ក្រសួងសុខាភិបាល​ណែនាំ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពេល​មាន​ទឹកជំនន់

ដោយ វ៉ែន សុមេធ
2019-09-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ស្រុក​សៀមប៉ាង ដែល​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​ដោយសារ​ការ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាមណយ ស្ថិត​នៅ​ខេត្ត​អត្តពឺ ប្រទេស​ឡាវ។ ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០១៨
អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ស្រុក​សៀមប៉ាង ដែល​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​ដោយសារ​ការ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាមណយ ស្ថិត​នៅ​ខេត្ត​អត្តពឺ ប្រទេស​ឡាវ។ ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០១៨
រូបថត​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង

ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ស្ទឹង ត្រែង ខេត្ត​ក្រចេះ ខេត្ត​កំពង់ចាម អាច​រង​ផល​ប៉ះពាល់​ដោយសារតែ​ទឹកជំនន់​ទន្លេ​មេគង្គ​។ កម្ពស់​ទឹកទន្លេ មេគង្គ​នឹង​កើន​ឡើង​ខ្លាំង​ហួស​ពី​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ដែល​នឹង​អាច​ឱ្យ​មានការ​ជន់​លិច​តាម​តំបន់​មួយ​ចំនួន​ដែល​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ។

ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​នៅ​ជាប់​ទន្លេ​មេគង្គ អាច​នឹង​ជន់​លិច ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ទាំងនោះ​ប្រុងប្រយ័ត្ន ត្រៀម​ស្បៀងអាហារ​ទុក​បម្រុង ក្នុង​ករណី​មាន​ទឹកជំនន់​ជន់​លិច​ភូមិ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្ដីណែនាំ​ក្រើនរំលឹក ស្ដីពី​ការ​ត្រៀម និង​ឆ្លើយតប​នៅ​ពេល​មាន​គ្រោះ​ទឹកជំនន់ នៅ​ថ្ងៃ​ទី​៥ កញ្ញា ឱ្យ​ដឹង​ថា ការប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​កើត​មាន​គ្រោះ​ធម្មជាតិ ដែល​បង្ក​ផល ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផល​ប៉ះពាល់​ទាំងនោះ ពលរដ្ឋ​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ និង​ត្រៀម​សម្ភារៈ​ប្រើប្រាស់​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​មុន​ពេល​មាន​ទឹក​ជន់​លិច​ដែល​អាច​កើតឡើង។ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​មន្ត្រី​នៅ​តាម​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត​ទាំងអស់​ឱ្យ​ត្រៀម​ឱសថ បរិក្ខារ​ពេទ្យ សេរ៉ូម​ប្រឆាំង​ពិស​ពស់​នៅ​ពេល​ដែល​មាន​ពលរដ្ឋ​ណា​ត្រូវ​ពស់ ចឹក ព្រមទាំង​ត្រៀម​ក្រុម​គ្រូពេទ្យ​ចល័ត​ដើម្បី​ចាំ​ជួយ​ពិនិត្យ​ព្យាបាល​ជូន​ពលរដ្ឋ។

ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ នៅមុន​ពេល ក្នុង​ពេល និង​ក្រោយពេល​មាន​ទឹកជំនន់​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​សុខភាព សូម​ស្វែងរក​ការ​ព្យាបាល​ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទី​ទួល​សុវត្ថិភាព ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

បើ​នៅ​តំបន់​ណា​មាន​ជំងឺឆ្លង​រាតត្បាត​ប្រជាពលរដ្ឋ​ទាក់ទង​មក​ទូរស័ព្ទ​លេខ​១១៥ ហើយ​ការ​ហៅ​មក​លេខ​១១៥​នេះ​គ្មាន​ការ​គិតលុយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល