កម្ពុជា​រក​ឃើញ​អ្នក​មាន​ជំងឺ​កូវីដ-១៩ ៤​នាក់​ទៀត ក្នុង​នោះ​ខ្មែរ ៣​នាក់

ដោយ អាស៊ីសេរី
2020-03-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល
រូប៖ ហ្វេសប៊ុក​​​ក្រសួង​សុខាភិបាល

ក្រសួង​សុខាភិបាល​ប្រកាស​នៅ​យប់​ថ្ងៃ​ទី១៥ មីនាថា បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ (Covid-19) ៤នាក់​ទៀត ហើយ​ក្នុង​នោះ មាន​ខ្មែរ ៣​នាក់។ តាម​លទ្ធផល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ កូវីដ១៩ នេះ ​កើន​ដល់ ១២​នាក់​ហើយ

៤​ករណី​ថ្មី​នេះ ២នាក់​ជា​ជនជាតិ​ខ្មែរ​ឥស្លាម នៅ​ខេត្ត​ព្រះវិហារ ដែល​ទើប​ត្រឡប់​ពី​ចូលរួម​ពិធី​​ជួបជុំសាសនា​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ម្នាក់​ទៀត​ជា ខ្មែរ​ទើប​មក​ពី​ប្រទេស​បារាំង និង​ទារក​អាយុ ៤​ខែ​ម្នាក់​ទៀត ជា​កូន​របស់​ជនជាតិ​បារាំង​អាយុ ៣៥ឆ្នាំ ដែល​ទើប​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​នេះ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល