អ្នក​កាសែត​ក្នុងស្រុក​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លួច​ដឹក​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង

ដោយ អាស៊ីសេរី
2020-11-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​ដឹក​ឈើ​ក្រញូង ចេញពី​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឆ្ពោះ​ទៅ​ខេត្ត​ក្រចេះ​។​

មន្ត្រី​កងរាជអាវុធហត្ថ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា បាន​ជនសង្ស័យ​ឈ្មោះ​ភាន សុភ័ក្ត្រ អាយុ​៣៦​ឆ្នាំ ជា​ជំនួយ​ការ​និពន្ធ​នាយក​នៃ​សារព័ត៌មាន​យុវជន​តេជោ ជា​អ្នកយកព័ត៌មាន​ប្រចាំការ​នៅ​ក្នុង​ខេត្ត​ក្រចេះ​។ សមត្ថកិច្ច​ចាប់​បុរស​រូប​នេះ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ត្រង់​ចំណុច​មុខ​វត្ត​អូរ​ព្រះ ស្ថិត​ក្នុង​ឃុំ​អូរ​ព្រះ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

ប៉ុន្តែ​ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ឈើ​ក្រញូង​នៅ​ក្នុង​រថយន្ត​នោះ​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ តែ​យ៉ាងណា សមត្ថកិច្ច​បាន​បង្ហាញ​រូបថត​ដែល​ឃាត់​បាន និង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា នឹង​ប្រគល់​ឈើ​ទាំងនេះ​ទៅ​ឱ្យ​មន្ត្រី​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល