មនុស្ស​ជាង​៤០០​នាក់​ចូលរួម​កម្មវិធី​រត់​ប្រណាំង​ដើម្បី​អបអរ​ទិវា​សត្វ​ខ្លាធំ

ដោយ អាស៊ីសេរី
2019-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកចូលរួម​កម្ម​វិធី​រត់​ប្រណាំង​ដើម្បី​ធម្ម​ជាតិ​ ក្នុង​ទិវា​សត្វ​ខ្លា​ធំ​ឆ្នាំ​២០១៩
អ្នកចូលរួម​កម្ម​វិធី​រត់​ប្រណាំង​ដើម្បី​ធម្ម​ជាតិ​ ក្នុង​ទិវា​សត្វ​ខ្លា​ធំ​ឆ្នាំ​២០១៩
រូបភាពពី៖ ទំព័រហ្វេសប៊ុក WWF-Cambodia អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ

មនុស្ស​ជាង ៤០០​នាក់​ចូលរួម​កម្មវិធី​រត់​ប្រណាំង​ដើម្បី​អបអរ​ទិវា​សត្វ​ខ្លាធំ ។ ពិធី​រត់​ប្រណាំង​ដើម្បី​ធម្មជាតិ​នេះ ធ្វើ​នៅ​ទី​រួម​ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​២៨ ខែ​កក្កដា និង​សហការ​រៀបចំ​ដោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​នៅ​កម្ពុជា (WWF-​កម្ពុជា​) និង​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ។

ហ្វេសប៊ុក​របស់​អង្គការ WWF-​កម្ពុជា ឱ្យ​ដឹង​ថា ទិវា​សត្វ​ខ្លាធំ​ឆ្នាំនេះ លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​អភិរក្ស​សត្វ​ខ្លាធំ និង​ការ​បង្ហាញ​ពី​ក្តី​កង្វល់​គ្រោះថ្នាក់​នៃ​អន្ទាក់​ដែល​ព្រានព្រៃ​ប្រើស​ប្រាស់​ដាក់​ទាក់​សត្វព្រៃ និង​ពី​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ជីវៈ​ចម្រុះ​ផ្សេងទៀត ។

អង្គ​ការដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​បរិស្ថាន​ដដែល​នេះ​ឱ្យ​ដឹង​ទៀត​ថា ការ​បរិភោគ​សាច់​សត្វ​ព្រៃ ក៏​ជា​កត្តា​គំរាមកំហែង​ធំ​មួយ​ដែរ ដែល​ប៉ះពាល់​ដល់​សត្វព្រៃ និង​ប្រព័ន្ធ​ជីវចម្រុះ ។

WWF-​កម្ពុជា យល់ថា ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​បាន គឺ​ត្រូវ​ការពារ​សត្វព្រៃ និង​ព្រៃឈើ​ដែល​ជា​ជម្រក​របស់​វា ។ អង្គការ​នេះ​អំពាវនាវ​ដល់​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា លុបបំបាត់​អន្ទាក់​គ្រប់​ប្រភេទ និង​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ព្រៃ​ឡើយ ដូចដែល​ពាក្យ​មួយ​លើកឡើង​ថា៖ «មាន​ខ្លាធំ មាន​សត្វព្រៃ មាន​ព្រៃឈើ មាន​ជីវចម្រុះ មានការ​រស់នៅ​ល្អ​ប្រសើរ»

បន្ទាប់​ពី​កម្មវិធី​រត់​ប្រណាំង​នេះ ថ្ងៃ​ទី​២៩ ខែ​កក្កដា ស្អែក​នេះ អង្គការ WWF-​កម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ក៏​នឹង​មាន​កម្មវិធី​ដើរ​ក្បួន និង​សម្ដែង​សិល្បៈ ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​អភិរក្ស​សត្វ​ខ្លាធំ និង​កិច្ចការពារ​ធនធានធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល