ប័ណ្ណសារព័ត៌មាន
2018-05-30
សង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ និងជួយសម្របសម្រួលឱ្យមានទីតាំងសាធារណៈណាមួយ ដល់ក្រុមខ្មែរក្រោម បានប្រារព្ធទិវាប្រវត្តិសាស្ត្រនេះ។
2018-04-03
ខៅអ៊ីដាង ជាឈ្មោះភ្នំមួយ ដែលឋិតនៅក្នុងឃុំខូខ្លាន ស្រុកតាផៈយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ជើងភ្នំនេះ ធ្លាប់ផ្ដល់ជាទីជម្រកដល់ជនភៀសខ្លួនខ្មែររាប់សែននាក់ ឲ្យបានស្នាក់អាស្រ័យផុតពីទុក្ខភ័យ ក្នុងពេលដែលពលរដ្ឋខ្មែរទាំងនោះកំពុងរត់គេចពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ និងពេញមួយទសវត្សឆ្នាំ១៩៨០។
2018-01-29
សំណើនេះ ធ្វើឡើងក្រោយពេលដែលសមាជិកគណៈកម្មការកណ្ដាលបក្សកុម្មុយនិស្តវៀតណាម បានស្នើឲ្យសាកលវិទ្យាល័យរដ្ឋរបស់កម្ពុជា បង្កើតដេប៉ាតឺម៉ង់បង្រៀនភាសាវៀតណាមនៅកម្ពុជា។
2015-09-15
នៅក្នុងរាជ្យរបស់ព្រះអង្គអេង ខេត្តខ្មែរភាគខាងលិចមួយចំនួន គឺខេត្តបាត់ដំបង មហានគរសៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម នៅឆ្នាំ១៧៩៥។ ទឹកដីនេះ ត្រូវនៅក្រោមការត្រួតត្រារបស់សៀម រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់ឲ្យខ្មែរវិញ។
2015-09-08
ព្រះអង្គនន់ព្រះរៀម ឡើងគ្រងរាជ្យនៅចន្លោះឆ្នាំ១៧៧៥ និងឆ្នាំ១៧៧៩។ ក្នុងរយៈពេលបួនឆ្នាំនៃការគ្រងរាជ្យរបស់ព្រះអង្គនេះ ព្រះអង្គបានពឹងសៀម ឲ្យជួយធ្វើសង្គ្រាម។ តែទីបំផុត ព្រះរាជារាមាធិបតីអង្គនន់ នេះ ត្រូវគូបដិបក្ខដែលមានយួន នៅពីក្រោយ ប្រហារជីវិតបង់ទាំងពូជ។
2015-09-01
ព្រះឧទ័យរាជាអង្គតន់ សោយរាជ្យនៅចន្លោះឆ្នាំ១៧៥៨ ដល់ឆ្នាំ១៧៧៥។ ក្នុងរាជ្យរបស់ព្រះអង្គ សង្គ្រាមដណ្ដើមអំណាចរវាងខ្មែរ និងខ្មែរ បានធ្វើឲ្យរាស្ត្រខ្មែររងទុក្ខវេទនា និងចុះថយចំនួនពលរដ្ឋយ៉ាងច្រើន។ ខាងព្រះអង្គជាស្ដេចសោយរាជ្យ មានយួន ជាបង្អែក ឯខាងគូសត្រូវរបស់ព្រះអង្គ គឺអង្គនន់ព្រះរៀម មានសៀម ជាបង្អែក។
2015-08-25
សម្ដេចព្រះរាមាធិបតីព្រះអង្គទង បានឡើងសោយរាជ្យជាលើកទី២ ពីឆ្នាំ១៧៥៦ ដល់ឆ្នាំ១៧៥៧។ ក្នុងរាជ្យលើកទីពីរនេះ សង្គ្រាមផ្ទៃក្នុងរវាងព្រះញាតិវង្ស រវាងជីតាជាស្ដេចសោយរាជ្យ និងចៅរបស់ខ្លួននៅតែបន្ត។ ទីបំផុត ព្រះអង្គតន់ ជាចៅឈ្នះសង្គ្រាម ហើយឡើងសោយរាជ្យបន្តពីជីតា។
2015-08-18
ព្រះស្រីជ័យជេដ្ឋអង្គស្ងួន បានឡើងគ្រងរាជ្យបន្តពីព្រះសត្ថាធិរាជ ឬសត្ថាទី២ នៅចន្លោះឆ្នាំ១៧៤៩ និងឆ្នាំ១៧៥៥។ ព្រះអង្គស្ងួន ជាព្រះរាជបុត្រព្រះស្រីធម្មរាជា និងត្រូវជាក្មួយព្រះអង្គទង។
2015-08-11
ប្រវត្តិសាស្ត្រខ្មែរក្នុងការគ្រងរាជ្យរបស់ព្រះមហាក្សត្រខ្មែរបីព្រះអង្គ គឺព្រះស្រីធម្មរាជា ចន្លោះឆ្នាំ១៧៣៨-ឆ្នាំ១៧៤៧ ជារាជ្យលើកទី៣ ព្រះស្រីធម្មរាជាអង្គអឹម ឆ្នាំ១៧៤៧ និងសម្ដេចព្រះរាមាធិបតីព្រះអង្គទង ឆ្នាំ១៧៤៧-ឆ្នាំ១៧៤៩ រាជ្យលើកទី១។
2015-07-28
ជម្លោះដណ្ដើមអំណាចគ្នា និងមិនទុកចិត្តគ្នាក្នុងជួរអ្នកកាន់អំណាចខ្មែរ បានធ្វើឲ្យក្រុមម្ខាងៗរត់ទៅពឹងប្រទេសជិតខាងឲ្យជួយអន្តរាគមន៍។ ម្ខាងទៅពឹងយួន និងម្ខាងទៀតទៅពឹងសៀម។ ទឹកដីខ្មែរ ក៏កាន់តែរួមតូចទៅៗ ដោយបាត់បង់ទៅលើប្រទេសជាអ្នកជួយធ្វើសង្គ្រាមហែកហួរគ្នាឯងនៅកម្ពុជា នេះ។
2015-07-21
នៅចុងសតវត្សទី១៨ ព្រះរាជាខ្មែរនិយមលើករាជ្យថ្វាយគ្នាទៅវិញទៅមកពីឪពុកទៅកូន ពីកូនទៅឪពុកម្តងជាពីរដង។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវការឡើងគ្រងរាជ្យលើកទីមួយរបស់ព្រះសត្ថាធិរាជ និងរាជ្យលើកទី៣ របស់ព្រះកែវហ្វាអង្គអឹម។
2015-06-30
នៅដើមសតវត្សទី១៨ នៅពេលដែលប្រទេសសៀម កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួនបានខ្លាំងជាងនគរយួន ព្រះរាជាខ្មែរដែលឡើងគ្រងរាជ្យលើកទីពីរនាពេលនោះ គឺព្រះកែវហ្វាអង្គអឹម បានយល់ព្រមដាក់ប្រទេសខ្មែរឲ្យទៅជាចំណុះប្រទេសសៀម។
2015-06-23
នៅដើមសតវត្សទី១៨ នៅពេលដែលព្រះស្រីធម្មរាជារាមាធិបតី ឡើងគ្រងរាជ្យជាលើកទីពីរ វិបត្តិដណ្ដើមរាជ្យគ្នាពីសំណាក់ព្រះញាតិវង្ស ហើយរត់ទៅពឹងពាក់ប្រទេសជិតខាង បានផ្តល់ឱកាសឲ្យបរទេសទន្ទ្រានលេបទឹកដីខ្មែរ។ ឯកសារប្រវត្តិសាស្ត្រនានាបញ្ជាក់ថា ដីខ្មែរត្រង់ភូមិភាគពាម បានត្រូវយួនដណ្ដើមយកនៅឆ្នាំ១៧០៧ នៃគ.ស គឺមួយឆ្នាំក្រោយពេលដែលព្រះស្រីធម្មរាជារាមាធិបតី ឡើងគ្រងរាជ្យជាលើកទីពីរនេះ។
2015-06-02
នៅដើមសតវត្សទី១៨ ព្រះរាជាខ្មែរមួយអង្គ គឺព្រះជ័យចេស្ដាអង្គស៊ូ បានឡើងគ្រងរាជ្យបួនដង។ ការដែលព្រះអង្គឡើងសោយរាជ្យ និងដាក់រាជ្យជាច្រើនលើកច្រើនសានេះ បានបណ្ដាលឲ្យកើតសង្គ្រាមរវាងគ្នាឯងក្នុងស្រុក និងបង្កលក្ខណៈឲ្យជនបរទេសឆ្លៀតលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរឥតឈប់ឈរផង។
2015-05-12
នៅចុងសតវត្សទី១៧ ក្នុងរាជ្យលើកទីពីររបស់ព្រះជ័យចេស្ដាអង្គស៊ូ មន្ត្រីខ្មែរមួយរូបបានទៅចូលដៃជាមួយស្ដេចយួនអណ្ណាមកុក ហើយលើកទ័ពយួន មកវាយប្រទេសខ្លួនវិញ។ ថ្វីត្បិតតែទីបំផុត ទ័ពខ្មែរវាយបង្ក្រាបទ័ពយួន បានក្តី ប៉ុន្តែពួកយួន ដែលចាញ់សង្គ្រាម មិនវិលត្រឡប់ទៅស្រុកយួន វិញទេ ហើយពួកគេក្រាញរស់នៅលើទឹកដីខ្មែរតែម្តង។
2015-03-31
ក្នុងរាជ្យលើកទី១ របស់ព្រះជ័យចេស្ដាអង្គស៊ូ និងព្រះនារាយណ៍រាមាធិបតីព្រះអង្គយ៉ង។ គឺនៅក្នុងរាជ្យលើកទី១ របស់ព្រះជ័យចេស្ដាអង្គស៊ូ នេះហើយ ដែលជនជាតិចិន ជាច្រើនដែលបានភៀសខ្លួនចូលមកបោះទីតាំងរស់នៅក្នុងដែនដីខ្មែរភាគខាងក្រោមយ៉ាងច្រើន។
2015-03-24
នៅចុងសតវត្សទី១៧ ក្រោមរាជ្យរបស់សម្ដេចព្រះកែវហ្វាអង្គជី ប្រទេសកម្ពុជា ត្រូវបែងចែកជាពីរ។ ត្រើយខាងលិចគ្រប់គ្រងដោយស្ដេចសោយរាជ្យ គឺសម្ដេចព្រះកែវហ្វាអង្គជី ឯត្រើយខាងកើត គ្រប់គ្រងដោយព្រះអង្គនន់ ដែលមានយួន ជួយគាំទ្រ។
2015-03-17
ព្រះបទុមរាជាស្រីជ័យជេដ្ឋ ដែលគ្រងរាជ្យចន្លោះឆ្នាំ១៦៧២ និងឆ្នាំ១៦៧៣ បានដណ្ដើមរាជ្យដោយសម្លាប់បិតាក្មេក គឺព្រះអង្គសូ ចោល។ មិនតែប៉ុណ្ណោះទេ ព្រះអង្គបានយកម៉ែក្មេកធ្វើជាព្រះអគ្គមហេសីផង។
2015-03-03
ព្រះរាមាធិបតីអង្គច័ន្ទ ដែលជាព្រះមហាក្សត្រសោយរាជ្យនៅចន្លោះឆ្នាំ១៦៤១ និងឆ្នាំ១៦៥៩ ជាព្រះរាជាខ្មែរតែមួយអង្គគត់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលទ្រង់ចូលសាសន៍កាន់សាសនាឥស្លាម។
2015-02-24
ប្រវត្តិសាស្ត្រខ្មែរក្នុងដំណាក់កាលគ្រងរាជ្យរបស់ព្រះមហាក្សត្រពីរព្រះអង្គ គឺព្រះរាមាធិបតីពញានូ និងព្រះបទុមរាជាអង្គនន់ ឬព្រះអង្គនន់ទី១។
2015-02-03
ស្ដេចដែលឡើងសោយរាជ្យនៅកម្ពុជា បន្ទាប់ពីព្រះបាទជ័យជេដ្ឋាទី២ គឺព្រះរាជសម្ភារពញាតូ ដែលជាបុត្រច្បងរបស់ព្រះអង្គ។ ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ១៦២៩ រហូតដល់ព្រះអង្គត្រូវបានទាហានព័រទុយហ្គាល់ បាញ់សម្លាប់ឲ្យធ្លាក់ពីលើចុងត្នោត នៅឆ្នាំ១៦៣៤ ក្រោមបញ្ជារបស់ពូបង្កើតរបស់ព្រះអង្គ គឺព្រះឧទ័យរាជា។
2015-01-20
ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានព្រះចៅយួន ក្រុងវ៉េ ខ្ចីបុត្រប្រសារបស់ព្រះអង្គ គឺព្រះបាទជ័យជេស្តា ឬជ័យជេដ្ឋាទី២ នៅដើមសតវត្សទី១៧។ គឺចាប់ពីពេលនោះហើយ ដែលជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅទីនោះកាន់តែច្រើនឡើងៗ ហើយបោះទីតាំងនៅទីនោះជាអចិន្ត្រៃយ៍តែម្តង។
2015-01-13
នៅដើមសតវត្សទី១៧ ព្រះរាជាខ្មែរមួយអង្គ គឺព្រះបាទស្រីសុរិយោពណ៌ ទ្រង់ផ្លាស់ប្ដូរយុទ្ធវិធីក្នុងការស្វែងរកជំនួយបរទេសមកការពារព្រះនគរ ពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ប្រហែលជាព្រះអង្គឈ្វេងយល់ថា ការពឹងពាក់ពួកអឺរ៉ុប មិនបានលទ្ធផលគាប់ប្រសើរនោះហើយ ទើបព្រះអង្គងាកមកចងស្ពានមេត្រីជាមួយប្រទេសជិតខាងវិញ។
2015-01-06
ព្រះរាជាខ្មែរមួយចំនួនដែលសោយរាជ្យក្រោយសម័យលង្វែក មិនសូវគិតគូរពីកិច្ចការផែនដី និងសុខទុក្ខរបស់រាស្ត្រប្រជាទេ។ ព្រះបរមរាជារាមាធិបតីពញាអន ដែលគ្រងរាជ្យពីឆ្នាំ១៥៩៩ ដល់ឆ្នាំ១៦០០ ជាដើម គ្រាន់តែឡើងសោយរាជ្យបានពីរឆ្នាំ ក៏ទៅចាប់ពង្រត់ប្រពន្ធមេស្រុក រួចធ្វើបាបនាងរហូតបាត់បង់ជីវិត។
2014-12-23
នៅចុងសតវត្សទី១៦ ដោយត្រូវការជំនួយផ្នែកសឹកពីពួកអេស្ប៉ាញ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ ព្រះបាទពញាតន់ ទ្រង់បានយល់ព្រមឲ្យពួកនេះបញ្ជូនអ្នកផ្សាយសាសនាគ្រិស្ត មកជួយបំបួសរាស្ត្រខ្មែរឲ្យកាន់សាសនានេះផង។
2014-12-16
ប្រទេសសៀម បានប្រើល្បិចបាចប្រាក់ដួងចូលក្នុងព្រៃឫស្សីនៃបន្ទាយលង្វែក ដើម្បីខ្ចីដៃខ្មែរអោយកាប់បំផ្លាញព្រៃឫស្សី ដើម្បីរើសយកប្រាក់ដួងនោះ។ គឺដោយសារមូលហេតុនេះ សៀម អាចវាយលុកចូលបន្ទាយលង្វែកបាននៅគ្រិស្ដសករាជ១៥៩៣។
2014-12-09
បន្ទាយលង្វែកដ៏រឹងមាំរបស់ខ្មែរនាបុរាណសម័យ ត្រូវសៀម វាយយកបានដោយប្រើល្បិចខ្ចីដៃខ្មែរ អោយបំផ្លាញកំពែងរុំព័ទ្ធទីក្រុងនេះដោយដៃខ្មែរខ្លួនឯង។
2014-12-02
ព្រះរាជាខ្មែរមួយអង្គនៃសម័យលង្វែក គឺព្រះបាទព្រះមហិន្ទរាជាធិរាជព្រះសត្ថា ដែលគ្រងរាជ្យពីឆ្នាំ១៥៧៦ ដល់ឆ្នាំ១៥៨៥ ជាប់ព្រះនាមក្នុងប្រវត្តិសាស្ត្រថា ជាព្រះមហាក្សត្រដែលល្មោភអំណាច ហើយមានជំនឿមិនសមហេតុសមផល រហូតដល់ចាញ់ល្បិចកលសៀម ធ្វើអោយមានភាពចលាចល អសន្តិសុខគ្រប់ទីកន្លែងក្នុងព្រះនគរ។
2014-11-25
ជនជាតិអឺរ៉ុប ដែលបានចូលមកប្រទេសកម្ពុជា នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ ក្រៅពីមកធ្វើជំនួញ និងផ្សាយសាសនា ពួកនេះក៏ត្រូវព្រះមហាក្សត្រខ្មែរពឹងពអោយជួយទប់ទល់នឹងការគំរាមកំហែងពីសំណាក់ប្រទេសសៀម ដែរ។ ប្រការនេះ បានបើកឱកាសអោយពួកអឺរ៉ុប អាចលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរ ហើយហ៊ានធ្វើគត់ព្រះមហាក្សត្រខ្មែរថែមទៀតផង។
2014-11-10
ជនជាតិអឺរ៉ុប ដែលភាគច្រើនមកពីប្រទេសអេស្ប៉ាញ (Spain) និងព័រទុយហ្គាល់ (Portugal) បានចូលមកដល់ប្រទេសកម្ពុជា ក្រោយពីបានបោះទីតាំងដាក់អាណានិគមលើប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍រួចហើយ។