កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ-១៩ កើន​ដល់​៨៤​នាក់

ដោយ ហេង រស្មី
2020-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(កណ្ដាល​ឆ្វេង) លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង (កណ្ដាល​ស្ដាំ) អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ២០២០។

Photo Provided

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មីនា រក​ឃើញ អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ថែម ៣១​នាក់​នៅ​ខេត្ត​ព្រះសីហនុ សរុប​ចំនួន ៨៤​នាក់។ អ្នកជំងឺ​ទាំងនេះ មាន​ពលរដ្ឋ​ខ្មែរ​៣៣​នាក់ ក្រៅពីនោះ​គឺជា​ជនជាតិ​បរទេស។

ករណី​ថ្មី​ទើប​រក​ឃើញ​នៅ​ថ្ងៃ​ទី២២ មីនា នេះ ២៩​នាក់ ជា​ជនជាតិ​បារាំង ដែល​ជា​អ្នក​ទេសចរ​ចូល​មក​កម្ពុជា នៅ​ថ្ងៃ​ទី១៨ មីនា និង​គ្រោង​ចាក​ចេញ​នៅ​ថ្ងៃ​ទី២១ មីនា។ ដោយ​ឡែក​ជនជាតិ​ខ្មែរ ២​នាក់​ដែល​ឆ្លង​នោះ គឺ​ជា​មគ្គុទ្ទេសក៍​ទេសចរ​របស់​ជនជាតិ​បារាំង​នោះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល