អ្នកប្រើប្រាស់បណ្ដាញសង្គមនៅតែបន្ត ធ្វើយុទ្ធនាការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសបុក (Facebook) រៀងរាល់ថ្ងៃសុក្រ ដោយរៀបរាប់ពីការអាណិតអាសូរ និងគាំទ្រដល់សកម្មជនសិទ្ធិមនុស្ស លោក រ៉ុង ឈុន ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌។
គ្រួសារបុរសខ្មែរក្រោមដែលត្រូវបានមន្ត្រីនគរបាលបាញ់សម្លាប់ កាលពីជិត ២ខែមុននៅក្នុងទីក្រុងភ្នំពេញ ទទូចឲ្យអាជ្ញាធរ ចាប់ខ្លួនជនដៃដល់ផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ពួក គាត់។
សង្គមស៊ីវិលចំនួន ៣ អង្គការ អំពាវនាវសាជាថ្មីដល់ភាគីពាក់ព័ន្ធ ឲ្យផ្ដល់ដំណោះស្រាយជូនសហគមន៍រងគ្រោះក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្កររបស់ថៃមួយ ឈ្មោះ មិត្រផូល (Mitr Phol) ឬ មិត្រផុន អានជាភាសាថៃ។ សង្គមស៊ីវិលទាំងបីនោះ រួមមាន អង្គការសមធម៌កម្ពុជា អង្គការអាយឌីអាយ (IDI) និងអង្គការលីកាដូ។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សក្នុងស្រុក គាំទ្រអ្នកជំនាញអង្គការសហប្រជាជាតិដែលថា ការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ គឺជារឿងគួរឱ្យព្រួយបារម្ភ។