កម្ពុជា​មាន​ករណី​ថ្មី​មួយ​ទៀត​នៃ​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ ដែល​ជា​ស្ត្រី​វ័យ​៣៩​ឆ្នាំ​ទើប​មក​ពី​អាមេរិក

ដោយ អាស៊ីសេរី
2020-05-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
Photo: RFA

ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​ទី២៣ ឧសភា ថា មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ ថ្មី​ទៀត ទើប​រក​ឃើញ​កាល​ពី​យប់​ថ្ងៃ​ទី២២ ឧសភា ជា​ស្ត្រី​អាយុ ៣៩​ឆ្នាំ ទើប​ត្រឡប់​ពី​បរទេស។

ស្ត្រី​រូប​នោះ​រស់​នៅ​​សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែល​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក ឆ្លង​កាត់​ប្រទេស​កូរ៉េខាងត្បូង មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​៨ ខែ​ឧសភា។ បច្ចុប្បន្នស្ត្រី​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

នេះ​ជា​ករណី​ទី​ពីរ​ហើយ​ដែល​នាំ​ចូល​ថ្មី កើត​ឡើង​បន្ទាប់​ពី​របប​ក្រុងភ្នំពេញ ប្រកាស​បើក​ជើង​មេឃ ឱ្យ​ជន​បរទេស​ពី​ប្រទេស​ទាំងឡាយ ដែល​ធ្លាប់​ជាប់​បម្រាម​កម្ពុជា អាច​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​បាន ចាប់ពី​ថ្ងៃទី​២០ ខែ​ឧសភា មក។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល