មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ស្វែងរក​បុរស ២នាក់ ដែល​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡឺស័ក

ដោយ វ៉ែន សុមេធ
2020-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​​វីរុស កូរ៉ូណា (Corona virus)
មេរោគ​​វីរុស កូរ៉ូណា (Corona virus)
courtesy

មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ស្វែងរក​បុរស ២នាក់ ដែល​បាន​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក កាល​ពី​ថ្ងៃ​ទី៣ សីហា ដើម្បី​យក​មក​ពិនិត្យ​រក​ជំងឺ​កូវីដ១៩ ឡើង​វិញ។

អភិបាលរងខេត្ត​ព្រៃវែង លោក ចាន់ ថា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី៣ សីហា​ថា អ្នក​ទាំង ២នាក់​នោះ ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា ហើយ​ត្រូវ​បាន​ដាក់ឲ្យ​នៅ​ដាច់​ដោយ​ឡែក ក្នុង​មណ្ឌល​ចត្តាឡឺស័ក​ស្ថិតនៅ​វិទ្យាល័យ ហ៊ុន សែន កំពុង​លាវ ក្នុង​ខេត្ត​ព្រៃវែង។ លោក​បន្ត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី៣ សីហា ទើប​អ្នក​ទាំង ២លួច​រត់​ចេញ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង។

អ្នក​ទាំង ២ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​ព្រៃវែង​យក​សំណាក​ទៅ​ពិនិត្យ​ចំ​នូន ២ដង​រូច​មក​ហើយ​ដោយ​រក​មិន​ឃើញ​ថា មាន​ជំងឺ​កូវីដ១៩ នោះ​ទេ ហើយ​បើ​តាមកាល​កំណត់​អ្នក​ទាំង២ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះនៅ​ថ្ងៃ​ទី៦ ខែសីហា​ខាង​មុខ​នេះ មុន​ពួក​គេ​រត់​ចេញ​មុន​កាល​កំណត់។កន្លង​ទៅ​ក៏​ធ្លាប់​មាន​ករណី​ស្ត្រី​ខ្មែរ អាមេរិកកាំង​ម្នាក់​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ហើយ​ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​រក​ឃើញ​នៅ​ខេត្ត​កំពុង​ចាម និង​នាំមក​បន្ត​ធ្វើ​ចត្តាឡីស័ក​រហូត​ដល់​ថ្ងៃកំណត់ ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី៤ ខែសីហា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជី​ងឺ​កូវីដ១៩ សរុប​ចំនួន ២៤១នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២០០នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤១នាក់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល