.

Nov 22, 2019 12:03 PM

Time to determinate this traitor HSen and save Khmer nation

Be careful Khmer pple Tmil Hsen strikes quid pro quo+China/Viet EBA/GPS collusion...this evil man wants to stay more years in power and he declares cutoff EBA/GPS policy to save his power rather than rescue million Cambodian workers whose depends on" EBA/GPS".

Nov 22, 2019 11:51 AM

EBA/GPS VS HSen VS workers and conquering 16.4 pple...don't wait too long pple

Why some of Khmer pple still fool around with this bogeyman HSen who won't to step down,or resign if without pple support him,but only greedy.1-Hsen fears to lose his power and face ton of criminals charge,2-fear democracy system,freedom if get free an election to day he's gonna lose today,3-He's so worrying much about lose EBA/GPS policy,but see what the first time he reacted with EU,EBA/GPS sanctions on his mafia govm't sometime YES or sometime NO,sometime is OK,or not OK,he always changed it at whatever he wants,if he accepted EBA/GPS policy that mean he would face lose a power and face a jail time,5-He tries to bully,or screw up things to all khmer pple around don't worry about this or that,or everything will be alright,speaks blaaaaa....blaaaaa flip flop and create other scenarios to stop pple pay attention this matter and get talking to other new thing,6-but some of khmer pple didn't get smart enough to analyst,or calculation when a new thing popup with forget the old thing that didn't solve it yet,that why the pple quick to lost his foot tracks,or pple likely pay much to a new personal's problem rather stick around with the old one,7-If,khmer pple wants to make this change happen for the country they must stick around with tmil HSen before anything else,if they can't make this change happen now there nothing else can happen good at all,8-keep hit him at every directions inside or outside,screw up left side and hit him at a right side like techniques kickboxing,keep grilling or drilling,or fool him by use any smart techniques decoy to keep him in control and fear u all knows about his next secrets reveal"destroy all his secrets planing",but u all must be smarter don't tell any secret plans to enemy,and be careful with whatever u want to say,or pple u didn't know enough or trusted to someone else as a suspicious.Stop let this tmil Hsen fool u all around....he knew his last doomsday coming,but before it is vanishing from this earth,he has to do everything before die.

Nov 22, 2019 11:37 AM

Sokchea

ពី Phnom Penh

it is better to keep the EBA for the benefit of our works / our people in general. Without EBA, we lose much benefit among the poors. Good leader should try to keep EBA. It is not about paying 700 mission USD to the European Countries, but out workers will be jobless and affected to many other peoples in the country.

Nov 22, 2019 01:36 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល