អង្គការ​លើកលែង​ទោស​អន្តរជាតិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង

2015-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក មាជ សុវណ្ណារ៉ា (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ និង​លោក អ៊ុក ពេជ្រសំណាង (ស្ដាំ) ​សកម្មជន​បក្ស​សង្គ្រោះជាតិ ពេល​នាំ​មក​ដល់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី១១ មីនា ២០១៥។
លោក មាជ សុវណ្ណារ៉ា (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ និង​លោក អ៊ុក ពេជ្រសំណាង (ស្ដាំ) ​សកម្មជន​បក្ស​សង្គ្រោះជាតិ ពេល​នាំ​មក​ដល់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី១១ មីនា ២០១៥។
RFA/Morm Moniroth

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ជា​បន្ទាន់ ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ពី​៧ ដល់ ២០​ឆ្នាំ ពី​បទ​ចោទ​ថា បាន​ដឹកនាំ និង​ចូលរួម​កុប្បកម្ម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា អង្គការ​អន្តរជាតិ​មួយ​នេះ គូស​បញ្ជាក់​ថា សវនាការ​កាត់​ទោស​មនុស្ស​ទាំង ១១​នាក់​នោះ ធ្វើ​ឡើង​មិន​យុត្តិធម៌ និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ ក្នុង​នោះ​ជន​ជាប់​ចោទ​ភាគ​ច្រើន ថែម​ទាំង​មិន​មាន​មេធាវី​ទៀត​ផង។ អង្គការ​លើកលែង​ទោស​អន្តរជាតិ ហៅ​សាលក្រម​នេះ ជា​សាលក្រម​នយោបាយ។

ក្រៅ​តែ​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ ក៏​មាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​ស្ថានទូត​សហរដ្ឋអាមេរិក ថ្កោលទោស និង​រិះគន់​សាលក្រម​នេះ​យ៉ាង​ខ្លាំង ព្រមទាំង​ទាមទារ​អោយ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

savann chau

ពី Canada

សូមមិត្តអ្នាកអាន ហើយពិចារណ
ទោះបីអន្តរជាតិ ឪយដោះលែងជន់ជាប់ចោទ ទាំង11 នាក់យ៉ាងណាក៏ដោយ ក៏ហ៊ុន សែនមិនដែលខ្វល់ក្នុងចិត្តឡើយ ឪយតែអាញ់បានឈ្នះក្នុងចិត្តអាញ់សិន ហើយច្បាប់ក៏អាញចេះដែរ បើអាញ់ចេះអាញ់មិនខំបង្កើតដែរ ពាក្យថា ឈេឺក៏កាប់ ច្បាបអាញ់ក៏ជាន់ ព្រោះបងប្អូនបានដឹងអាញ់គ្រប់ៗគ្នា ខ្វាក់ភ្នែកម្ខាងមេិលមិនឃើញ ខ្មែរមិនចេះ

Jul 30, 2015 11:13 PM

អ្នក​អាន​អនាមិក

ជេរវាលែងឈឺហើយ បើអង្ការសហប្រជាជាតិនៅតែយ៉ាងនេះ អាខ្វាក់ម្ខាងមិនខ្លាចទេ។ គួរណាស់តែ អសប បង្កើនសកម្មភាពឱ្យបានខ្លាំងជាងនេះ

Jul 30, 2015 06:28 AM

អ្នក​អាន​អនាមិក

I am 100 percent support all of these,but if Hun Sen government will not release them what are you going to do next? I will watch you I like justice,freedom,democracy like western style,but In Cambodia is a different from the Western they like Eastern more than Western.If you real do it all Khmer people will satisfied and say thank you for a million times.

Jul 30, 2015 02:45 AM

គេហទំព័រ​ទាំងមូល