អង្ករ​នាំ​ចេញ​ទៅ​ផ្សារ​អឺរ៉ុប​នៅ​តែ​បន្ត​ធ្លាក់​ចុះ ក្រោយ​សហភាព​អឺរ៉ុប​យក​ពន្ធ​លើ​អង្ករ​ខ្មែរ

ដោយ មួង ណារ៉េត
2020-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្ករ​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។
អង្ករ​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។
RFA

អង្ករ​កម្ពុជា​នាំចេញ​ទៅ​ផ្សារ​អឺរ៉ុប នៅតែ​បន្ត​ធ្លាក់​ចុះ ក្រោយ​សហភាព​អឺរ៉ុប​យកពន្ធ​។ តាម​របាយការណ៍សង្ខេប នៃ​ការនាំចេញ​អង្ករ​កម្ពុជា របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាលពី​ថ្ងៃទី៦ ខែ​កុម្ភៈ បង្ហាញ​ថា អង្ករ​នាំទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​ខែ​មករា ឆ្នាំ ២០២០ ធ្លាក់​ចុះ ២២% ឬ​ថយ​ជាង ៥​ពាន់​តោន (៥,២៦៩) បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ខែ​មករា ឆ្នាំ​២០១៩។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថា ការ​ថយ​ចុះ​នេះ គឺ​បណ្ដា​យមក​ពី​សហភាព​អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា។

តាំងពី​សហភាព​អឺរ៉ុប យកពន្ធ​លើ​អង្ករ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែ មករា ឆ្នាំ ២០១៩ ការនាំចេញ​អង្ករ​ខ្មែរ​ទៅ​ទីផ្សារ​អឺរ៉ុប បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​។ របប​ក្រុងភ្នំពេញ ធ្លាប់​អះអាង​ថា ការ​យក​ពន្ធ​ណាមួយ លើ​ផលិតផល​នាំ​ចេញពី​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ មិន​ប៉ះពាល់​ដល់​ការនាំចេញ​នេះ​ទេ ព្រោះ​កម្ពុជា​បាន​ធ្វើការ​កែ​ទម្រង់​សេដ្ឋកិច្ច ដែល​អាច​ទប់​ទល់នឹង​បញ្ហា​បាត់​ការ​អនុគ្រោះ​ពន្ធ​នេះ។

ជាង​នេះ​ទៅ​ទៀត របប​ក្រុងភ្នំពេញ សង្ឃឹមថា ចិន​អាច​ជួយ​បង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា។ ប៉ុន្តែ នៅ​ខែ​មករា កន្លង​ទៅ​នេះ ការនាំចេញ​អង្ករ​ទៅ​ផ្សារ​ចិន ក៏​ថយ​ចុះ​ប្រមាណ ២០% ឬ ជិត ៤ ពាន់​តោន (,៦៦៤) ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល