អ្នក​រាយការណ៍​ អ.ស.ប​ អំពាវនាវ​​ឱ្យ​​កម្ពុជា​​ស្ដារ​​សិទ្ធិ​មនុស្ស និង​​ប្រជាធិបតេយ្យ ដោយ​​យក​​រាស្ត្រ​​ជា​​ធំ

ដោយ មួង​ ណារ៉េត
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (រូប​កណ្ដាល) ជួប​រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៩។
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (រូប​កណ្ដាល) ជួប​រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo courtesy of Special Rapporteur Cambodia

អ្នករាយការណ៍ពិសេស និង​តំណាង​សហភាព​អឺរ៉ុប សុទ្ធតែ​លើក​ឡើង​អំពី​ក្តី​បារម្ភ អំពី​ស្ថាន​ការ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ ដែល​នៅ​តែ​ធ្លាក់​ចុះ​ដុនដាប និង​រម្លឹក​សា​ជា​ថ្មី​​ឲ្យ​របប​លោក ហ៊ុន សែន ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ក្តី​កង្វល់ និង​សារ​រម្លឹក​ជា​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៤២ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ក្នុង​ផ្នែក​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​ប្រជាពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​រង​ការ​រឹតត្បិត រួម​ទាំង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកស្រី​បញ្ជាក់​ថា តាម​និយមន័យ ពាក្យ​ថា​សិទ្ធិ​មនុស្ស គឺ​ដើម្បី​មនុស្ស មិន​​មែន​​ដើម្បី​នយោបាយ​ទេ។ អ្នកស្រី​បន្ថែម​ថា​ សន្លឹក​ឆ្នោត និង​សំឡេង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ៤២ភាគ​រយ ដែល​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​​ការ​​បោះ​ឆ្នោត​ឃុំ​សង្កាត់ ត្រូវ​បានគេ​បំបាត់​ចោល និង​មិន​ទាន់​ផ្តល់​ឲ្យ​មក​វិញ​នៅ​ឡើយ​ទេ។

អ្នកស្រី​ថា​ពេល​នេះ គឺ​ដល់​ពេល​ដែល​ត្រូវ​គិតគូរ​ឡើង​វិញ អំពី​វិធី​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​សេរីភាព​នៅ​កម្ពុជា ដើម្បី​ធានាឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ទទួល​បាន​សិទ្ធិ​ទាំង​នេះ​ដូច​គ្នា។ អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដោយ​យក​ប្រជារាស្រ្ត​ជាធំ។

តំណាង​ប្រទេស​ជប៉ុន ក៏​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ដែរ ហើយ​គាំទ្រ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស ដែល​ស្នើ​ឲ្យ​កម្ពុជា​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ ដោយ​ឈប់​យក​បញ្ហា​បុគ្គល​ជា​ធំ ជាង​បញ្ហា​ប្រទេស​ជាតិ។

តំណាង​ប្រទេស​អង់គ្លេស ក៏​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ខ្លាំង ជុំវិញ​ស្ថានភាព​ធ្លាក់​ចុះ​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ដែរ និង​គាំទ្រ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស ដែល​ស្នើ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ ធ្វើ​យ៉ាង​ណា​ស្តារ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

សហភាព​អឺរ៉ុប ដែល​កំពុង​ត្រៀម​រៀបចំ​បិទ​បញ្ចប់​របាយការណ៍​បឋម អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុន​នឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នោះ ក៏​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ។

តំណាង​សហភាព​អឺរ៉ុប​លោក បេឡា ហ្សំបាទី (Béla Szombati) នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​សេរីភាព​ផ្នែកនយោបាយ​នៅ​កម្ពុជា ជាពិសេស​ សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​បញ្ចេញ​មតិ និង​ភាព​ខ្វះ​ស្ថាប័ន​​ស៊ើប​អង្កេត​ឯករាជ្យ និង​មិន​លម្អៀង៖ «យើង​សូម​បញ្ជាក់​ជំហរ​របស់​យើង​សា​ជា​ថ្មី ដោយ​ទាមទារ​ឲ្យ​ដោះ​លែង​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា និង ​បើក​លំហ​សេរីភាព​ឡើង​វិញ​ដល់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំង ១១៨ និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​កម្រិត​មូលដ្ឋាន និង​ថ្នាក់ឃុំ​សង្កាត់។ ដរាបណា​គ្មាន​លំហ​សេរីភាព និង​ការ​បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​កិច្ចការ​សង្គម ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទេ គ្មាន​ប្រទេស​ណា​មួយ​អាច​បំបាត់​ភាព​ក្រីក្រ និង​សម្រេច​គោលដៅ​អវិឌ្ឍ​ដោយ​ចីរភាព​បាន​នោះ​ឡើយ»

ប៉ុន្តែ តំណាង​របប​ក្រុង​ភ្នំពេញ​ឯ​ណោះ ទំនង​ជាខ​ក​ចិត្ត​នឹង​ការ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ ដោយ​មើល​រម្លង​សិទ្ធិ​ដទៃ​ទៀត ដែល​គួរ​តែ​សំខាន់​ដូច​គ្នា។ ឯក​អគ្គ​រាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំមន្ទីរអង្គការ​សហប្រជាជាតិ នៅទីក្រុងហ្សឺណែវលោក ណី សំអុល ថ្លែង​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា​ដែរ​ថា ចំណាត់​កន្លង​មក​របស់​អាជ្ញាធរ​កម្ពុជា ទៅ​លើ​សំឡេង​ប្រឆាំង គឺ​ជា​ពង្រឹង​ការ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ៖ «វា​ជា​ការ​គួរឲ្យ​អស់​សំណើច ដែល​គេ​ស្នើ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ។ ប៉ុន្តែ នៅ​ពេល​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ស្រាប់​តែ​គេ​ចោទ​​យើង ថា​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​វិញ

សហគមន៍អន្តរជាតិ ជា​ពិសេស​ប្រទេស​ប្រជាធិបតេយ្យ នៅ​តែ​បន្ត​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ ដែល​នៅ​តែ​មិន​ប្រសើរ​ឡើង ស្រប​ពេល​ដែល​ថ្ងៃ​កំណត់​នៃ​ការ​​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។

មន្រ្តីអង្គការសង្គម​ស៊ីវិល និង​អ្នក​វិភាគ​យោបាយ និង​សង្គម​ជា​ច្រើន យល់​ស្រប​គ្នា​ថា បើ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា នៅ​តែ​មិន​ប្រសើរ​កម្ពុជា​នឹង​ចៀស​មិន​ផុត​ពី​រង​ទណ្ឌកម្ម​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Time for the world leaders to end this evil and held him accountable

Thanks to the UN's special envoy Ms.Rhona Smith and colleagues who tried to help the Cambodia,to restore democracy,human rights,free election and fair and work for the pple rather than work for itself party rule for life"only communism regime".But,if dictator Hun Sen still in power there's no anyone else can make a good deal with cde"=comrade" Hun Sen at all,because he thought that the country of Cambodia was belonged to him and only his family.Comrade Hun sen was the top of pm,dictator top of the dictator,marshal top of the marshal,king top of the king,judge of the judge,mafia top of the mafia,serial killer top of the serial killer,thief injustice top of the thief injustice,conman top of the conman,criminal minds top of the criminal minds,con-artist vote fraud top of the con-artist vote fraud,mass murder top of the mass murder,fascist communist top of the fascist communist,authoritarian top of the authoritarian,thief commander in-thief top of the thief commander in-thief,thief coup d'etat top of the thief coup d'etat,moronic top of the moronic,bully top of the bully,drug cartel top of the drug cartel,predator top of the predator,Hun sen top of the Hun Sen+no any English genus dictionary can't described it.Time for the world leaders must end and held evil Hun Sen accountable"ENOUGH IS ENOUGH".

Sep 26, 2019 12:43 PM

គេហទំព័រ​ទាំងមូល