កម្ពុជា​ទទួលរង​ឥទ្ធិពល​ព្យុះ​មួយទៀត ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ តុលា

​ដោយ អាស៊ីសេរី
2020-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើម​ឈើ​ដួលរលំ តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ភ្លៀង​​លិច​ កាល​ពី​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០២០។
ដើម​ឈើ​ដួលរលំ តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ភ្លៀង​​លិច​ កាល​ពី​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០២០។
Photo courtesy of Urban Voice Cambodia

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ព្យាករ​ថា ខេត្ត​ចំនួន​៩​របស់​កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​មួយទៀត ឈ្មោះ ម៉ូឡាវ (MOLAVE) ចាប់ពី​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែ​តុលា ខាងមុខនេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក ចុះ​ថ្ងៃ​២៥ តុលា ឲ្យ​ដឹង​ថា ឥទ្ធិពល​ព្យុះ​ទី​១៨ ឈ្មោះ ម៉ូឡាវ នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត ស្ថិត​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួមមាន ៖ ខេត្ត​រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយ​នឹង​ខ្យល់​ខ្លាំង។ ចំណែក​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន​៖ ខេត្ត​កំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​បាត់ដំបង អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន។

ក្រសួង​ជំនាញ អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ខណៈ​ប្រទេស​កម្ពុជា រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល