ក្រសួង​ព្រមាន​ផ្អាក​អាជីវកម្ម​ផលិតផល​​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ពិសេស​ទឹក​ដោះ​គោ

ដោយ ខែ សុណង
2020-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែង​ក្នុង​កម្មវិធី​ចាប់​ផ្ដើម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែង​ក្នុង​កម្មវិធី​ចាប់​ផ្ដើម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

ក្រសួង​ពាណិជ្ជកម្ម​ព្រមាន​ផ្អាក​អាជីវកម្ម​នាំចូល ចែកចាយ និង​ផ្គត់ផ្គង់ ផលិតផល សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ពិសេស​ទឹកដោះ​ណា ដែល​មិន​បាន​សរសេរ​អក្សរ​ខ្មែរ​សំគាល់​លើ​កំប៉ុង​ផលិតផល ដើម្បី​លើកទឹកចិត្ត​ឱ្យ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ។

វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ បន្ទាប់ពី​ក្រសួង​សង្កេត​ឃើញ​ថា ផលិតផល សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ មានដូចជា ទឹកដោះគោ​ម្សៅ ដប​បំបៅ ក្បាល​ដោះ​ជ័រ និង​ប្រដាប់​ជញ្ជក់​លេង​ជាដើម ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ រក​មិន​ឃើញ​ថា បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ត្រឹមត្រូវ នៅលើ​សំបក​វេច​ខ្ចប់​ជាប់​នឹង​ផលិតផល​។ ការ​ខកខាន​នេះ ដូចជា ការមិន​បានបង្ហាញ​ការណែនាំ​ប្រើប្រាស់​ផលិតផល​ជា​ភាសា​ខ្មែរ និង​ជា​ពិសេសមិន​បានដាក់​ពាក្យ​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការ​បំបៅ​កូន ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ រហូត​បាន​៦​ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្ដាយ​រហូត​បាន​អាយុ​២​ឆ្នាំ ឬ​លើស​ឡើយ។

ក្រសួង​ពាណិជ្ជកម្ម បានចេញ​សេចក្ដី​ជូនដំណឹងថ្ងៃ​ទី​២៨ កក្កដា ទុក​ពេល ៣០​ថ្ងៃ ពី​ថ្ងៃ​ជូន​ដំណឹង ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម នាំចូល ចែកចាយ និង​ផ្គត់ផ្គង់ កែ​លំអរ​អាជីវកម្ម​របស់ខ្លួន ដោយ​អនុវត្ត​តាម​ច្បាប់ អនុក្រឹត្យ និង​សេចក្ដី​ប្រកាស​រួម ស្ដីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ដើម្បី​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្ដាយ និង​ជាការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​សុចរិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល