សមាជិកសភា​អាមេរិក​​ថា មុខ​របួស​​សោកនាដកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ នៅ​តែ​ជ្រៅ​ ក្រោយ​​រយៈ​ពេល ៤៥ឆ្នាំ

ដោយ អាស៊ីសេរី
2020-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អាលែន ឡូវែនថល (Alan Lowenthal) តំណាង​រាស្ត្រ​អាមេរិក នៃ​គណបក្ស​ប្រជាធិបតេយ្យ​ពី​រដ្ឋ​ការលីហ្វ័រញ៉ា (California)។
លោក អាលែន ឡូវែនថល (Alan Lowenthal) តំណាង​រាស្ត្រ​អាមេរិក នៃ​គណបក្ស​ប្រជាធិបតេយ្យ​ពី​រដ្ឋ​ការលីហ្វ័រញ៉ា (California)។
រូប៖ ហ្វេសប៊ុក​របស់​លោក

សមាជិកសភា​អាមេរិក លោក អាលែន ឡូវែនថល (Alan Lowenthal) ថ្លែង​ក្នុង​ខួប​លើក​ទី៤៥ នៃ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ថា វា​ជា​ភារកិច្ច និង​ជា​កាតព្វកិច្ច​របស់​យើង មិន​មែន​តែ​ពលរដ្ឋ​កម្ពុជា​ទេ គឺ​ពលរដ្ឋ​លើ​លោក​ទាំង​មូល ដែល​មិន​ត្រូវ​បំភ្លេច​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នេះ​ទេ ហើយ​ត្រូវ​ធានា​ថា យើង​នឹង​មិន​ត្រូវ​ឱ្យ​អំពើ​នេះ​កើត​ឡើង​ជា​ថ្មី​ទេ ទោះ​នៅ​កន្លែង​ណា​ក៏ដោយ។ លោក អាលែន ឡូវែនថល ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​​របស់​លោក​ ចេញ​នៅ​ថ្ងៃ​ទី១៧ មេសា​ថា មុខ​របួស​នៃ​សោកនាដកម្ម​របស់​ពលរដ្ឋ​ខ្មែរ នៅ​តែ​ជ្រៅ​នៅ​ឡើយ បើ​ទោះ​ជា​មាន​រយៈ​ពេល ៤៥ឆ្នាំ​ហើយ​ក៏​ដោយ។

លោក​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ ឱ្យ​តែ​មក​ដល់​ថ្ងៃ​នេះ យើង​តែងតែ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ថា យើង​មិន​ត្រូវ​បំភ្លេច​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​ឡើយ ហើយ​យើង​ក៏​ឧទ្ទិស​ដល់​ខ្លួន​ឯង​ថា ត្រូវ​តែ​ធានា​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ ដោយ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ កើត​មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​ពិត​ប្រាកដ ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល