ជនជាតិ​វៀតណាម​នៅ​ខេត្ត​ស្ទឹងត្រែង​មិន​ទាន់​ត្រៀម​ខ្លួន​រុះរើ​ផ្ទះ​ចេញ​ពី​មាត់​ទន្លេ

ដោយ ម៉ែន សុធីរ
2017-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លំនៅឋាន​ពលរដ្ឋ​វៀតណាម រស់នៅ​លើ​ទឹក​នៃ​ទន្លេ​មេគង្គ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Men Sothyr
លំនៅឋាន​ពលរដ្ឋ​វៀតណាម រស់នៅ​លើ​ទឹក​នៃ​ទន្លេ​មេគង្គ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

ពលរដ្ឋ​វៀតណាម រស់នៅ​មាត់​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង នៅ​ពុំ​ទាន់​ត្រៀម​លក្ខណៈ​រុះរើ​លំនៅឋាន​ស្រប​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​នៅ​ឡើយ​ទេ ដោយសារ​ពួក​គេ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ប្រាក់​រុះរើ។ ពួក​គេ​ទទូច​ឲ្យ​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន គិតគូរ​រៀបចំ​លំនៅឋាន​ថ្មី និង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ណា​ឲ្យ​ពួក​គេ​រស់នៅ​បាន​សមរម្យ មាន​អគ្គិសនី និង​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់។

ពលរដ្ឋ​វៀតណាម និង​មួយ​ចំនួន​តូច​ជា​ពលរដ្ឋ​ខ្មែរ ហាក់​កំពុង​ស្ទាក់ស្ទើរ​សម្រេច​ចិត្ត​រុះរើ​លំនៅឋាន​តាម​សំណើ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ដោយសារ​តំបន់​នោះ​បាន​ក្លាយ​ជា​ទម្លាប់​ពួក​គេ​រស់នៅ​ច្រើន​ឆ្នាំ​ទៅ​ហើយ។ ពួក​គេ​ភាគច្រើន ប្រកប​មុខ​របរ​នេសាទ​ត្រី ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត និង​កែច្នៃ​គ្រឿង​សង្ហារិម។

ជនជាតិ​វៀតណាម រស់នៅ​តាម​ទន្លេ​នៃ​ភូមិ​បាចុង សង្កាត់​ព្រះបាទ គឺ​លោកស្រី ចាំង ធីសាម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ថា លោកស្រី​ពុំ​ជំទាស់​វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ តែ​លោកស្រី​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​រុះរើ​ផ្ទះ​ទៅ​តាំង​ទី​លំនៅ​ថ្មី​នោះ​ឡើយ។ លោកស្រី​ថា អាជ្ញាធរ​ក្រុង​នៅ​ពុំ​ទាន់​ជូន​ដំណឹង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ឲ្យ​ពួក​គាត់​កក់ក្តៅ​នៅ​ឡើយ។ លោកស្រី​បញ្ជាក់​ថា ពួក​គេ​មិន​អាច​រស់នៅ​តំបន់​ដាច់ស្រយាល​បាន​ទេ ព្រោះ​លំបាក​រក​ស៊ី ហើយ​ការ​ដែល​រស់នៅ​តាម​មាត់​ទន្លេ​ងាយ​ស្រួល​នេសាទ​ចិញ្ចឹម​ជីវិត ជាដើម៖ «បើ​គេ​ព្រម​ឲ្យ​យើង​មាន​ភ្លើង​ទឹក​គ្រប់គ្រាន់ កន្លែង​ណា​ក៏​ទៅ​ដែរ បើ​ថា​ដូច​មុន​ដេញ​ទទេៗ មិន​ដឹង​នៅ​ណា​ទេ។ បើ​យើង​លើក​ទៅ គេ​ឲ្យ​លុយ​បន្តិចបន្តួច​ក៏​បាន​ដែរ»

ពលរដ្ឋ​វៀតណាម ម្នាក់​ទៀត​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ក្រោម​ផ្ទះ​ជិត​មាត់​ទន្លេ នៃ​សង្កាត់​ព្រះបាទ លោក ស្វាយ ចាន់ខាត់ណា លើក​ឡើង​ថា លោក​ពុំ​ទាន់​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា គ្រួសារ​លោក​ផ្ដើម​រស់នៅ​មាត់​ទន្លេ​ជាង ២០​ឆ្នាំ​មក​ហើយ និង​ចាប់​យក​អាជីព​កែច្នៃ​គ្រឿង​សង្ហារិម៖ «កាល​ខ្ញុំ​នៅ​កំលោះ រហូត​ដល់​មាន​ប្រពន្ធ​កូន គឺ​ខ្ញុំ​ស៊ី​អា​ហ្នឹង (ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត)ប្រជាជន​ក្នុង​ភូមិ​រក​ឈើ​មក​ជួល​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​ធ្វើ គេ​ថា​អត់​គឺ​អត់ៗ មិន​ដែលរក​ស៊ី​អី​ផង»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។ តែ​លោក​ធ្លាប់​បញ្ជាក់​ថា រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង បាន​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ស្រង់​ទិន្នន័យ និង​ផ្ទៀងផ្ទាត់​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ ហើយ​គ្រោង​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ពី​ដី​ចំណី​ទន្លេ​នេះ។ លើស​ពី​នេះ អាជ្ញាធរ​គ្រោង​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​លំនៅឋាន ទៅ​រស់នៅ​ទីតាំង​ថ្មី​ឲ្យ​បាន​សមរម្យ៖ «យើង​នឹង​ប្រាប់​ពី​ទីតាំង​ដែល​គាត់​នឹង​អាច​ធ្វើការ​ជ្រើសរើស​យក​ដី​សង្គមកិច្ច»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧ អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ រុះរើ​សំណង់​លំនៅឋាន​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព​បរិស្ថាន​ល្អ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​នៅ​ខែ​មីនា ឆ្នាំ​២០១៧ ខាង​មុខ ហើយ​ករណី​ពលរដ្ឋ​មិន​អនុវត្ត​សេចក្តី​ជូន​ដំណឹង​នេះ អាជ្ញាធរ​ក្រុង​នឹង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ចាត់​វិធានការ​រដ្ឋបាល។

មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា ទីតាំង​មាត់​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ទន្លេ គឺ​ជា​សម្បត្តិ​សាធារណៈ​មិន​អាច​មាន​មនុស្ស​មួយ​ក្រុម​រស់នៅ​ជា​កម្មសិទ្ធិ​ឯកជន​បាន​ទេ។ បញ្ហា​នេះ ដើម្បី​ធានា​សុវត្ថិភាព​បរិស្ថាន​ធម្មជាតិ ទន្លេ និង​គុណភាព​ទឹក អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ករណី​នេះ ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ គោរព​សិទ្ធិ​មនុស្ស និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ លោក​ចាត់​ទុក​វិធានការ​ជម្លៀស​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ចេញ ថា​ជា​ការ​កែលំអ​បរិស្ថាន​ស្អាត ក៏ប៉ុន្តែ​បើ​ការ​បណ្ដេញ​ចេញ​នោះ​ធ្វើ​ឡើង​ពុំ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច គឺ​ជា​កំហុស​របស់​អាជ្ញាធរ ហើយ​អាច​នឹង​ផ្ទុះ​ការ​តវ៉ា៖ «ជា​ការ​ល្អ​ណាស់ បើ​គាត់​រក​កន្លែង​ណា​មួយ​ឲ្យ​គាត់​រស់នៅ​ផុត​ពីទឹក តាមគោល​នយោបាយណា​មួយ​សមរម្យ ហើយ​បើ​ជនជាតិ​បរទេស​រស់នៅ​ខុស​ច្បាប់​ហ្នឹង គឺ​យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​យើង​ទៅ។ ការ​តាំង​ទីលំនៅ​លើ​ទឹក គឺ​បណ្ដា​ឲ្យ​ទឹក​ខូច​បង្ក​ជំងឺ​ឆ្លង»

របាយការណ៍​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង កាល​ពី​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង មាន​ចំនួន​ជាង ៣០០​គ្រួសារ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ភាគរយ។ អាជ្ញាធរ​គ្រោង​ជម្លៀស​ជនជាតិ​វៀតណាម ទាំងនោះ​ទៅ​ទីតាំង​ថ្មី​នៅ​គីឡូម៉ែត្រ​លេខ​១៤ ផ្លូវ​ជាតិ​លេខ​៧ ឋិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផ្លូវ​ទៅ​ប្រទេស​ឡាវ។ មក​ទល់​ពេល​នេះ ជនជាតិ​វៀតណាម ទាំងនោះ​បាន​រុះរើ​ចេញ​ពី​មាត់​ទន្លេ​ចំនួន ២​គ្រួសារ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

I'm just wondering whether the Hun Sen government will able to send all of these illegal Vietnamese back home as Thailand government sent Khmer people back to Cambodia.

Jul 08, 2017 03:30 PM

Kem Ley

ពី California, USA

This is the disaster environmental problem, all illegal immigrations (Vietnamese) are living in our Mekong River and Tonla Sap Lake, they have been polluted our water every seconds (poop, pee and trash) in our rivers and lakes. I urge all Khmer people bring this issue and put on table for the current government to resolve. If the current government lead by Hun Sen cannot resolve it, then we will end the CPP party for 2018. And we will continue to bring this issue for next government.

Feb 08, 2017 08:17 PM

deport all nvc illegal migrants out of Cambodia

They"NVC" came here were illegally and created more problems to khmer society and they came here are not bring any skill to help the Cambodia economic recession"frugal economic",but they came here to suck off of Khmer natural resources,to earn their free wild wealth instead to help Cambodia economic recession"economic burden for Khmer high rated unemployments".Their govn't"NVC" left the bad messages to comrade HunSen pundit govn't and recommended comrade HS must take care all nvc's illegal migrants as the same as your people right.They"nvc pple" don't care in whatever the jackass dictator HS govn't say or whatever,because this extreme dictator HS was a nvc's puppet govn't...and always extremely against its own people"not nvc pple".Time to wake up right now,before Cambodia will fall into nvc's territory in day ahead"see Laos country".

Feb 08, 2017 11:31 AM

គេហទំព័រ​ទាំងមូល