អង្គការ​លីកាដូ​ប្រតិកម្ម​នឹង​លោក ផៃ ស៊ីផាន ជុំវិញ​របាយការណ៍​ជម្លោះ​ដីធ្លី

ដោយ ម៉ម មុនីរតន៍
2015-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​អង្គការ​លីកាដូ (Licadho) ប្រតិកម្ម​ការ​ចោទ​ប្រកាន់​របស់ លោក ផៃ ស៊ីផាន មក​លើ​អង្គការ​លីកាដូ ដែល​អះអាង​ថា ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​សារភាព​កំហុស ជុំវិញ​ការ​ចេញ​ផ្សាយ​របាយការណ៍​រឿង​វិវាទ​ដីធ្លី​នៅ​កម្ពុជា។ លោក អំ សំអាត ចាត់​ទុក​ថា ការ​ស្រាយ​បំភ្លឺ​របស់ លោក ផៃ ស៊ីផាន នោះ គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ បញ្ជាក់​ថា ស្ថាប័ន​របស់​ខ្លួន​នៅ​តែ​ប្រកាន់​គោល​ជំហរ​ដូច​មុន គឺ​ពុំ​បាន​សុំ​ទោស​ណា​មួយ ជុំវិញ​របាយការណ៍​ដែល​រក​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ជម្លោះ​ដីធ្លី ដូច​ការ​បកស្រាយ​របស់ លោក ផៃ ស៊ីផាន ឡើយ។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ដ៏​កម្រ​របស់​អង្គការ​លីកាដូ នៅ​ពេល​នេះ ធ្វើ​ឡើង​រយៈពេល ៣​ថ្ងៃ​បន្ទាប់​ពី លោក ផៃ ស៊ីផាន ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ​នេះ។

នៅ​ក្នុង​លិខិត​បំភ្លឺ​មួយ​ច្បាប់​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​សរសេរ​ថា ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ នៅ​តែ​ប្រកាន់​ជំហរ​រក្សា​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ។ នៅ​ក្នុង​របាយការណ៍​កាល​ណោះ អង្គការ​លីកាដូ រក​ឃើញ​ថា ទំហំ​នៃ​ជម្លោះ​ដីធ្លី​បាន​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៤ ចំនួន ៣​ដង​នៃ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ប្រមាណ​ជាង ១​ម៉ឺន​គ្រួសារ (១០.៦២៥​គ្រួសារ) បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១៣។

បន្ថែម​លើ​លិខិត​បំភ្លឺ​នេះ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ ចាត់​ទុក​សារ​របស់ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា​ជា​ការ​បកស្រាយ​ដែល​ពុំ​បាន​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ និង​ថែម​ទាំង​ពុំ​បាន​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ទៀត​ផង។ លោក​ចាត់​ទុក​ថា ការ​សំអាង​ហេតុ​របស់ លោក ផៃ ស៊ីផាន បែប​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​ស្ថាប័ន​នៃ​អង្គការ​លីកាដូ ដែល​ពុំ​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​នោះ។ លោក​បន្ត​ថា «យើង​មាន​ការ​សោកស្ដាយ​ថា តើ​ឯកឧត្ដម ផៃ ស៊ីផាន គាត់​ដឹង​ថា តើ​អង្គការ​លីកាដូ សុំ​ទោស​ក្រសួង​ដែនដី នគរូបនីយកម្ម ទាក់ទង​ចំនួន​តួលេខ​ទិន្នន័យ​របស់​ខ្លួន​តាម​របៀប​ណា? យើង​ឥត​បាន​ជជែក​គ្នា ឬ​ពិភាក្សា​អំពី​បញ្ហា​ហ្នឹង​ផង»

សកម្មភាព​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គិច (Saiv Hkech) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។ រូបភាព​សហគមន៍
សកម្មភាព​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គិច (Saiv Hkech) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។ រូបភាព​សហគមន៍

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ថា អង្គការ​លីកាដូ ពិត​ជា​បាន​សារភាព​ចំពោះ​រដ្ឋាភិបាល ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថា​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ជុំវិញ​ដីធ្លី ពិត​ជា​មាន​ភាព​ខុស​ឆ្គង​មែន។ លោក​បន្ត​ថា «អង្គការ​ក្រៅ​រដ្ឋាភិបាល ដូចជា​លីកាដូ លោក​បាន​ផ្សព្វផ្សាយ​ទិន្នន័យ​ច្រើន​ណាស់ ដែល​ទិន្នន័យ​ទាំង​នោះ គឺ​វា​មិន​ឆ្លើយ​តប​ជាមួយ​នឹង​អ្វី​ដែល​ជា​ការ​ជាក់ស្ដែង ដូចជា​លីកាដូ ហ្នឹង បាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ឲ្យ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​បញ្ចេញ​ផ្សាយ​តួលេខ​លោក ប៉ុន្តែ​ចុង​ក្រោយ លីកាដូ បាន​សុំ​ទោស​ការ​រាយការណ៍​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល»

ពាក់ព័ន្ធ​វិវាទ​នេះ អង្គការ​លីកាដូ បាន​បំភ្លឺ​ក្នុង​របាយការណ៍​របស់​ខ្លួន​បន្ថែម ដោយ​យោង​លើ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា ក្រសួង​ដែនដី មាន​ការ​យល់​ច្រឡំ​ពី​ចំនួន​ករណី​រវាង​ចំនួន​គ្រួសារ​ដែល​រង​ប៉ះពាល់។

ភាព​ផ្ទុយ​គ្នា​នោះ នៅ​ត្រង់​ថា របាយការណ៍​អង្គការ​និយាយ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយសារ​ទំនាស់​ដីធ្លី។ ផ្ទុយ​ពី​នេះ ក្រសួង​ដែនដី វិញ បែរ​ជា​យល់​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើក​ឡើង​នូវ​ករណី​ទំនាស់​ដីធ្លី​មាន​ការ​កើន​ឡើង​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

thy georgia

pai siphan he not know
about how to study
so pai siphan so where he get to go
he has payed tax and laon he stell money from u.s he passport was expire he can not back to u.s.a for he life

Jul 31, 2015 12:22 AM

savann chau

ពី Canada

ឈ្មោះ ផែសុំី ផាន គួរតែប្តូរទៅ ឈ្មោះ សុំីបោកផាយ ខ្ចីលុយគេក៏ផាយ កាត់សក់ 5ដូលា មិនសង ហៅថាសុំីបោកផាយ ដួចសត្វសេះ

Jul 30, 2015 11:48 PM

គេហទំព័រ​ទាំងមូល