សត្វ​ប្រវឹក​ជាង​៥​រយ​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​ជួញ​ដូរ​ទៅ​កាន់​ប្រទេស​វៀតណាម

ដោយ វ៉ែន សុមេធ
2018-12-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ស្ទាក់​ចាប់​សត្វ​ប្រវឹក​ជាង ៥​រយ​ក្បាល ត្រូវ​ឈ្មួញ​គ្រោង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កាលពី​ចុង​សប្ដាហ៍​នេះ។

អាជ្ញាធរ​ក៏​ចាប់​បាន​ជនល្មើស​ពីរ​នាក់ បញ្ជូន​ទៅ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ ដើម្បី​សាកសួរ ចំណែក​ឯ​សត្វ​ប្រវឹក ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​ថែរក្សា​និង​ជួយសង្គ្រោះ​នៅ​ភ្នំ​តាម៉ៅ។

សមត្ថកិច្ច​សម្រេច​មិន​បញ្ជូន​ជនល្មើស​ទៅ​តុលាការ ប៉ុន្តែ​ផាក​ផាក​ពិន័យ​អ្នក​ទាំងពីរ​នាក់​នោះ ចំនួន​ជាង ៣​ពាន់​ដុល្លារ ទៅតាម​អន្តរកាល​នៃ​ច្បាប់​ព្រៃឈើ ដោយសារតែ​សត្វ​ប្រវឹក​នេះ​ជា​ប្រភេទ​សត្វ​សំបូរ​បង្គួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល