មនុស្ស​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ដល់ ៣៩នាក់ គិត​ត្រឹម​ថ្ងៃ​ទី២២ តុលា

អាស៊ីសេរី
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។
សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​កើន​ឡើង​ដល់ ៣៩នាក់​ហើយ គិត​ត្រឹម​​ថ្ងៃ​ទី២២ តុលា ក្នុង​នោះ​ខេត្ត​បន្ទាយ​មានជ័យ មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ គឺ​ចំនួន ១៩នាក់។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ឲ្យ​ដឹង​ថា ក្រៅ​ពី​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ជីវិត ជំនន់​ទឹក​ភ្លៀង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង ៤សែន​នាក់ ក្នុង​នោះ​ជាង ៤ម៉ឺន​នាក់ បាត់​បង់​លំនៅឋាន សាលា​រៀន​ជាង ៧រយ (៧០៧) កន្លែង​ត្រូវ​លិច​លង់ ខូច​ខាត​ស្រូវ និង​ដំណាំ​កសិកម្ម​រាប់​សែន​ហិកតារ ព្រម​ទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ គឺ ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​បាត់ដំបង និង​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​បន្ត​ជួប​ភ្លៀង​ធ្លាក់​បន្ត​ទៀត នៅ​ថ្ងៃ​ខាង​មុខ ហើយ​អាជ្ញាធរ​នៅ​តែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ទឹក​ជំនន់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល