អាមេរិក​ផ្ដល់​ថវិកា​បន្ថែម​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ

ដោយ អ៊ុង សេរីវុទ្ធ
2017-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ស្ដីពី​ការ​ផ្ដល់​ថវិកា​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)  នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៧។ Photo Screenshot
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ស្ដីពី​ការ​ផ្ដល់​ថវិកា​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៧។ Photo Screenshot
Photo Screenshot

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្ដល់​ថវិកា​​ជិត​៦លាន (៥,៨) ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ នៅ​ថ្ងៃ​ទី៣ មេសា បញ្ជាក់​ថា ការ​ផ្ដល់​អំណោយ​នេះ ជា​ការ​ប្រកាស​ចូលរួម​ថ្មី​មួយ ដើម្បី​ជួយ​អភិរក្ស​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា។ ថវិកា​នេះ​នឹង​បង្កើន​និរន្តរភាព និង​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ តាមរយៈ​ការ​អភិរក្ស​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម។

អំណោយ​ថវិកា​បន្ថែម​ថ្មី​នេះ ​ដើម្បី​ផ្ដល់​គ្រឹះ​ហិរញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្រាប់​ដំណើរ​ការ​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ខណៈ​ទឹក​ប្រាក់​នេះ បាន​កើន​ដល់​ជិត​១០​លាន​ដុល្លារ​អាមេរិក​ហើយ ចាប់​តាំង​ពី​ទីភ្នាក់ងារ​របស់​អាមេរិកាំង​មួយ​នេះ បង្កើត​អំណោយ​ថវិកា​គាំទ្រ​មជ្ឈមណ្ឌល​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​មេសា ឆ្នាំ​១៩៩៤ បន្ទាប់​ពី​ព្រឹទ្ធសភា​អាមេរិក អនុម័ត​ច្បាប់​យុត្តិធម៌​របប​ប្រល័យ​ពូជសាសន៍​កម្ពុជា ដើម្បី​កត់ត្រា និង​ថែរក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​សម្រាប់​អ្នក​ជំនាន់​ក្រោយ រួម​នឹង​ប្រមូល​ផ្ដុំ និង​រៀបចំ​ព័ត៌មាន ដែល​អាច​ជា​ភស្តុតាង​ផ្លូវ​ច្បាប់​សម្រាប់​បទឧក្រិដ្ឋ​នៃ​របប​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញំុបាទ យើងខ្ញំុជាជនរងគ្រោះនិង ជាដើមបណ្តឹងរដ្ឋប្បវេណីយ័ក្នុងរបបកម្ពូជាប្រជាធិបតេយ្យ (កុម្មុយនិស្តនិង ក្រុមឧទ្ទាមខ្មែរក្រហមគំសំឡាប់មនុស្ស) សូមគាំទ្រពេញទំហឹងចំពោះព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលផ្តល់ជំនួយថែមទៀតដល់មជ្ឈមណ្ឌលឯកសារកម្ពូជា (D. C. Cam).។ ទោះបីថវិការថ្មីនេះ បន្តយូដល់ទៅ២០ឆ្នាំទៅមុខទៀត ហើយបើប្រៀបនិងអាយុខ្ញំុបាទ យើងខ្ញំូខ្លះរស់មិនបានដល់២០ឆ្នាំទៀតក៏ខ្ញំុបាទយើងខ្ញំុបិទភ្នែកជិតដែរឲ្យតែរកឃើញនូវពន្លឺយុត្តិធម៍ក្នុងរបបប្រល័យពូជសាសន៍កម្ពូជានិង បានថែរក្សាប្រវត្តិសាស្ត្រខ្មែរក្រហមសំរាប់ទុកដល់កូនចៅកម្ពូជាជំនាន់ក្រោយបានដឹងនូវរឿងពិតនេះ។
ខ្ញំុបាទ យើងខ្ញំុជាជនរងគ្រោះក្នុងរបបនេះមានការសោកស្តាយពន់ពេក ដោយសារតែចៅក្រមទាំពីរ (ជាតិកម្ពូជានិង អន្តរជាតិ) ពំុបើកឪកាសដល់ខ្ញំុបាទ យើងខ្ញំុសួរជនជាប់ចោទឈ្មោះខៀវ សំផន និង នួន​ ជាក្នុងសម័យសង្គ្រាមថា៖ តើទាហានយៀកកុង (យួនខាងជើង) ដែលកងទ័ពសាធារណរដ្ឋខ្មែរចាប់ទុកជាឈ្លើយសឹកនោះលោកមានចាត់ការដូចម្តេចដែរ? នៅពេលលោកខៀវ សំផន ប្រកាសតាមវិទ្យុជាតិថា កងទ័ពរណសិរ្យរួបឬួមជាតិកម្ពុជាដណ្តើមជ័យជំនះពីកងទ័ពខ្មែរសាធារណរដ្ឋកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ម្យ៉ាងទៀតនោះសូមសួរដល់ ក្រុមឧទ្ទាមគំសំឡាប់មនុស្សក្នុងជួររាជរដ្ឋភិបាលសព្វថ្ងៃថា តើប្រមុខរាជរ្ឋាភិបាលបានអនុញាត្តិអោយដល់អ្នកជំនាញយៀកកុង (យួនខាងជើង) សូមរុករកឆ្អឹងខ្មោចទាហានស្លាប់នៅដីខ្មែរចប់សព្វគ្រប់នៅពេលណា? ។ល។

ចំពោះមន្ត្រីសាលាក្តីខ្មែរក្រហមដែលជួបជុំក្នុងវេទិការថ្នាក់តំបន់ពិភាក្សានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នារាជធានីភ្នំពេញនិង គ្រោងធ្វើនៅថ្ងៃទី៦ ខែមេសានេះ យើងត្រេកអរចំពោះគិតគូដល់ជនរងគ្រោះជាដើមបណ្តឹងទាំង អស់ចំនួន៣៨៦៧នាក់ ។ ប៉ុន្តែលោកប្រធានអង្គប្រជំុសាលាក្តីសំរាប់ជនរងគ្រោះនៅតែធ្វើមិនដឹង មិន លឺ អំពីការតវ៉ារបស់ជនរងគ្រោះដែលបានដាក់ញ៉ាត់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ច្បាស់ថា តើពួកយើងជាជនរងគ្រោះទាំងអស់នោះចង់បានអ្វីជាពិតប្រាកដ? ។ ប្រសិនបើយើងជនរងគ្រោះយកឯកសារដែលចៅក្រមប្រកាសសំណងដល់ដើមបណ្តឹងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចខ្លះយើងមិនអាចទទួលយកបានផង ។បើប្រៀបធៀបនៅពេលនេះគឺកើនឡើង១០ថែមទៀត (សារុប២៣) ។ តើគំរោងថែមទៀតនោះជាអ្វីទៅ? ។ សូមលោកប្រធានជាមន្ត្រីសាលាក្តីកាត់ទោសខ្មែរក្រហមមេត្តាប្រាប់ផង! ដើម្បីឲ្យខ្ញំុបាទ យើងខ្ញំុដឹងអំពីការពិតនិង អស់ចម្ងល់ដូចកាលកាត់ទោសសំណំុរឿង០១វគ្គ១ផ្សាយផ្ទាល់តាមទូរទស្សន៍ដូចកាត់ក្តី កាំង ហ្គិចអៀវ ហៅ ឌុច៕

Apr 04, 2017 01:16 AM

គេហទំព័រ​ទាំងមូល