សង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ និងជួយសម្របសម្រួលឱ្យមានទីតាំងសាធារណៈណាមួយ ដល់ក្រុមខ្មែរក្រោម បានប្រារព្ធទិវាប្រវត្តិសាស្ត្រនេះ។
ព្រះអង្គនន់ព្រះរៀម ឡើងគ្រងរាជ្យនៅចន្លោះឆ្នាំ១៧៧៥ និងឆ្នាំ១៧៧៩។ ក្នុងរយៈពេលបួនឆ្នាំនៃការគ្រងរាជ្យរបស់ព្រះអង្គនេះ ព្រះអង្គបានពឹងសៀម ឲ្យជួយធ្វើសង្គ្រាម។ តែទីបំផុត ព្រះរាជារាមាធិបតីអង្គនន់ នេះ ត្រូវគូបដិបក្ខដែលមានយួន នៅពីក្រោយ ប្រហារជីវិតបង់ទាំងពូជ។
ព្រះឧទ័យរាជាអង្គតន់ សោយរាជ្យនៅចន្លោះឆ្នាំ១៧៥៨ ដល់ឆ្នាំ១៧៧៥។ ក្នុងរាជ្យរបស់ព្រះអង្គ សង្គ្រាមដណ្ដើមអំណាចរវាងខ្មែរ និងខ្មែរ បានធ្វើឲ្យរាស្ត្រខ្មែររងទុក្ខវេទនា និងចុះថយចំនួនពលរដ្ឋយ៉ាងច្រើន។ ខាងព្រះអង្គជាស្ដេចសោយរាជ្យ មានយួន ជាបង្អែក ឯខាងគូសត្រូវរបស់ព្រះអង្គ គឺអង្គនន់ព្រះរៀម មានសៀម ជាបង្អែក។
សម្ដេចព្រះរាមាធិបតីព្រះអង្គទង បានឡើងសោយរាជ្យជាលើកទី២ ពីឆ្នាំ១៧៥៦ ដល់ឆ្នាំ១៧៥៧។ ក្នុងរាជ្យលើកទីពីរនេះ សង្គ្រាមផ្ទៃក្នុងរវាងព្រះញាតិវង្ស រវាងជីតាជាស្ដេចសោយរាជ្យ និងចៅរបស់ខ្លួននៅតែបន្ត។ ទីបំផុត ព្រះអង្គតន់ ជាចៅឈ្នះសង្គ្រាម ហើយឡើងសោយរាជ្យបន្តពីជីតា។