៣​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប

ដោយ ខែ សុណង
2020-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី និយាយ​ជាមួយ​អ្នកកាសែត នៅ​មុខ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ២០២០។
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី និយាយ​ជាមួយ​អ្នកកាសែត នៅ​មុខ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ Provided photos

ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២០ នេះ គឺជា​គម្រប់​៣ ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធា​រិន្ទ​។ កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពួក​លោក​ទាំង​ពីរ​ថា បង្កើត​ស្ទូឌីយោ ថត​ចម្រៀង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​ក្រោយមក​បាន​ប្តូរ​ការ​ចោទ​ប្រកាន់​ពួក​លោក​ថា លួច​ផ្ញើ​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​បរទេស ដែល​​​ជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។ ក្រោយ​មក​ទៀត អាជ្ញាធរ​បាន​បន្ថែម​បទ​ចោទ​មួយទៀត គឺ​ការផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។

អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​​ពន្ធនាគារ​ជាង​៩ ខែ ទើប​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​សំណុំ​រឿង​នេះ មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ទេ​។​

តើ​ដំណើរ​ការ​រក​យុត្តិធម៌​ក្នុង​សំណុំ​រឿង​នេះ​ប្រព្រឹត្តទៅ​យ៉ាងដូច​ម៉េច​ដែរ​?

សូម​ស្ដាប់​បទសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក យាង សុធារិន្ទ និង​មន្ត្រី​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អំពី​បញ្ហា​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល