មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ថា​សារ​ជា​ចំណាប់ខ្មាំង​នយោបាយ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​កាន់តែ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​រើ​បម្រះ

ដោយ មួង ណារ៉េត
2020-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(រូបឆ្វេង) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) (រូបស្ដាំ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងដាក់សំឡេងលោក ហូរ វ៉ាន់ តាមទូរស័ព្ទ ឲ្យលឺគ្រប់គ្នា ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២០។
(រូបឆ្វេង) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) (រូបស្ដាំ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងដាក់សំឡេងលោក ហូរ វ៉ាន់ តាមទូរស័ព្ទ ឲ្យលឺគ្រប់គ្នា ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២០។
RFA/Hun Sen Facebook Page

មន្រ្តី​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាសារជាចំណាប់ខ្មាំងនយោបាយរបស់ដែលលោក ហ៊ុន សែន ប្រើដើម្បីគំរាមគេឯងនោះ គឺកាន់តែបង្រៀនមនុស្សឲ្យចេះរើបម្រះ ពីការដឹកនាំបែបអាណា​ធិបតេយ្យ​ និងផ្តាច់ការ ចំណែកអ្នកវិភាគ និងឃ្លាំមើលសង្គមវិញ យល់ថា លោក ហ៊ុន សែន កំសាក និងខ្វះគុណធម៌ ដែលប្រើវិធីគំរាមកំហែងបែបនេះ

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែ អាដាម (Brad Adams) ថាការណ៍ដែលលោក ហ៊ុន សែន លួចស្តាប់សារសន្ទនាគ្នាជាឯកជនរបស់អ្នកដទៃតាមទូរស័ព្ទ រួចហើយយកសារនោះមកគម្រាមពួកគាត់ជាសាធារណៈ និងគម្រាមដល់ក្រុមគ្រួសារពួកគាត់ទៀតនោះ គឺជាល្បិចមិនថ្លៃថ្នូរជាមេដឹកនាំប្រទេសនោះទេ

ជាងនេះទៅទៀត លោក ប្រ៊ែ អាដាម ថាល្បិចបែបនេះ វាបែរជាធ្វើឲ្យពលរដ្ឋ ចេះប្រឹងប្រែង រកវិធីសន្ទនាគ្នាដោយសម្ងាត់ និងមានសុវត្ថិភាពជាងនេះទៅវិញទេ <<យើងដឹងហើយ ពលរដ្ឋអាចមានមធ្យោបាយជាច្រើន ក្នុងការទាក់ទងគ្នាដោយសម្ងាត់ និងគ្មាននរណាលួចស្ដាប់បានទេ ដូច្នេះលោក ហ៊ុន សែន កំពុងតែបង្ហិនពេលឥតប្រយោជន៍ ក្នុងការលួចស្ដាប់គេនិយាយគ្នាជាឯកជន តាមពិតពេលដែលគាត់ប្រាប់ដោយចំហ ថាគាត់លួចស្តាប់គេនិយាយគ្នាជាឯកជនបែបនេះ គឺដូចជាជួយអ្នកឯទៀត ឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយសារតែលោក ហ៊ុន សែន បង្ហាញអំពីមធ្យោបាយក្នុងការលួចស្តាប់ការសន្ទនានេះ>>

ប្រតិកម្មរបស់ន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន កាលពីថ្ងៃទី ខែ តុលា គំរាមប្រពន្ធកូនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ដោយសារតែលោក ហ៊ុន សែន អះអាងថា បានចាប់បានសំឡេងលោក ហូរ វ៉ាន់ ជជែកគ្នារឿងរៀបចំឲ្យពលរដ្ឋដាក់ញត្តិ នៅមុខទូតចិន ក្នុងថ្ងៃម្រប់ខួបទី ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី កាលពីថ្ងៃទី ខែ តុលា <<ហើយខ្ញុំគួរតែយកឱកាសនេះ ផ្ដាំទៅអាវ៉ាន់បន្តិច! អាវ៉ាន់ហ្នឹង គឺ ហូរ វ៉ាន់ ចាស់ជាងខ្ញុំមែន តែខ្ញុំហៅអាវ៉ាន់ អាវ៉ាន់អើយល្មមបានហើយ! ឈប់បានក៏ឈប់ទៅអាវ៉ាន់ កូនប្រពន្ធអ្ហែងនៅភ្នំពេញនេះទេ អ្ហែងកុំជ្រុលពេក! សម្ដីអ្ហែងបញ្ជា នៅក្នុងទូរស័ព្ទ ពួកអ្ហែងឆ្កួត! ប្រយ័ត្នប្រពន្ធអ្ហែង កូនអ្ហែងដេកអត់សុខទេ កំពុងតែភ័យ! អ្ហែងឈប់បាន ឈប់ទៅ>>

មិនត្រឹមតែគំរាមកំហែងដល់កូនប្រពន្ធលោក ហូរ វ៉ាន់ទេ លោក ហ៊ុន សែន បានគំរាមកំហែងដល់កូនប្រពន្ធរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិម្នាក់ទៀត ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិផង គឺលោក អេង ឆៃអ៊ា <<មានអាមួយនោះ ដែលមានប្រពន្ធដូរលុយនៅនឹងផ្សារ ក៏ត្រូវប្រយ័ត្នដែរអ្ហែង! ប្រពន្ធកូនអ្ហែងនៅភ្នំពេញនៅឡើយ>>

លោក ហូរ វ៉ាន់ និងលោក អេង ឆៃអ៊ា ជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូប ក្នុងចំណោមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន រូប ដែលត្រូវបានរបបក្រុងភ្នំពេញហាមឃាត់សិទ្ធិនយោបាយ និងគំរាមចាប់ខ្លួន ពួកគាត់បាននិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចផុតពីការធ្វើទុក្ខបុកម្នេញនេះ ប៉ុន្តែ ក្នុងចំណោមតំណាងរាស្រ្ត និងន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនទៀត ដែលបាននិរទេស​ទាំងក្រុមគ្រួសារទៅក្រៅប្រទេស គ្រួសាររបស់អ្នកទាំងពីរ កំពុងរស់នៅប្រទេសកម្ពុជានៅឡើយ ដោយប្រកបរបរបន្តិចបន្តួច ដូចជាដូរលុយ ដើម្បីចិញ្ចឹមជីវិត

ទង្វើរបស់លោក ហ៊ុន សែន ក្នុងការខឹងគោវាយរទេះនេះ ធ្វើឲ្យបញ្ញវន្តខ្មែរហួសចិត្ត នឹងស្មានមិនដល់ថាលោក ហ៊ុន សែន ប្រើប្រាស់វិធីបែបនេះទៅរួច អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ អាសូរសីលធម៌មេដឹកនាំខ្មែរ ហេតុដូចម្តេចបានធ្លាក់ចុះដល់ថ្នាក់ហ្នឹង លោកថា ធ្វើបាបឳពុកគេមិនបាន បែរទៅជាធ្វើបាបប្រពន្ធកូនគេ ដែលអត់ដឹងអ្វីសោះ

លោក ឡៅ ម៉ុងហៃ បានត្រឹមតែបង្ហោះរូបថតពីរសន្លឹក ដែលលោកក្រាបថ្វាយបង្គំរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី និងរូបចូលគាល់ព្រះមរមរកោដ្ឋ សម្ដេចព្រះនរោត្តមសីនុ ដោយលោកបួងសួង សូមព្រលឹងនៃបុព្វបុរសខ្មែរអ្នកកសាងអារ្យធម៌ដ៏ខ្ពស់ត្រដែតមួយក្នុងលោក មេត្តាជួយទប់ស្កាត់ផង កុំឲ្យខ្មែរសម័យឥឡូវឈានដល់ខឹងធ្វើអីគេមិនកើត ទៅគម្រាមធ្វើបាបប្រពន្ធកូនគេដូច្នេះនោះ

នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន ប្រើប្រាស់សារគំរាមជាចំណាប់ខ្មាំងនយោបាយបែបនេះ ដើម្បីធ្វើឲ្យន្រ្តីបក្សប្រឆាំង និងអ្នកដទៃទៀត បញ្ឈប់សកម្មភាពប្រឆាំងលោក ចុះចូលទៅខាងលោក

លោក អេង ឆៃអ៊ា ដែលមានភរិយាប្រកបរបរប្តូរប្រាក់បន្តិចបន្តួចនៅក្នុងប្រទេស ចាត់ទុកទង្វើគំរាមកំហែងរបស់លោក ហ៊ុន សែន បែនបេះ ថាខ្វះគុណធម៌ និងកំសាក ដែលខឹងគោវាយរទេះ លោកថា ល្បិចនយោបាយលោក ហ៊ុន សែន មិនខុសពីអ្វីដែលកម្មាភិបាលខ្មែរក្រហម ដែលធ្លាប់ធ្វើមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ កាលក្នុងសម័យខ្មែរក្រហមនោះឡើយ គឺពេលនោះ ឲ្យតែខ្មែរក្រហមចោទនរណាម្នាក់ថាជាខ្មាំង គឺពួកគេយកប្រពន្ធកូនទាំងពូជរបស់អ្នកនោះ ទៅសម្លាប់ចោលទាំងអស់ បើទោះបីជាគ្នាគ្មានកំហុសអ្វីទាំងអស់ក៏ដោយ

ប៉ុន្តែលោកថា ទីណាមានការគាបសង្កត់ ទីនោះនឹងមានការរើបម្រះជាក់ជាមិនខាន <<អ៊‍ីចឹអ្វីដែលលោក ហ៊ុន សែន គាត់បានបង្ហាញនូវរបៀបនៃការគំរាមកំហែង គាបសង្កត់ បំភិតបំភ័យបែបហ្នឹង វាមិនអាចធ្វើឲ្យជនរងគ្រោះហ្នឹង គេសុខចិត្តទេ ព្រោះអ្វីៗដែលបានធ្វើសម្រាប់តស៊ូមតិ ដោយសន្តិវិធី ដោយអហិង្សាហ្នឹង វាស្ថិតនៅក្នុងការធានាដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ហើយក៏ធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែរ អ៊‍ីចឹពួកយើងដែលជាជនរងគ្រោះហ្នឹង មិនអាចទទួលយកបានទេ>>

លោក ប្រ៊ែ អាដាម យល់ស្របថា ក្នុងស្ថានភាពដែលប្រទេសមួយដឹកនាំដោយមេដឹកនាំបែបផ្តាច់ការ អាណាធិតេយ្យ រំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ និងធ្វើអ្វីតាមតែអំពើចិត្តបែបនេះ គឺចៀសមិនផុត ពីការក្រោកតវ៉ារបស់ពលរដ្ឋជាយថាហេតុនោះទេ

ប៉ុន្តែលោកថា វិធីដែលមានប្រសិទ្ធភាព និងជោគជ័យលើរបបផ្តាច់ការបែបនេះ គឺមានតែបន្តការតស៊ូតាមមធ្យោបាយអហិង្សាតទៅទៀត លោកបន្ថែមថា សហគមន៍អន្តរជាតិ ស្ងើចសរសើរយ៉ាងខ្លាំង ដល់ពលរដ្ឋខ្មែរ និងសកម្មជន ដែលនៅបន្តតស៊ូដោយសន្តិវិធី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លោកបន្តថា លោក ហ៊ុន សែន នឹងធ្លាក់ពីអំណាចនៅថ្ងៃណាមួយជាក់ជាមិនខាន

លោកចង់ឃើញរដ្ឋាភិបាលថ្មីមួយ ដែលជារដ្ឋាភិបាលដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្ស ដែលជាទំព័រថ្មីនៃប្រវត្តិសាស្រ្តកម្ពុជា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល