អ្នក​កើត​ជំងឺ​កូវីដ១៩ កើន​ឡើង​ចំនួន ១០២នាក់ ក្រោយ​ក្រសួង​សុខាភិបាល​រក​ឃើញ ៤នាក់​ទៀត

ដោយ អាស៊ីសេរី
2020-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
Photo: RFA

ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ​១៩ (Covid-19) ចំនួន ៤នាក់​ថែម​ទៀត នៅ​ថ្ងៃ​ទី២៨ មីនា ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​កើត​ជំងឺ​នេះ សរុប កើន​ដល់ ១០២នាក់។ អ្នក​កើត​ជំងឺ​ថ្មី​ចំនួន ៤នាក់ គឺជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ។

អ្នក​កើត​ជំងឺ​កូវីដ១៩ ចំនួន ៤នាក់​ថ្មី​នេះ គឺជា​ពលរដ្ឋ​ខ្មែរ ​មួយ​គ្រួសារ ដែល​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ប្រទេស​បារាំង ចូល​កម្ពុជា។ បុរស​​ជា​កូន អាយុ ៣៩ឆ្នាំ បាន​ត្រលប់​ពី​បារាំង មក​ដល់​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៥ មីនា។ ឯ​ឪពុក​វ័យ ៦២ឆ្នាំ ម្ដាយ​វ័យ ៦១ឆ្នាំ និង​កូន​ស្រី វ័យ ៣៧នាក់ នៃ​គ្រួសារ​នេះ បាន​ត្រលប់​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២២ មីនា។

បច្ចុប្បន្ន អ្នក​ជំងឺ​ទាំង ៤នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ចាក់​អង្រែ​ក្រោម រាជធានី​​ភ្នំពេញ។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា ចំនួន​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ សរុប​មាន​ចំនួន ១៣នាក់។ ក្នុង​នោះ ជនជាតិ​ចិន​ម្នាក់ ស្ត្រី​អង់គ្លេស​ម្នាក់ បុរស​ជនជាតិ​ខ្មែរ ១១នាក់។ ឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​ មាន​ចំនួន ៩១នាក់ (ស្ត្រី ២៦នាក់, បុរស ៦៥នាក់) នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​មន្ទីរ​ពេទ្យ​បង្អែក​តាម​ខេត្ត។ ករណី​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល