លោក​ ហ៊ុន សែន​ បញ្ជា​​ឱ្យ​ចាប់ខ្លួន​អ្នក​ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​ម្នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ

ដោយ ហេង រស្មី
2020-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក្នុង​ពិធី​​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​កោះពេជ្រ នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០ និង​ខាង​ស្ដាំ​រូប​លោក ទុយ ស្រស់ ដែល​ស្លាប់​ កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០ ​ក្នុង​ពេល​ឃុំ​ខ្លួន​ដោយ​សារ​រឿង​ដីធ្លី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក្នុង​ពិធី​​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​កោះពេជ្រ នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០ និង​ខាង​ស្ដាំ​រូប​លោក ទុយ ស្រស់ ដែល​ស្លាប់​ កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០ ​ក្នុង​ពេល​ឃុំ​ខ្លួន​ដោយ​សារ​រឿង​ដីធ្លី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សេន

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ទី១៤ មករា បាន​បញ្ជា​ឱ្យ​លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាម​ចាប់​ខ្លួន​​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​តុលាការ ករណី ទារុណកម្ម​បណ្ដាល​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​ ហ៊ុន សែន​បាន​បញ្ជាក់​នៅ​ក្នុង​ពេល​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​កោះ ពេជ្រ លោក​បាន​បញ្ជាក់​ថា​ អំពើ​ទារុណ​កម្ម​នេះ​មិន​អាច​អត់​អោន​អោយ​បាន​ទេ​ ហើយ​លោក​សៅ​ សុខា​ ត្រូវ​តែ​ចាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ទារុណ​កម្ម​នេះ​អោយ​បាន​។​

លោក សៅ សុខា បញ្ជាក់​ថា គណៈកម្មការ​ចំពោះ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​នេះ កាល​ពី​ថ្ងៃ​ទី១៣ មករា។ លោក​ថា លោក​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការស្រាវជ្រាវ។

លោក ទុយ ស្រស់ តំណាង​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី១ មករា គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ និង​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត។ កាល​នោះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥នាក់​យក​ទៅ​សាកសួរ​ ដោយសារ​តែ​ពួក​គាត់ តវ៉ា​​​​​រឿង​ទំនាស់​ដី​របស់​ពួក​គាត់​នៅ​ស្រុក​ស្វាយ​ចេក។ សង្គម​ស៊ីវិល បាន​ជួយ​ផ្នែក​ច្បាប់​ដល់​អ្នក​សាក្សី ចំនួន​ពីរ​នាក់ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ ចោទ​ប្រកាន់​មន្ត្រី​អាវុធហត្ថ​ថា នៅ​ធ្វើ​ទារុណកម្ម​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល