មន្ត្រី​សុខាភិបាល​ថា បាន​ធ្វើតេស្ត​លើ​មនុស្ស​ជាង ១.៦០០នាក់​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​គណៈ​ប្រតិតភូ ហុងគ្រី

ដោយ សុជីវី
2020-11-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​វីរុស កូរ៉ូណា
មេរោគ​វីរុស កូរ៉ូណា
ក្រសួងសុខាភិបាល

មន្រ្តី​សុខាភិបាល​​បាន​ធ្វើ​តេស្ដ​បាន​ចំនួន​ ២.៥៦៤​នាក់ ក្នុង​នោះ​គឺ​បាន​ធ្វើ​លើ​មនុស្ស​ចំនួន​ ១.៦១៩​នាក់ គឺ​ជា​អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​នឹង​ក្រុម​គណៈប្រតិភូ​ហុងគ្រី។

មន្រ្តី​ក្រសួងសុខាភិបាល​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​លទ្ធផល​តេស្ដ​ចុង​ក្រោយ ​គឺ​ពុំ​មាន​នរណា​ម្នាក់​បាន​ឆ្លង​ជំងឺ​ឡើយ រួម​ទាំង​ភរិយា​របស់​ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​នៅ​កម្ពុជា​ផង។ ដូច្នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​ក្នុង​ចំណោម​អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​នឹង​ក្រុម​គណៈប្រតិភូ​ហុងគ្រី នោះ​គឺ​នៅ​ចំនួន ៤នាក់​ដដែល។

ចំពោះ​អ្នក​ដែល​អ្នក​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ហុងគ្រី​ទាំង​អស់ ក្នុង​នោះ​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង កំពុង​ធ្វើ​ចត្តាឡឺស័ក ដើម្បី​តាម​ដាន​សុខភាព​បន្ត​ទៀត។ ក្រសួង​អះអាង​ថា កំពុង​បន្ត​ធ្វើ​តេស្ដ តាមដាន​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​បន្ត​ទៀត និង​រឹត​បន្តឹង​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក។

បើ​ទោះ​ជា​យ៉ាង​ណា​ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​រក​ឃើញ​ជំងឺ​កូវីដ-១៩ មួយ​ករណី​ថ្មី​កើត​លើ​ស្ត្រី​ជន​ជាតិ​អាមេរិកាំងអាយុ ៣៥ឆ្នាំ។ ស្ត្រី​រូប​នេះ​បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក​ រួច​បន្ត​ជើង​ហោះហើរ​នៅ​កូរ៉េ​ខាង​ត្បូង ហើយ​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៤ វិច្ឆិកា។ បច្ចុប្បន្ន​ស្ត្រី​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ការ​រក​ឃើញ​នេះ​ធ្វើ​អោយ​ចំនួន​អ្នក​មាន​ជំងឺ​កូវីដ-១៩​សរុប​មាន​ចំនួន ៣០១នាក់ ក្នុង​នោះ​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​មាន​ចំនួន​ ១៣​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល