បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ចូល​​ថ្ងៃ​ទី​ពីរ

ដោយ អាស៊ីសេរី
2020-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) រាប់​ពាន់​នាក់ បន្ត​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា នៅ​ខាង​មុខ ក្រុមហ៊ុន នៅ​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០២០។ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ។
បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) រាប់​ពាន់​នាក់ បន្ត​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា នៅ​ខាង​មុខ ក្រុមហ៊ុន នៅ​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០២០។ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ។
រូប៖ ពលរដ្ឋ

បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) រាប់​ពាន់​នាក់ បន្ត​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា នៅ​ខាង​មុខ ក្រុមហ៊ុន នៅ​ថ្ងៃ​ទី១០ មករា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ ក្រោយ​ពី​ក្រុមហ៊ុន​ព្យួរ​ការងារ​គាត់​អស់​រយៈ​ពេល​ជាង ៤ខែ​មក។

កាល​ពី​ថ្ងៃ​ទី៩ មករា អាជ្ញាធរ​បាន​ហៅ​តំណាង​កម្មករ​និយោជិត និង​តំណាង​ក្រុមហ៊ុន ជួប​ពិភាក្សា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ប៉ុន្តែ​ពុំ​បាន​លទ្ធផល​សះ​ជា​នឹង​គ្នា​ទេ ដោយសារ​ក្រុមហ៊ុន នៅ​តែ​មិន​ទទួល​យក​សំណើ​សុំ​របស់​កម្មករ​និយោជិត។

លក្ខខណ្ឌ​ទាមទារ​របស់​បុគ្គលិក​នៅ​ក្នុង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ មាន ៦ចំណុច ក្នុង​នោះ​មាន ប្រាក់ឈ្នួល​សមរម្យ, ធានា​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​សុំ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ប្រធាន​សហជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​ដូច​ដើម​វិញ។

នៅ​ក្នុង​ការ​តវ៉ា​នេះ ក្រុម​បុគ្គលិក​បាន​លើក​បដា​ដែល​សរសេរ​ថា “បញ្ឈប់​ការ​កេង​ប្រវ័ញ្ច​នៅ ណាហ្គា វើលដ៍ បញ្ឈប់​គំរាម​កំហែង បញ្ឈប់​ការ​រើសអើង​មក​លើ​សហជីព និង​ការ​ទាមទារ​ប្រាក់​ឈ្នួល គឺ​ជា​សិទ្ធិ​មិន​មែន​ជា​បទ​ល្មើស​ទេ ព្រម​ទាំង​បដា​រូប ថត​កញ្ញា ឈឹម ស៊ីថរ អម​សំណេរ​ថា ពួក​គេ​ត្រូវ​ការ​ប្រធាន សហជីព​ចូល​ធ្វើ​ការ​វិញ”។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល