ក្រសួង​ថា កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​បន្ថែម ត្រឹម​ព្រឹក​ថ្ងៃ​ទី១ មេសា

ដោយ មួង ណារ៉េត
2020-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្ន​នៃ​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០២០។
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្ន​នៃ​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០២០។
រូប៖ Screenshot

ក្រសួង​សុខាភិបាល​ប្រកាស​ថា មិន​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ឬ​កូវីដ-១៩ (Covid-19) ថ្មី​ទៀត​ទេ ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី១ មេសា។ ចំណែក​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​នេះ​កើន​ដល់ ២៥​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប ១០៩នាក់។

ក្រសួង​បញ្ជាក់​ថា អ្នក​ជា​សះស្បើយ​ថ្មី ២​នាក់​ចុង​ក្រោយ ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី។ ពួកគេ​ទាំង​២ បាន​សម្រាក​ព្យាបាល​នៅ​ខេត្ត​កែប។ ក្រសួង​បន្ត​ថា រហូត​មក​ត្រឹម​ថ្ងៃ​ទី៣១ មីនា ក្រសួង​បាន​ទទួល​សំណាក​វិភាគ​រក​ជំងឺ​កូវីដ​១៩ សរុប​ទូទាំង​ប្រទេស ចំនួន ៥.៧៦៨​ករណី។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល