សិក្ខាកាម​យោធា​កម្ពុជា ៣នាក់ នៅ​ប្រទេស​រុស្ស៊ី គ្រូពេទ្យ​រក​ឃើញ​មាន​ជំងឺ​កូវីត១៩

ដោយ ហេង រស្មី
2020-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាកាមយោធា​កម្ពុជា (រូប​ខាង​ឆ្វេង) ថត​ជា​មួយ​សិក្ខាមកាមយោធា​ចម្រុះ​ជាតិ​សាសន៍ ដែល​សិក្សា​​នៅ​សហព័ន្ធ​​​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០១៩។
សិក្ខាកាមយោធា​កម្ពុជា (រូប​ខាង​ឆ្វេង) ថត​ជា​មួយ​សិក្ខាមកាមយោធា​ចម្រុះ​ជាតិ​សាសន៍ ដែល​សិក្សា​​នៅ​សហព័ន្ធ​​​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​​សិក្ខាកាមយោធា​កម្ពុជា​សិក្សា​​នៅ​​សហព័ន្ធ​​​រុស្ស៊ី

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក កុយ កួង បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា សិក្ខាកាម​យោធា​ចំនួន ៣រូប ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ពិត​ជា​បាន​រក​ឃើញ​ថា មាន​កូវីត១៩ ប្រាកដ​មែន បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បញ្ជូនទៅពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យមួយហើយបាន​រក​ឃើញ​ថា មាន​លទ្ធផល​វិជ្ជមាន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​រុស្ស៊ី​ចុះ​ថ្ងៃ​ទី១៩ មេសា បាន​ឱ្យ​ដឹង​ថា សិក្ខាកាម​យោធា​ទាំង​បី​នាក់​កំពុង​រៀន​ឆ្នាំ​ទី៣ លើ​មុខ​ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ នៅ​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​នៃ​ទីក្រុង សេន ភីតថើស្បើក (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សិក្ខាកាម​ទាំង ៣រូប​ឆ្លង​ជំងឺ​នេះ ដោយសារ​តែ​មាន​សិក្ខាកាម​យោធា​មក​ពី​ប្រទេស​ដទៃ​ទៀត ដែល​សិក្សា​រួម​ជំនាន់ និងស្នាក់នៅអគារជាន់ជាមួយគ្នាមានជំងឺកូវីត១៩ ហើយ​សិក្ខាកាម​យោធា​កម្ពុជា​ទាំង ៣នាក់ ត្រូវ​បាន​សាកលវិទ្យាល័យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​តែ​ស្ថានភាព​ជំងឺ​របស់​ពួក​គេ​មិន​ទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល