អភិបាល​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​នេសាទ​ត្រី​ខុស​ច្បាប់

ដោយ ជិន ជេដ្ឋា
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) មិន​ឲ្យ​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) មិន​ឲ្យ​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Chin Chetha

អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ អះអាង​ថា លោក​បាន​ដោះស្រាយ​បញ្ហា​ប្រើ​ឧបករណ៍​អួន​នេសាទ​ក្នុង​ដែន​អភិរក្ស​ជលផល​ជាមួយ​ក្រសួង​កសិកម្ម​រួច​ហើយ។ ការ​អះអាង​នេះ គឺ​បន្ទាប់​ពី​ក្រសួង​បាន​ចេញ​លិខិត​ក្រើនរំលឹក​អភិបាល​ខេត្ត និង​មាន​សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ពី​ភាព​ខុស​ឆ្គង​របស់​អភិបាល​ខេត្ត និង​មន្ត្រី​ក្រោម​ឱវាទ​ទាក់ទង​រឿង​ចាប់​ត្រី​ក្នុង​ដែន​អភិរក្ស។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្ដែង​ការ​សោកស្ដាយ​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ជូន​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ចំពោះ​សកម្មភាព​ចាប់​ត្រី​ដោយ​ប្រើ​ឧបករណ៍​អួន​នៅ​ក្នុង​តំបន់​អភិរក្ស​ជលផល ឬ​អតីត​ឡូត៍​នេសាទ​លេខ​៦ នៃ​បឹង​ទន្លេសាប។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ការ​ចាប់​ត្រី​នោះ គឺ​គ្រាន់​តែ​ចង់​ដឹង​ពី​បរិមាណ​ត្រី​ពង​កូន ហើយ​ក៏​លែង​ចូល​ទៅ​ក្នុង​ទឹក​វិញ។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បញ្ជាក់​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ខេត្ត​បាន​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ក្រសួង​កសិកម្ម​រួច​រាល់​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លំអិត​ពី​ការ​ដោះស្រាយ​បញ្ហា​នោះ​យ៉ាង​ណា​ទេ ដោយ​លោក​ប្រាប់​ថា នេះ​គ្រាន់​តែ​ជា​រឿង​រ៉ាវ​ការងារ​ប៉ុណ្ណោះ៖ «អូ! អា​ហ្នឹង​គ្មាន​ទេ​ប្អូន គ្មាន​រឿង​ដែល​ពាក់ព័ន្ធ។ ការងារ​នេះ​បង​ធ្វើ​ការ​ជាមួយ​ក្រសួង​រួច​ហើយ។ មាន​រឿង​អី​ដែល​ត្រូវ​សួរ​នាំ​ពី​អាស៊ីសេរី​អី​ហ្នឹង​ទេ បង​គ្មាន​ត្រូវ​ការ​សម្ភាសន៍​ឆ្លើយ​អី​ទេ អា​នេះ​ជា​រឿង​ការងារ​ទេ»

បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​មិថុនា ដោយ​មាន​ភ្ជាប់​វីដេអូ​ឃ្លីប បង្ហាញ​ពី​សកម្មភាព​អូស​អួន​ចាប់​ត្រី​យ៉ាង​ច្រើន​ដាក់​ចូល​ក្នុង​ទូក​ស្មាច់​ចំនួន​ពីរ​គ្រឿង។ សកម្មភាព​អូស​អួន​ចាប់​ត្រី​របស់​អាជ្ញាធរ​នេះ ត្រូវ​គេ​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​បាន​យក​ត្រី​ដែល​ចាប់​បាន​នោះ​ទៅ​លក់​ដូរ ឬ​ចែក​គ្នា។

ទាក់ទង​បញ្ហា​នេះ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ប្រាប់​ថា រូប​លោក​ឈប់​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផលទៀត​ហើយ។ ចំណែក​មន្ត្រី​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ថ្មី គឺ​លោក អេង ជា​សាន្ដ ក៏​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់រវល់​ប្រជុំ។

នៅ​ក្នុង​លិខិត​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុក រ៉ាប៊ុន បញ្ជាក់​ថា សកម្មភាព​នេសាទ​ក្នុង​ដែន​អភិរក្ស​នេះ គឺ​បង្ហាញ​ពី​ភាព​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​ជលផល​ត្រង់​មាត្រា​ទី​១៩ ចំណុច​១ បាន​ចែង​ថា ហាម​ឃាត់​ការ​ធ្វើ​នេសាទ​គ្រប់​ប្រភេទ​នៅ​កន្លែង​អភិរក្ស​ជលផល លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​រដ្ឋបាល​ជលផល​ធ្វើ​ការ​ពិសោធន៍​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជលផល។

យ៉ាង​ណា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ឬ​ស្រុក​នីមួយៗ មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ ហើយ​អាច​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ទឹក​ដី​រដ្ឋបាល​ដែល​ខ្លួន​គ្រប់គ្រង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

នេះហើយខ្មែរអើយ សម័យតេជោគឺគេធ្វើអញ្ចឹង ធ្វើអីធ្វើទៅអោយ​តែបានលុយចែកមេចាយ សប្បាយហឺហា ទោះបីជាជាតិមាតុភូមិ​រលាយ រាស្រ្តក្តៅស្រហាយយ៉ាងណា ក៏ពួកនោះមិនដែលខ្វល់​ដែរ​ អ្វីដែលគេព្រួយគេគិតគឺធ្វើអ្វីគ្រប់យ៉ាងអោយតែបានអំណាច ឲ្យ​តែ​បាន​លុយ តែខ្ញុំសូមនិយាយមួយមាត់ទៅចុះ សូមក្រុមដង្កូវជាតិទាំង​អស់​ចាំថា រាស្រ្តឆ្នាំ២០១៥​ មិនដូចរាស្រ្តឆ្នាំ១៩៧៩ទេបាទ។

Jul 01, 2015 06:27 AM

អ្នក​អាន​អនាមិក

This province governer also take money from the sand seller all in pusat province , pls RFA go and check all at the sand constructions ,
Thanks

Jun 30, 2015 09:34 PM

ជាតិ ខេមរៈ

ពី ភ្នំពេញ

​អភិបាល​ខេត្ត​ពោធិ៍សាត់ ធនិន ព្រហើនខ្លាំង‌!
តាមវីដេអូឃ្លីបគឺមានបំណងយកត្រីទាំងនោះ​ពីព្រោះបានដាក់ត្រីទាំង
នោះចូលទៅក្នុងទូកផ្សេង។ ចង់ដឹងបរិមានត្រី ម្តេចមិនធ្វើតេស្តជា
មួយក្រុមជំនាញជលផលទៅ?​ ថ្លើមធំមែន!៕

Jun 30, 2015 09:18 PM

អ្នក​អាន​អនាមិក

ហេតុតែគាត់ជាអ្នកធំគ្មានអ្នកណាដល់....ដូចអត់ខ្វល់ពីច្បាប់អីសោះ..

Jun 30, 2015 10:15 AM

អ្នក​អាន​អនាមិក

ហេតុតែគាត់ជាអ្នកធំគ្មានអ្នកណាដល់ដូចអត់ខ្វល់ពីច្បាប់អីសោះ...ហើយចេះឆ្លើយតាមនឹកឃើញអីចឹងទៅដែរហ្ន៎?

Jun 30, 2015 09:42 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល