អន្ទាក់​សត្វ​ព្រៃ​ជាង​១០​ម៉ឺន ​ត្រូវបាន​​ឆ្មាំការពារ​ព្រៃ​ប្រទះ​​ឃើញ​នៅ​ក្នុង​ឧទ្យាន​ជាតិ​កម្ពុជា

ដោយ តាំង សារ៉ាដា
2018-05-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូន​សត្វ​អង្កត់​ខ្មៅ​ចំនួន ៣​ក្បាល​ ដែល​ជា​សត្វ​ស្លាប​កម្រ​មួយ​ប្រភេទ​នៅ​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​អង្គការ WCS កម្ពុជា​រក​ឃើញ​ញាស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។
កូន​សត្វ​អង្កត់​ខ្មៅ​ចំនួន ៣​ក្បាល​ ដែល​ជា​សត្វ​ស្លាប​កម្រ​មួយ​ប្រភេទ​នៅ​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​អង្គការ WCS កម្ពុជា​រក​ឃើញ​ញាស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។
រូបថត​ឯកសារ​អង្គការ WCS Cambodia

ឆ្មាំ​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​អះអាង​ថា ពួកគេ​រក​ឃើញ​អន្ទាក់​សម្រាប់​ទាក់​សត្វព្រៃ ជាង​មួយ​សែន​អន្ទាក់​នៅ​ក្នុង​ឧទ្យាន​ជាតិ​កម្ពុជា។ អន្ទាក់ ឬ​ខ្សែ​ហ្វ្រាំង​ម៉ូតូ អាច​សម្លាប់​សត្វ​ខុសច្បាប់​នៅ ទូទាំង​តំបន់ អាស៊ី​ភាគ​អាគ្នេយ៍​ចាប់ពី​សត្វ​ដំរី​រហូតដល់​សត្វ​កណ្ដុរ។ បញ្ហា​នេះ កើត​មានឡើង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ដែល​អ្នកវិទ្យាសាស្ត្រ​ចាត់​ទុក​តំបន់​អភិរក្ស​នៅ​ក្នុង​តំបន់ ថា​ជា "​ព្រៃឈើ​ទទេ"

ខ្សែ​ហ្វ្រាំង​ម៉ូតូ ហាក់​ដូច​ជា​ខ្សែ​សាមញ្ញ​ប៉ុន្តែ​វា​អាច​សម្លាប់​ខ្លា ខ្លាឃ្មុំ សូម្បីតែ​កូន​ដំរី។ អ្នកប្រមាញ់ ក្នុងស្រុក​ប្រើ​ខ្សែកាប​ទាំងនេះ​ដើម្បី​ធ្វើ​អន្ទាក់​សម្លាប់​សត្វ​ជាច្រើន ប្រភេទ រួម​ទាំង​សត្វ​ជិត​ផុត​ពូជ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ថែមទៀត។

សារព័ត៌មាន​ស្ដីពី​ជីវចម្រុះ​បាន​បង្ហាញ​ពី​ចំនួន​នៃ​ការ​ដាក់​អន្ទាក់​សម្លាប់ សត្វព្រៃ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​របស់​កម្ពុជា ហើយ​ដែល​អង្គការ​សម្ពន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) បាន​ដកចេញ​អន្ទាក់ ទាំងនោះ​ចេញ​វិញ បាន​ចំនួន​ជាង ​១​សែន​អន្ទាក់​ក្នុង​រយៈពេល ​៦​ឆ្នាំ កន្លង​មក​នេះ។

លោក ថមម៉ាស់ ហ្គ្រេយ (Thomas Gray) បន្ត​ថា​វិបត្តិ នៃ​ការ​ដាក់​អន្ទាក់​នេះ គឺជា​បញ្ហា​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ឡាវ ​ប៉ុន្តែ​វា​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ភូមា ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល