ក្រសួង​សុខាភិបាល​ថា រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​រយៈពេល ២២​ថ្ងៃ​ជាប់​គ្នា

ដោយ អាស៊ីសេរី
2020-05-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម៉ាស៊ីន​ស្គែនកម្ដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​យន្តហោះ​ ដែល​ក្រសួង​សុខាភិបាល​ដាក់​ដើម្បី​តាម​ដាន​ការ​ឆ្លង​មេរោគ​ កូរ៉ូណា​វីរុស។
ម៉ាស៊ីន​ស្គែនកម្ដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​យន្តហោះ​ ដែល​ក្រសួង​សុខាភិបាល​ដាក់​ដើម្បី​តាម​ដាន​ការ​ឆ្លង​មេរោគ​ កូរ៉ូណា​វីរុស។
រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង

ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ឧសភា ថា មិន​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ ថ្មី​ទៀត​ទេ ខណៈ​នៅសល់​អ្នកជំងឺ​២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាល់តែ​ជាសះស្បើយ​សិន ទើប​មន្ត្រី​សុខាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ក្នុង​រយៈពេល​២២​ថ្ងៃ​ជាប់​គ្នា​នេះ ក្រសួងសុខាភិបាល ក៏​មិន​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ (Covid-19) ថ្មី​ទៀត​ទេ ខណៈ​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​១២០​នាក់ ក្នុងចំណោម​អ្នកជំងឺ​សរុប​ទាំងអស់ ១២២​នាក់។

បើ​ទោះ​បី​ជា​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​ក៏ដោយ ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ជានិច្ច ដោយ​មិន​អាច​មើលស្រាល​ជំងឺ​កូវីដ-១៩ បាន​ទេ។

ចំណែក អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏​បាន​លើកឡើង​ដែរ​ថា ប្រសិនបើ​ពលរដ្ឋ​ម្នាក់ៗ​ភ្លេចខ្លួន មិន​បាន​អនុវត្ត​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ នោះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នឹង​អាច​កើតមានឡើង​នៅ​តាម​សហគមន៍​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល